គណៈកម្មាធិការ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា 2023
គណៈកម្មាធិការប្រឹក្សា
ស៊ុន រ៉ាពីដ
គណៈកម្មាធិការប្រឹក្សា
ស៊ុន រ៉ាពីដ
គណៈកម្មាធិការប្រឹក្សា
អនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រយៈពេលជាង២០ឆ្នាំនៅក្នុងវិស័យអាយស៊ីធី នៃរដ្ឋាភិបាល លោកបានចូលរួមក្នុងគម្រោងជាច្រើន ព្រមទាំងបានអភិវឌ្ឍខ្លួនពីអ្នកបច្ចេកទេសអាយស៊ីធី ទៅជាអ្នកគ្រប់គ្រងគម្រោង និងជាអ្នកបង្កើតគោលនយោបាយ។
លោកត្រូវបានតែងតាំងជាសមាជិកនៃគណៈកម្មាធិការប្រឹក្សារដ្ឋាភិបាល (GAC) សម្រាប់សាជីវកម្មអ៊ីនធឺណិតសម្រាប់ឈ្មោះនិងលេខដែលបានចាត់តាំង (ICANN) ក្នុងឆ្នាំ ២០១៥ តំណាងឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងឆ្នាំ២០២១ លោកបានធ្វើការយ៉ាងទូលំទូលាយលើការបង្កើតគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថលសម្រាប់ការពន្លឿនបរិវត្តិកម្មឌីជីថលនៅក្នុងជួររដ្ឋាភិបាល។ នៅឆ្នាំ ២០២២ លោកបានធ្វើការលើមូលដ្ឋានអភិបាលកិច្ចទិន្នន័យជាតិ និងរបាយការណ៍ទិន្នន័យបើកចំហ ដោយមានធាតុចូលពីភាគីពាក់ព័ន្ធជាច្រើនក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍។
ឈិត កណិកា
គណៈកម្មាធិការប្រឹក្សា
ឈិត កណិកា
គណៈកម្មាធិការប្រឹក្សា
អ្នកសម្របសម្រួលគម្រោងនៃភាពជាពលរដ្ឋឌីជីថលវ័យក្មេងនៅកម្ពុជា
ឈិត កណិកា គឺជាអ្នកសម្របសម្រួលគម្រោងនៃភាពជាពលរដ្ឋឌីជីថលវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដែលជាគម្រោងមិនស្វែងរកប្រាក់ចំណេញ។ គាត់ជាអ្នកបណ្តុះបណ្តាលសន្តិសុខឌីជីថលអស់រយៈពេល 5 ឆ្នាំកន្លងមកជាមួយអង្គការក្នុងតំបន់ និងពិភពលោក និស្សិតសាកលវិទ្យាល័យ យុវជន និងវិស័យឯកជននានានៅក្នុងប្រទេស។ គាត់មិនត្រឹមតែផ្តល់ការណែនាំ និងជំនួយផ្នែកសន្តិសុខឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងផលិតមាតិការអំពីអនាម័យឌីជីថលជាភាសាខ្មែរ សម្រាប់ជាជំនួយដល់អ្នកប្រើប្រាស់អុីនធឺណិតជាយុវជនកម្ពុជាដែលចង់ស្វែងយល់ពីបញ្ហានេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម “ជំរំឌីជីថល”។ កន្លងមកគាត់បានធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ ដែលផ្សាយរឿងរ៉ាវចំណាប់អារម្មណ៍របស់មនុស្សនៅក្នុងប្រទេសកម្ពុជា មុនពេលចាប់ផ្តើមអាជីពក្នុងវិស័យសន្តិសុខឌីជីថល។ គាត់មានសញ្ញាប័ត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ។
ង៉ែត ម៉ូសេ
គណៈកម្មាធិការប្រឹក្សា
ង៉ែត ម៉ូសេ
គណៈកម្មាធិការប្រឹក្សា
អ្នកបណ្តុះបណ្តាលផ្នែកសន្តិសុខ និងសុវត្ថិភាពឌីជីថលតាមអ៉ីធើណេតដល់យុវជនក៏ដូចជាអ្នកសារព័ត៌មានពលរដ្ឋ និងអ្នកសារព័ត៌មានអាជីព
លោក ម៉ូសេ ធ្វើការបណ្តុះបណ្តាលផ្នែកសន្តិសុខ និងសុវត្ថិភាពឌីជីថលតាមអ៉ីធើណេតដល់យុវជនក៏ដូចជាអ្នកសារព័ត៌មានពលរដ្ឋ និងអ្នកសារព័ត៌មានអាជីព។ លោកក៏ជាសហស្ថាបនិកនៃកម្មវិធី Open Cyber Talk – ដែលជាព្រឹត្តិការណ៍មួយផ្តោតអំពីសិទិ្ធឌីជីថល។ លោកផ្តល់នូវការប្រឹក្សាយោបល់អំពីការគំរាមកំហែងតាមអ៉ីធើណេតដល់ទាំងបុគ្គល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីការពារការវាយប្រហារឌីជីថលកា របំពានទិន្នន័យ និងការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន។
ភាព ប៊ុនឡេង
គណៈកម្មាធិការប្រឹក្សា
ភាព ប៊ុនឡេង
គណៈកម្មាធិការប្រឹក្សា
មន្ត្រីកម្មវិធីសារគមនាគមន៍ និងព័ត៌មាននៃអង្គការយូណេស្កូកម្ពុជា
លោក ភាព ប៊ុនឡេង ជាមន្ត្រីកម្មវិធីសារគមនាគមន៍ និងព័ត៌មាននៃអង្គការយូណេស្កូកម្ពុជាដែលគាត់ទទួលខុសត្រូវលើការត្រួតពិនិត្យគំនិតផ្តួចផ្តើមជាច្រើនទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថល ឌីជីថលភាវូបនីយកម្ម និរន្តរភាពហិរញ្ញវត្ថុនៃប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពសារព័ត៌មាន។
