បទពិសោធន៍របស់ខ្ញុំបន្ទាប់ពីចូលរួមវេទិកានៅ Brisbane– yIGF & APrIGF 2023
វេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APrIGF) 2023 គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងចំណោមព្រឹត្តិការណ៍ដទៃទៀតដែលខ្ញុំបានចូលរួមពីមុនមក ហើយវាបានប្រព្រឹត្តទៅនៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី។ ក្នុងឆ្នាំ២០២៣នេះ APrIGFមានប្រធានបទ \" បច្ចេកវិទ្យាដែលកំពុងរីកចម្រើន - តើអាស៊ីប៉ាស៊ីហ្វិកត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់នៃអ៊ីនធឺណិតហើយរឺនៅ?\"។ យុវជន និងអ្នកពាក់ព័ន្ធជាច្រើនមកពីផ្នែកផ្សេងៗនៃប្រទេសអាស៊ីប៉ាស៊ីហ្វិក ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការពិភាក្សាអំពីការគ្រប់គ្រងអ៊ីនធឺណិត។ ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF)ឆ្នាំ២០២៣ ខ្ញុំមានឱកាសក្នុងការធ្វើអន្តរកម្ម ក៏ដូចជាកិច្ចសន្ទនាជាមួយអ្នកពាក់ព័ន្ធ និងយុវជនជាច្រើនមកពីតំបន់ផ្សេងៗគ្នា។នាងខ្ញុំមិនធ្លាប់ធ្វើដំណើរទៅក្រៅប្រទេស ដែរមានចម្ងាយឆ្ងាយពីផ្ទះពីមុនមកទេ ដូច្នេះខ្ញុំពិតជារំភើបនូវពេលដែលខ្ញុំបានឃើញទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង Brisbane ប្រទេសអូស្ត្រាលី។ ចាប់តាំងពីថ្ងៃទី 0 នៃ yIGF និង APAC រហូតដល់ចប់កម្មវិធី នាងខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងទៅនឹងតួនាទីចម្បងរបស់យុវជនក្នុងការគ្រប់គ្រងអ៊ីនធឺណែត វិធីក្នុងការត្រៀមខ្លួនរបស់យុវជនក្នុងការស្វែងរកឱកាសទាំងនេះ និងរបៀបដែលយើងអាចរួមចំណែកដល់ការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងសង្គមរបស់យើង។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយ .au Domain Administration (auDA) ឧបត្ថម្ភដោយមជ្ឈមណ្ឌលព័ត៌មានបណ្តាញអាស៊ីប៉ាស៊ីហ្វិក (APNIC), APNIC Foundation, NETTHING 2023, រដ្ឋាភិបាលអូស្ត្រាលី និង (ICANN) ។ គោលបំណងរបស់ IGF គឺការជូនដំណឹងដល់យុវជនអំពីការគ្រប់គ្រងអ៊ីនធឺណិត។ ក៏ដូចជាការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យចូលរួមក្នុងដំណើរការពិចារណា និងធ្វើការសម្រេចចិត្តបន្ថែមទៀតទៅលើប្រធានបទនៃការគ្រប់គ្រងអ៊ីនធឺណិត។របៀបវារៈនៃកម្មវិធី yIGF 2023 និង APrIGF រួមមានការសន្ទនាអ្នកដឹកនាំយុវជន APAC ស្តីពីភាពជាដៃគូសហការក្នុងការកសាងថាមពលយុវជនសម្រាប់ការគ្រប់គ្រងលើអ៊ីនធឺណិតរបស់យុវជន ការពិភាក្សាជាក្រុមលើការសម្រេចចិត្តជាក្បួន និងអនាគតនៃអ៊ីនធឺណិត ការពិភាក្សាតុមូលស្តីពីផលប៉ះពាល់នៃអ៊ីនធឺណិតលើយុវជន។ សុខុមាលភាពឌីជីថល និងកិច្ចប្រជុំជាមួយអ្នកជំនាញក្នុងឧស្សាហកម្ម។ បន្ទាប់ពីការធ្វើបទបង្ហាញរបស់អ្នកវាគ្មិននីមួយៗ មានការសន្ទនាបើកចំហមួយ អមដោយការពិភាក្សាជាក្រុម ដែលវាគ្មិនសង្ខេបការពិភាក្សា និងទទួលបានសំណួរបន្តពីអ្នកចូលរួម។ អ្នកចូលរួមក៏អាចសួរសំណួរផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីទទួលបានចំនេះដឹងកាន់តែស៊ីជម្រៅ ហើយនេះក៏ជាពេលវេលាដ៏គួរអោយចងចាំមួយផងដែរ នៅពេលដែលខ្ញុំបានប្រទះឃើញយុវជនសាទរ ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនបានបញ្ចេញនូវគំនិតរបស់ពួកគេយ៉ាងសកម្ម!ចំណុចសំខាន់មួយសម្រាប់ខ្ញុំគឺការទទួលបានការអនុវត្តការនិយាយជាសាធារណៈ និងការបង្កើនទំនុកចិត្តរបស់ខ្ញុំក្នុងការបញ្ចេញមតិទៅកាន់សាធារណជនទូទៅតាមរយៈការធ្វើបទបង្ហាញអំពីគោលនយោបាយយុវជនរបស់យើង។ ក្នុងអំឡុងសន្និសីទ ពួកយើងក៏បានបង្កើតនូវសេចក្តីថ្លែងការណ៍ ដែលសមទ្ធិផលនេះបានមកពីការពិភាក្សាជាក្រុមរបស់យើង តាមរយះការបែងចែកជាបួនក្រុមដែលរួមមានតំណាងមកពីសង្គមស៊ីវិល សហគមន៍បច្ចេកទេស រដ្ឋាភិបាល និងវិស័យឯកជន។អ្វីដែរកាន់តែសំខាន់នោះ គឺអ្នកគ្រប់គ្នាអាចចូលរួមក្នុងការបញ្ចេញមតិអំពីគំនិត និងបញ្ហាដែលពួកគេបានជួបទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិត តាមរយៈសេចក្តីថ្លែងការណ៍គោលនយោបាយយុវជននៅក្នុងឯកសារសំយោគ APrIGF ឆ្នាំ២០២៣។ ប្រសិនបើអ្នកជាជនជាតិខ្មែរ ហើយមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីអភិបាលកិច្ចអ៊ីនធឺណិត សូមចូលរួមជាមួយយើងតាមរយះ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ ២០២៣ នៅ CADT!Photo by APNICជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ NetMission និងអង្គការ DotAsia ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានរៀនសូត្រអំពីការគ្រប់គ្រងអ៊ីនធឺណិត និងបានជួយអភិវឌ្ឍខ្ញុំក្នុងការចូលរួមអោយកាន់តែសកម្ម ពង្រឹងបណ្តាញទាក់ទង និងជំនាញសហប្រតិបត្តិការអោយកាន់តែរឹងមាំ។ ជាងនេះទៅទៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំ ដែលបានធ្វើឱ្យប្រាកដថា អ្នករាល់គ្នាស្ថិតនៅលើទំព័រតែមួយ ខណៈពេលដែលបន្តផ្តល់ឱ្យយើងនូវសម្ភារៈសំខាន់ៗ ចាប់តាំងពីថ្ងៃមុនព្រឹត្តិការណ៍ រហូតដល់ថ្ងៃចុងក្រោយនៃសន្និសីទ។ ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយខ្ញុំបានរៀនច្រើនពីវា ដែលធ្វើឲ្យខ្ញុំប្រាថ្នាចង់ធ្វើដូចពួកគេ។ ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF)ឆ្នាំ២០២៣ ខ្ញុំក៏ចង់ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Open Development Cambodia សម្រាប់ការចំណាយលើការហោះហើរ និងទិដ្ឋាការទៅមករបស់ខ្ញុំ៕