មុនពេលចូលបម្រើការនៅ អង្គការយូណេស្កូកម្ពុជា លោកបានធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណេញមួយចំនួន ដែលធ្វើឱ្យលោកទទួលបានបទពិសោធន៍ ក្នុងផ្នែកទំនាក់ទំនង មូលនិធិ និងការគ្រប់គ្រងជំនួយ។
ប៊ុនឡេង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់ឱ្យគាត់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំផ្នែកគរុកោសល្យ និងទ្រឹស្ដីអប់រំ។ គាត់ក៏ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម និងទំនាក់ទំនងឌីជីថលពីសាកលវិទ្យាល័យ Westminster ក្នុងទីក្រុងឡុងដ៍ ដែលគាត់បានបញ្ចប់ការសិក្សា តាមរយៈការទទួលបានអាហារូបករណ៍ Chevening ។ កម្មវិធីនេះបានផ្ថល់ឱ្យគាត់នូវចំណេះដឹង និងជំនាញ ក្នុងវិស័យទំនាក់ទំនងឌីជីថល ដែលឥឡូវនេះគាត់បានយកមកអនុវត្តទៅលើការងាររបស់គាត់នៅអង្គការយូណេស្កូកម្ពុជា។
អ៊ុំ វ័ណថារិទ្ធ
គណៈកម្មាធិការប្រឹក្សា
អ៊ុំ វ័ណថារិទ្ធ
គណៈកម្មាធិការប្រឹក្សា
អ្នកជំនាញអភិវឌ្ឍធុរកិច្ចថ្មីជាន់ខ្ពស់នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ
លោក អ៊ុំ វ័ណថារិទ្ធ គឺជាអ្នកតស៊ូមតិក្នុងចលនាចំណេះដឹងបើកចំហរ នៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន លោកកំពុងបម្រើការងារនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងតួនាទីជាអ្នកជំនាញ អភិវឌ្ឍធុរកិច្ចថ្មីជាន់ខ្ពស់។ លោកស្រលាញ់បច្ចេកវិទ្យា សហគ្រិនភាពសង្គម ចលនាបើកចំហ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ មុននឹងបំពេញតួនាទីបច្ចុប្បន្ននេះ លោកក៏ធ្លាប់កាន់ការងារ ជាអ្នកគ្រប់គ្រងទូទៅ នៃសហគ្រាសសង្គមមួយក្នុងវិស័យទឹកស្អាត-អនាម័យ ដែលផ្សព្វផ្សាយផលិតផល WASH សម្រាប់ទីផ្សារជនបទ។
លោកមានបទពិសោធន៍ការងារជាង ១០ ឆ្នាំតាមបណ្ដាអង្គភាពនានា ក្នុងវិស័យផ្សេងៗគ្នា រួមទាំងការផ្សាយពាណិជ្ជកម្ម សង្គមស៊ីវិល ហើយថ្មីៗនេះនៅក្នុងសហគ្រាសសង្គម និងសហគ្រិនភាព។ លោក ក៏ធ្លាប់ជាសមាជិកនៃក្រុមប្រឹក្សាភិបាល របស់អង្គការ ទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)
ផងដែរ។
លោកទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ ២០០៦ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានបញ្ចប់សិក្សាថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយអភិវឌ្ឍន៍ ពីសាលា KDI School of Public Policy and Management ក្នុងឆ្នាំ ២០១៣ ។
ធី ទ្រី
គណៈកម្មាធិការប្រឹក្សា
ធី ទ្រី
គណៈកម្មាធិការប្រឹក្សា
នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)
ទ្រី បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍វេទិកាអភិបាលកិច្ចអ៊ីនធឺណិតចាប់តាំងពីឆ្នាំ ២០១៩ មក។ បទពិសោធន៍របស់គាត់ជាមួយវេទិកាទីក្រុងប៊ែកឡាំងឆ្នាំ ២០១៩ វេទិកាអេត្យូពីឆ្នាំ ២០២២ និងវេទិកាទីក្រុងស្តុកហូមនៅឆ្នាំ ២០២៣ បានផ្តល់ឱ្យគាត់នូវការយល់ដឹងដ៏មានតម្លៃចំពោះអភិបាលកិច្ចអ៊ីនធឺណិតសកល និងទិដ្ឋភាពអ៊ីនធឺណិតរបស់កម្ពុជា។ ឥឡូវនេះ ទ្រី កំពុងដឹកនាំវេទិកាអ៊ីនធឺណេតរបស់យុវជនកម្ពុជានៅឆ្នាំ ២០២៣ ដោយមានគោលបំណងចម្បងក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាក្នុងការរៀបចំការអភិវឌ្ឍន៍អ៊ីនធឺណិតរបស់ប្រទេស។
ទ្រី ប្តេជ្ញាចិត្តក្នុងការជំរុញការសន្ទនាប្រកបដោយអត្ថន័យ និងបង្កើតឱកាសសម្រាប់ការពង្រឹងសមត្ថភាពយុវជនដោយការចូលរួមជាមួយភាគីពាក់ព័ន្ធ។ ការងាររបស់គាត់ជាសមាជិកគណៈកម្មាធិការនៅក្នុងគណៈកម្មាធិការប្រឹក្សាសម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា (YIGF) ២០២៣ ផ្តោតលើការធានានូវទម្រង់របៀបវារៈត្រឹមត្រូវ ការដាក់បញ្ចូលប្រធានបទពាក់ព័ន្ធ និងភាពជោគជ័យជារួមរបស់ YIGF ។ ការប្តេជ្ញាចិត្តនេះឆ្លុះបញ្ចាំងពីការសាទររបស់គាត់ក្នុងការចូលរួមជាមួយយុវជនកម្ពុជា និងផ្តល់ឱ្យពួកគេនូវវេទិកាមួយសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាអំពីអភិបាលកិច្ចតាមអ៊ីនធឺណិត។ លើសពីនេះ ទ្រី កំពុងផ្សព្វផ្សាយកម្មវិធីថ្មីមួយ ក្នុងគោលបំណងលើកកម្ពស់ការតភ្ជាប់ឌីជីថលនៅថ្នាក់ខេត្ត។
សម្រាប់រយៈពេល ១២ ឆ្នាំចុងក្រោយនេះ ទ្រី បានផ្សព្វផ្សាយ និងពង្រឹងសហគមន៍ទិន្នន័យបើកចំហ ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាពនៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គកាន់តែទូលំទូលាយ ជាចម្បងតាមរយៈវេទិកាអនឡាញរបស់អូឌីស៊ី ។
គណៈកម្មាធិការរៀបចំ
ទេពកេន វណ្ណកន
គណៈកម្មាធិការទំនាក់ទំនង
ទេពកេន វណ្ណកន
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រព័ត៌មានវិទ្យា សាកលវិទ្យាល័យកម្ពុជា
វណ្ណកន ចាប់ផ្ដើមជាប់ចិត្តជាមួយអ៊ីនធឺណិតនៅពេលលោកបានមកភ្នំពេញជាលើកដំបូងក្នុងឆ្នាំ ២០០៧។
លោកជឿថាមនុស្សគ្រប់រូបមានសិទ្ធិប្រើអ៊ីនធឺណិត មិនថាអ្នកនោះជាអ្វីក៏ដោយ។
ជាមួយនិងបទពិសោធន៍ជាង ១០ ឆ្នាំក្នុងវិជ្ជាជីវៈអភិវឌ្ឍន៍វេបសាយ លោកវណ្ណកន ចង់ឃើញគ្រប់គ្នាអាចប្រើអ៊ីនធឺណិតដោយមិនគិតថ្លៃ និងជាកន្លែងបញ្ចេញមតិដោយសេរី និងមានសុវត្ថិភាព។
ជា ពេជ្រដាឡែន
គណៈកម្មាធិការរដ្ឋបាល
ជា ពេជ្រដាឡែន
គណៈកម្មាធិការរដ្ឋបាល
បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អភិបាលកិច្ចអ៊ីនធឺណិត គឺជាប្រធានបទសំខាន់ដែលត្រូវលើកឡើងលើតុពិភាក្សា។ តាមការយល់ឃើញរបស់នាង ការគ្រប់គ្រងអ៊ីនធឺណិតរួមបញ្ចូលផ្នែកមួយចំនួនដូចជា គោលនយោបាយរបស់រដ្ឋាភិបាលនៅលើអ៊ីនធឺណិត ច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត ព្រមទាំងបទដ្ឋាន ការអនុវត្ត និងការប្រើប្រាស់សកម្មភាពរបស់វិស័យឯកជន សង្គមស៊ីវិល និងបុគ្គល។
វាពិតជាគួរឱ្យចាប់អារម្មណ៍ក្នុងការយល់ពីបញ្ហាទូទៅដែលកើតឡើងជុំវិញអ៊ិនធឺណិតដែលមនុស្សភាគច្រើនមិនដឹង ដូច្នេះហើយវេទិកាអភិបាលកិច្ចអ៊ីនធឺណិតមានតួនាទីសំខាន់ក្នុងការពិភាក្សាវែកញែកវិធីសាស្ត្រ និងដោះស្រាយបញ្ហាដែលយុវជនភាគច្រើនកំពុងប្រឈមមុខ។
ជាមួយនិងវេទិការមួយនេះ ក្នុងរយៈពេលពីរបីឆ្នាំទៀត នាងអាចមើលឃើញថា ការគ្រប់គ្រងអ៊ីនធឺណិតឱ្យបានប្រសើរនឹងជំរុញដល់យុវជនកម្ពុជាជាច្រើន ជាពិសេសក្រុមយុវជនងាយរងគ្រោះតាមរយៈយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ វេទិកាប្រចាំឆ្នាំ និងព្រឹត្តិការណ៍បន្ទាប់បន្សំបន្ថែមទៀត។
រស់ ច័ន្ទវល័ក្ខ
គណៈកម្មាធិការកម្មវិធី
រស់ ច័ន្ទវល័ក្ខ
គណៈកម្មាធិការកម្មវិធី
បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
រស់ ច័ន្ទវល័ក្ខ (ល័ក្ខ) មានបទពិសោធន៍នៅក្នុងអង្គការអន្តរជាតិ និងគម្រោងឯករាជ្យផ្សេងៗ។ នាងមានចំណង់ចំណូលចិត្តលើការអភិវឌ្ឍសហគមន៍លើវិស័យផ្សេងៗគ្នាពីការលើកកម្ពស់ការអប់រំអំពីសិទ្ធិមនុស្ស ច្បាប់មនុស្សធម៌ និងការការពារបរិស្ថានរហូតដល់ការផ្តល់មតិជាសាធារណ។
វេទិកាអភិបាលកិច្ចអ៊ីនធឺណិតត្រូវបានបង្ហាញឡើងវិញនៅឆ្នាំ ២០០៦ ដើម្បីនាំមកនូវវេទិកាពហុភាគី ប្រជាធិបតេយ្យ និងតម្លាភាពសម្រាប់ការពិភាក្សាលើបញ្ហាអភិបាលកិច្ចអ៊ីនធឺណិត។ ដែលភ្ជាប់ទៅនឹងចំណង់ចំណូលចិត្តរបស់នាងដើម្បីក្លាយជាគណៈកម្មាធិការរៀបចំ។ យុវជនគឺជាបុគ្គលដែលមានឥទ្ធិពលខ្លាំងខ្លាម្នាក់។ពួកគេជារៀងរាល់ថ្ងៃផ្តល់ព័ត៌មានដល់ពិភពលោកច្រើនជាងនិយាយជាមួយឪពុកម្តាយរបស់ពួកគេ។ នាងចង់ក្លាយជាផ្នែកមួយនៃចលនានោះដើម្បីការពារ ហើយក៏បង្ហាញពីគោលនយោបាយសាធារណៈតាមអ៊ីនធឺណិតដល់ប្រទេសកម្ពុជា។
ចំពោះការរំពឹងទុករបស់នាង នាងចង់បង្កើតលទ្ធផលគោលដៅច្បាស់លាស់ជាមួយគណៈកម្មាធិការផ្សេងទៀតដែលធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព។ គោលដៅដែលអាចសម្រេចបាន និងស្របតាមកិច្ចប្រជុំកំពូលពិភពលោកស្តីពីគោលការណ៍សង្គមព័ត៌មាន (WSIS) ក្នុងដំណើរការគ្រប់គ្រងអ៊ីនធឺណិត។ លើសពីនេះ ដើម្បីអប់រំយុវជនបន្ថែមទៀតអំពី «អភិបាលកិច្ចអ៊ីនធឺណិត» និងបញ្ហាអ៊ីនធឺណិតនៅលើកម្រិតអន្តរជាតិ និងបង្ហាញពីការអនុវត្តពីប្រទេសផ្សេងៗដែលមានលទ្ធផលជាក់លាក់ ហើយយើងសង្ឃឹមថានឹងអាចណែនាំនៅក្នុងប្រទេស។
“អភិបាលកិច្ចតាមអ៊ីនធឺណិតគឺជាផ្លូវដ៏វែងមួយក្នុងការអនុវត្ត ប៉ុន្តែជាមួយនឹងយុវជន យើងនឹងអាចកាត់ឲ្យខ្លី ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចជាផ្នែកមួយនៃវា” – រស់ ច័ន្ទវល័ក្ខ
ហុងថុល្លី សុនីត
គណៈកម្មាធិការទំនាក់ទំនង
ហុងថុល្លី សុនីត
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ជាមួយនឹងការមកដល់នៃអ៊ីនធឺណិត យើងមានលទ្ធភាពទទួលបានព័ត៌មានបន្ថែម ហើយវាដើរតួជាយានជំនិះដើម្បីជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍន៍ជាច្រើនទៀតក្នុងវិស័យផ្សេងៗ រួមទាំងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអប់រំ និងសន្តិភាព។ ទោះបីជាយ៉ាងនេះក៏ដោយ អ៊ីនធឺណិតមានគុណវិបត្តិជាច្រើន ដូចជាការកើនឡើងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការរើសអើង និងព័ត៌មានមិនពិត។ នោះហើយជាពេលដែលអភិបាលកិច្ចអ៊ីនធឺណិតចូលជាសកម្មភាពជាសំណាញ់សុវត្ថិភាព ការត្រួតពិនិត្យ និងអនុម័តគោលនយោបាយដើម្បីការពារឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
នាងចង់ផ្តល់សម្លេងដល់យុវជន និងវេទិកាសម្រាប់ពិភាក្សាអំពីសិទ្ធិឌីជីថល អក្ខរកម្ម និងគោលនយោបាយជំរុញដោយបច្ចេកវិទ្យានៅកម្ពុជា។ នាងមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍ក្នុងការបង្កើតខ្លឹមសារ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយវេទិកា និងទាក់ទាញអ្នកចូលរួមកាន់តែច្រើន។ ក្នុងនាមជាគណៈកម្មាធិការៀបចំវេទិកាអភិបាលកិច្ចសម្រាប់យុវជនកម្ពុជា ក៏ជាវេទិការសម្រាប់ការសិក្សាបន្ថែម និងពង្រីកបណ្តាញទំនាក់ទំនងដោយធ្វើការជាមួយបុគ្គលផ្សេងៗគ្នា។ ខ្ញុំចង់ជំរុញខ្លួនឯង និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ខ្ញុំចង់បន្តចូលរួមចំណែកក្នុងការផ្សព្វផ្សាយវេទិកា ចែករំលែកចំណេះដឹងរបស់ខ្ញុំ និងរៀបចំសិក្ខាសាលា ការពិភាក្សា និងវគ្គពិភាក្សាបើកចំហដើម្បីបង្កើតការយល់ដឹងអំពីអភិបាលកិច្ច និងសារៈសំខាន់អ៊ីនធឺណិត។
ហេង សុខឡាយ
គណៈកម្មាធិការកម្មវិធី
ហេង សុខឡាយ
គណៈកម្មាធិការកម្មវិធី
ថ្នាក់អនុបណ្ឌិតផ្នែក Natural Language Processing នៃសកលវិទ្យាល័យ Lorraine ប្រទេសបារាំង, បរិញ្ញាបត្រផ្នែកទូរគមនាគមន៍ និងបណ្តាញ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងបរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេសជាភាសាបរទេស វិទ្យាស្ថានភាសាបរទេស
លោក សុខឡាយ គឺជាអ្នកស្រាវជ្រាវបញ្ញាសិប្បនិមិត្តនៅវិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល (IDRI) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។លោកក៏មានបទពិសោធន៌ផ្នែកទូរគមនាគមន៍ និងបណ្តាញ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកដំណើរការភាសាធម្មជាតិពី Université de Lorrain នៅក្នុងប្រទេសបារាំង។លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំក្នុងការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស ពី វិទ្យាស្ថានភាសាបរទេស និងបរិញ្ញាបត្រផ្នែកទូរគមនាគមន៍ និងបណ្តាញ ពី វិទ្យាស្ថានជាតិប្រៃសណីយ៍ និង ទូរគមនាគមន៍។
ការចូលរួមលើកដំបូងរបស់លោកនៅក្នុងសន្និសិទអ៊ិនធឺណិតគឺនៅពេលដែលលោកត្រូវបានជ្រើសរើសជាយុវជនដើម្បីចូលរួមសន្និសីទអ៊ីនធឺណែតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APNIC) 46 នៅ Nouméa រដ្ឋ New Caledonia ។ លោកក៏ត្រូវបានជ្រើសរើសដើម្បីចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APrIGF) 2023 នៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី ដែលគាត់អាចទទួលបានការយល់ដឹងកាន់តែច្រើន និងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សាអភិបាលកិច្ចអ៊ីនធឺណិតថ្នាក់តំបន់។
ឥឡូវនេះលោកជាគណៈកម្មាធិការកម្មវិធី CambodiaYIGF។ ការចូលរួមរបស់លោកជាគណៈកម្មាធិការកម្មវិធីបានរួមចំណែកដល់ការផ្តួចផ្តើមនៃវេទិកា YIGF ឱ្យកើតឡើងជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ លោកប្ដេជ្ញាបន្តរួមចំណែកធ្វើឲ្យ CambodiaYIGF កើតឡើងជារៀងរាល់ឆ្នាំ។ លោកជឿជាក់ថា CambodiaYIGF នឹងក្លាយជាវេទិកាដែលមានប្រយោជន៍ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់យុវជនក្នុងប្រទេសកម្ពុជាដែលមកពីគ្រប់មជ្ឈដ្ឋាន ឱ្យស្គាល់កាន់តែច្បាស់ពីសារ:ប្រយោជន៏នៃអភិបាលកិច្ចអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា។
លោកជឿជាក់យ៉ាងមុតមាំថា យុវជនក៏ចួលរួមជាចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យអ៊ីនធឺណិតក្លាយជាវេទិកាដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។”
វ៉ា ផាវ៉ាន
គណៈកម្មាធិការទំនាក់ទំនង
វ៉ា ផាវ៉ាន
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រផ្នែកអប់រំ និងផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
វ៉ា ផាវ៉ាន បានបញ្ចប់ការសិក្សាផ្នែកអប់រំ និងផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំ ២០២៣។ កញ្ញាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើបញ្ហាសង្គម ការពង្រឹងសមត្ថភាពយុវជន និងការអប់រំសាធារណៈ ដែលធានាថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព។ ក្នុងនាមជាសមាជិកគណៈកម្មការរៀបចំកម្មវិធី កញ្ញាចង់ស្វែងយល់បន្ថែមអំពីការទទួលបានសេវាឌីជីថល ចំណេះដឹងផ្នែកអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលអាចជួយកាត់បន្ថយគម្លាតរវាងភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ផ្សេងៗគ្នានៃប្រទេស។
ប្រាក់ ច័ន្ទមូនិក
គណៈកម្មាធិការកម្មវិធី
ប្រាក់ ច័ន្ទមូនិក
គណៈកម្មាធិការកម្មវិធី
បរិញ្ញាបត្រផ្នែកច្បាប់ វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ប្រាក់ ច័ន្ទម៉ូនិច ជានិស្សិតឆ្នាំទី៣ ជំនាញផ្នែកច្បាប់។ ក្នុងនាមជានិស្សិតច្បាប់ នាងតែងតែត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយបញ្ហា និងស្វែងរកដំណោះស្រាយសមហេតុផលចំពោះបញ្ហា។
ខណៈពេលដែលនាងផ្តោតទៅលើផ្នែកច្បាប់ នាងក៏ចាប់អារម្មណ៍លើសុខុមាលភាពរបស់មនុស្សទាំងមូលផងដែរ។ នាងបាននឹងកំពុងស្រាវជ្រាវលើផ្នែកសិទ្ធិមនុស្ស សុខភាព និងការអប់រំ ដែលជាកត្តាមូលដ្ឋានសម្រាប់មនុស្សជាតិ។
នាងបានស្គាល់វេទិកាអភិបាលកិច្ចអ៊ីនធឺណេតនៅឆ្នាំ ២០២៣ ហើយក៏បានក្លាយជាគណៈកម្មាធិការៀបចំវេទិកាអភិបាលកិច្ចសម្រាប់យុវជនកម្ពុជា YIGF 2023។ វេទិកានេះផ្តល់ឱកាសឱ្យអ្នករាល់គ្នាបានដឹងអំពីព័ត៌មានមូលដ្ឋានអំពីអ៊ីនធឺណិត ការប្រើប្រាស់អ៊ីនធឺណិត និងបញ្ហាដែលយើងកំពុងជួបប្រទះទាក់ទងនឹង អ៊ីនធឺណិត។
នាងត្រូវបានដើរតួនាទីគណៈកម្មាធិការរៀបចំ YIGF ដោយសារតែវេទិកានេះផ្តល់ឱកាសឱ្យនាងក្នុងការធ្វើការជាមួយគណៈកម្មាធិការផ្សេងទៀត ដើម្បីផ្តួចផ្តើមវេទិកាសម្រាប់យុវជនក្នុងការដោះស្រាយបញ្ហា និងដំណោះស្រាយទាក់ទងនឹងអ៊ីនធឺណិត។ នាងសង្ឃឹមថា Cam YIGF នឹងក្លាយជាវេទិកាមួយ ដែលស្ថិតស្ថេរយូរអង្វែង និងផ្តល់ឱ្យយុវជនកម្ពុជានូវចំណេះដឹងលើអ៊ីនធឺណិត និងអាចផ្សព្វផ្សាយព័ត៌មានដ៏មានប្រយោជន៍មួយទៅកាន់សហគមន៍ទាំងមូល។
តាំង មួយ ហ័ង
គណៈកម្មាធិការរដ្ឋបាល
តាំង មួយ ហ័ង
គណៈកម្មាធិការរដ្ឋបាល
ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ការគ្រប់គ្រងអ៊ីនធឺណិត គឺជាដំណើរការនៃការអភិវឌ្ឍន៍ និងចំណេះដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតដល់អ្នកប្រើប្រាស់ និងសាធារណៈជនទាំងអស់។ ក៏ដូចជាការងារឆ្ពោះទៅរកការលើកកម្ពស់ការយល់ដឹងកាន់តែប្រសើរឡើងអំពីបញ្ហាទាក់ទងនឹងអ៊ីនធឺណិតនៅក្នុងសហគមន៍របស់អ្នក។ មូលហេតុនៃការក្លាយជាគណៈកម្មការរៀបចំ Cam YIGF គឺដោយសារតែកម្មវិធីដែលមានឥទ្ធិពលខ្លាំងចំពោះបុគ្គលគ្រប់រូប។ ផែនការនៅក្នុង YIGF នឹងមាន ការរៀបចំព្រឹត្តិការណ៍ YIGF ប្រចាំឆ្នាំ ការកសាងសមត្ថភាព៖ ធ្វើសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងយុទ្ធនាការយល់ដឹងដើម្បីបង្កើនការយល់ដឹងអំពីការគ្រប់គ្រងអ៊ីនធឺណិត។ សរុបមក ផែនការអនាគតរបស់នាងជាមួយ CamYIGF គឺបង្កើតវេទិកាមួយសម្រាប់យុវជន ដើម្បីចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិត រួមចំណែកដល់ព្រឹត្តិការណ៍នីមួយៗ និងរៀបចំអនាគតនៃអ៊ីនធឺណិតនៅកម្ពុជាជាមួយគណៈកម្មាធិការរៀបចំទាំងអស់។
សែត គីមហុង
គណៈកម្មាធិការទំនាក់ទំនង
សែត គីមហុង
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
លោកមានជំនាញក្នុងការរចនា និងការអភិវឌ្ឍន៍គេហទំព័រ ជាមួយការសហការការងារជាក្រុម។លោកអាចសម្របខ្លួនបាននិងទទួលយកការប្រកួតប្រជែងដែលជាឱកាសដ៏មានតម្លៃសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។
លោកចង់រៀនអំពីគ្រប់គ្រងអ៊ីនធឺណិត សុវត្ថិភាពតាមអ៊ីនធឺណិត និងទំនុកចិត្ត និងគោលការណ៍អភិបាលកិច្ចអ៊ីនធឺណិត។ លោកចាប់អារម្មណ៍ក្នុងការស្វែងយល់ពីរបៀបដែលកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពអ៊ីនធឺណិតបង្កើនការការពារ និងបង្កើតការជឿទុកចិត្ត។ លើសពីនេះទៀត របៀបដែលគោលការណ៍ដូចជា ភាពបើកចំហ ភាពងាយស្រួល សុវត្ថិភាព និងអន្តរប្រតិបត្តិការ បង្កើតដំណើរការធ្វើការសម្រេចចិត្ត និងរួមចំណែកដល់ប្រព័ន្ធអេកូអ៊ីនធឺណិតដែលមានស្ថិរភាព។ លោកចាប់អារម្មណ៍យ៉ាងខ្លាំងលើការគ្រប់គ្រងអ៊ីនធឺណិត និងការបង្កើតអនាគតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ការផ្តល់ឱកាសដល់យុវជននិងការផ្តល់សំឡេងដល់ពួកគេនៅក្នុងគោលនយោបាយទាក់ទងនឹងអ៊ីនធឺណិតគឺមានសារៈសំខាន់សម្រាប់លោក។ ការចូលរួមក្នុងគណៈកម្មាធិការនឹងផ្តល់ឱកាសសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញ និងអ្នកពាក់ព័ន្ធ លោកក៏អាចរួមចំណែដល់សហគមន៍ លើកកម្ពស់បណ្ដាញអ៊ីនធឺណិតឱ្យមានសុវត្ថិភាព និងបរិយាប័ន្នផងដែរតាមរយៈការចូលរួមព្រឹត្តិការណ៍ និងការពិភាក្សា ដើម្បីពង្រឹងចំណេះដឹងនិងជំនាញ តាមរយៈការបណ្តុះបណ្តាល និងការណែនាំ ធ្វើការស្រាវជ្រាវ និងចែករំលែកការយល់ដឹងអំពីការគ្រប់គ្រងអ៊ីនធឺណិត។
មាស មល្លិកា
គណៈកម្មាធិការទំនាក់ទំនង
មាស មល្លិកា
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រផ្នែកសហគ្រិនភាព និងការច្នៃប្រឌិតសកល សាកលវិទ្យាល័យគ្រប់គ្រងអន្តរជាតិ មហាវិទ្យាល័យ (NUM IC)
បច្ចុប្បន្ននេះ អ៊ីនធឺណេតកំពុងក្លាយជាតួនាទីដ៏សំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង សម្រាប់ការរក្សាទំនាក់ទំនង និងទាន់សម័យជាមួយសង្គម និងពិភពលោកក្នុងទិដ្ឋភាពចម្រុះ។ ចាប់តាំងពីកំណើតនៃអ៊ីនធឺណិតរហូតមកដល់បច្ចុប្បន្ន វារួមចំណែកក្នុងបដិវត្តន៍ និងជំរុញក្នុងការស្រាវជ្រាវ ការសិក្សា ការទំនាក់ទំនង ការធ្វើអាជីវកម្ម ការបង្កើតថ្មី និងឌីជីថលនីយកម្ម។
ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពិភពឌីជីថល ដោយខ្វះចំណេះដឹងផ្នែកឌីជីថល សុវត្ថិភាព និងការគ្រប់គ្រងត្រឹមត្រូវ ការរំខាន និងផលប៉ះពាល់នៃអ៊ីនធឺណិតកំពុងកើនឡើងជាលំដាប់ ដូចជា ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការបោកប្រាស់តាមអ៊ីនធឺណិត ការបៀតបៀនផ្លូវភេទតាមអ៊ីនធឺណិត ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងច្រើនទៀត។
កម្ពុជាក៏មិនខុសពីបញ្ហាទាំងនេះដែរទាក់ទងនឹងអ៊ីនធឺណិត។ នោះហើយជាមូលហេតុដែលខ្ញុំមកទីនេះជាមួយ Cambodia YIGF 2023 ជាមួយនឹងគោលដៅ និងក្តីសុបិន ដើម្បីធ្វើឱ្យកន្លែងអនឡាញកាន់តែពិសេស និងមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់កុមារ និងយុវជនក្នុងការទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗបន្ថែមទៀត ជាពិសេសសម្រាប់អ្នករស់នៅជនបទ។
នៅក្នុងក្រុមទំនាក់ទំនង ខ្ញុំសង្ឃឹមថានឹងលើកកម្ពស់ការយល់ដឹង និងចំណេះដឹងបន្ថែមទៀតទាក់ទងនឹងសុវត្ថិភាពអ៊ីនធឺណិត និងវិធីជៀសវាងការបោកប្រាស់តាមអ៊ីនធឺណិត តាមរយៈការផលិតខ្លឹមសារអប់រំ និងជួយសម្រួលដល់កម្មវិធី និងសិក្ខាសាលាជាមួយគណៈកម្មាធិការយុវជន YIGF កម្ពុជា។ រួមគ្នាជាមួយ Cambodia YIGF យើងសង្ឃឹមថានឹងឃើញពិភពអនឡាញកាន់តែពិសេស និងកន្លែងប្រសើរជាងមុនសម្រាប់ការទទួលបានឱកាសកាន់តែច្រើន និងមិនសូវមានគ្រោះថ្នាក់សម្រាប់មនុស្សគ្រប់គ្នា។
បៀន សីនៈ
គណៈកម្មាធិការទំនាក់ទំនង
បៀន សីនៈ
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង (DMC)
នាងគឺជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីររួមមាន ផ្នែកសេដ្ឋកិច្ចអន្តរជាតិ និង ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ។ តាមការយល់ដឹងរបស់នាង អភិបាលកិច្ចអ៊ិនធឺណិត គឺជាការអភិវឌ្ឍន៍ដែលទាក់ទងនឹងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍បច្ចេកទេស ដើម្បីបង្កើតការវិវត្តនៃការប្រើប្រាស់អ៊ីនធឺណិត។
នៅកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៃអ៊ីនធឺណិតមិនទាន់រួមបញ្ចូលទូលំទូលាយនៅឡើយទេ។ អាស្រ័យហេតុនេះ ក្នុងនាមជាគណៈកម្មាធិការៀបចំវេទិកាអភិបាលកិច្ចសម្រាប់យុវជនកម្ពុជា នាងមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាចំណែកមួយ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្ដល់ជាវេទិកាដល់អ្នកពាក់ព័ន្ធទាំងអស់រួមគ្នារកដំណោះស្រាយទៅលើបញ្ហានេះ។
ជាមួយគ្នានេះដែរ នាងសង្ឃឹមថា CamYIGF នឹងដំណើរការរលូនទៅមុខ ខណៈពេលដែលនាងនឹងនៅតែបន្តគាំទ្រ ដើម្បីដោះស្រាយបញ្ហាសហសម័យដែលកើតមានពាក់ព័ន្ធនឹងការគ្រប់គ្រងអ៊ីនធឺណិតនៅកម្ពុជា។
សុខាច័ន្ទ សុជាតា
គណៈកម្មាធិការប្រតិបត្តិ និងរៀបចំគេហទំព័រ
សុខាច័ន្ទ សុជាតា
គណៈកម្មាធិការប្រតិបត្តិ និងរៀបចំគេហទំព័រ
បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន
សុខាច័ន្ទ សុជាតា គឺជាអ្នកជំនាញបច្ចេកវិទ្យាខាងបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រទិន្នន័យ ក៏ដូចជាអ្នកលើកកម្ពស់អភិបាលកិច្ចអ៊ីនធឺណិត។ កញ្ញាទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកប្រព័ន្ធព័ត៌មានគ្រប់គ្រងពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) និងបច្ចុប្បន្នកំពុងបម្រើការងារជាវិស្វករ LLM Engineer។ ក្រៅពីអាជីពបច្ចេកវិទ្យា កញ្ញាក៏បានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមអភិបាលកិច្ចអ៊ីនធឺណិតដែលផ្តោតលើយុវជន រួមមានវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា (YIGF Cambodia) កម្មវិធី APIGA និងបម្រើការជាប្រធានផ្នែកប្តេជ្ញាចិត្តសហគមន៍នៅឯ NetMission.Asia ផងដែរ។ ចំណាប់អារម្មណ៍របស់កញ្ញារួមមាន បញ្ញាសិប្បនិម្មិត អភិបាលកិច្ចទិន្នន័យ ការគែរសម្រួលភាសាធម្មជាតិ បរិយាបន្នឌីជីថល សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាដែលមានការទទួលខុសត្រូវ។ កញ្ញាក៏មានចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងជំរុញអនាគតឌីជីថលប្រកបដោយបរិយាបន្ន ភាពងាយស្រួលប្រើប្រាស់ និងផ្អែកលើមនុស្សជាតិនៅទូទាំងប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ហួត ស៊្រីម៉ានីត
គណៈកម្មាធិការរដ្ឋបាល
ហួត ស៊្រីម៉ានីត
គណៈកម្មាធិការរដ្ឋបាល
បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសាលា CamEd Business School
ហួត ស្រ៊ីម៉ានីត បច្ចុប្បន្នជានិស្សិតឆ្នាំទី២ សិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ មានបំណងប្រាថ្នាក្លាយទៅជាគណនេយ្យករដែលមានទទួលនាមការបញ្ជាក់ CAT ពីវិទ្យាស្ថាន CamEd Business School។
នាងជាអ្នកសិក្សាដែលមានការតាំងចិត្តអត់ធ្មត់ និងបើកចិត្តទូលាយ ដែលតែងតែហ៊ានប្រឈមនឹងបទពិសោធន៏ ព្រមទាំងចំណេះដឹងថ្មីៗ។ ក្នុងអំឡុងពេលសិក្សា នាងចូលចិត្តប្រធានបទទាក់ទងនឹងភាសានិងបច្ចេកវិទ្យា ព្រមទាំងមានជំនាញពូកែខាងប្រាស័យទាក់ទង។
ថ្វីត្បិតមិនទាន់ទទួលបានបទពិសោធន៍ច្រើនក៏ដោយ ប៉ុន្តែក្នុងនាមជាអ្នកសិក្សាដែលបើកចិត្តទូលាយ មានបំណងចង់ចាប់ផ្តើម និងអភិវឌ្ឍខ្លួនឯងបន្ថែមទៀតនៅក្នុងវិស័យបទពិសោធន៍ការងារ។
អាស្រ័យហេតុនេះ នាងមានសេចក្តីរំភើបរីករាយក្នុងការលើកកម្ពស់ការរួមបញ្ចូលឌីជីថល អភិបាលកិច្ចអ៊ីនធឺណិត និងការបង្កើតអនាគតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងចំណោមយុវជនកម្ពុជាក្នុងនាមជាសមាជិកនៃគណៈកម្មាធិការរៀបចំ Cam YIGF និងផ្តល់ឱ្យយុវជននូវឱកាស និងវេទិកាមួយដើម្បីដោះស្រាយសិទ្ធិឌីជីថល អក្ខរកម្ម និងបច្ចេកវិទ្យា គោលនយោបាយដឹកនាំក្នុងប្រទេស។
ក្នុងនាមជាអ្នករៀបចំ វេទិកានេះផ្តល់ឱកាសឱ្យនាងនូវចំណុចចាប់ផ្តើមសម្រាប់ការស្រាវជ្រាវថ្មីៗនាពេលអនាគត និងជួយពង្រីកបណ្តាញទំនាក់ទំនងជាមួយសង្គមជុំវិញខ្លួនរបស់នាងដោយសហការជាមួយមនុស្សផ្សេងៗគ្នា។
ហួត មរកត
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
ហួត មរកត
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
បរិញ្ញាបត្រសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
មរកត ទទួលបានបរិញ្ញាបត្រសិស្សឆ្នើម ផ្នែកសេដ្ឋកិច្ចអន្តរជាតិ ពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ នាង មានឆន្ទៈយ៉ាងមុតមាំលើការស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច គោលនយោបាយសាធារណៈ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការបរិយាបន្នឌីជីថល ក្រៅពីនេះ នាងក៏ជាអតីតសិក្ខាកាមមួយរូបក្នុងចំណោមសិក្ខាកាមដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលការវិភាគទិន្នន័យ Up.Skill 2.0 ក្នុងឆ្នាំ២០២៥ ផងដែរ។
បច្ចុប្បន្ន នាង ជាជំនួយការនាយកគម្រោងក្នុងវិស័យឧស្សាហកម្ម ដោយផ្តោតលើគម្រោងបរិវត្តកម្ម និងការពន្លឿនវិស័យឧស្សាហកម្ម ការពិនិត្យលើគោលនយោបាយលើកកម្ពស់ការវិនិយោគ ការធ្វើរបាយការណ៍អំពីវឌ្ឍនភាពវិស័យ និងការវិភាគទិន្នន័យ លើនាយកដ្ឋានកិច្ចការឧស្សាហកម្ម។ ជាមួយគ្នានេះដែរ នាងបានចូលរួមយ៉ាងសកម្មក្នុងការជំរុញអភិបាលកិច្ចអ៊ីនធឺណិត និងការលើកកម្ពស់សមត្ថភាពយុវជន ក្នុងនាមជាសមាជិកគណៈកម្មាធិការវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា (CamYIGF) និង APIGA ព្រមទាំងធ្លាប់ជាប្រតិភូចូលរួមក្នុងវេទិកា APrIGF ក្នុងឆ្នាំ២០២៣ នៅទីក្រុងប្រីសប៊េន (Brisbane) ប្រទេសអូស្ត្រាលីផងដែរ។
