វេទិកា YIGF កម្ពុជា Close

ប្រធានបទវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា ឆ្នាំ២០២៦

យុវជនក្នុងការកសាងអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ភាពទទួលខុសត្រូវ និងបរិយាបន្ន

កាលបរិច្ឆេទព្រឹត្តិការណ៍៖ ថ្ងៃទី៣១ តុលា – ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៦

ទីតាំង៖ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

Cambodia Youth IGF 2026 Illustration

ប្រធានបទឆ្នាំនេះ «យុវជនក្នុងការកសាងអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ភាពទទួលខុសត្រូវ និងបរិយាបន្ន» ផ្តោតសំខាន់លើតួនាទីយ៉ាងសកម្មរបស់យុវជន មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកចូលរួមចំណែកផ្ទាល់ក្នុងការរៀបចំអនាគតឌីជីថល និងអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជា។ វេទិកា YIGF កម្ពុជា ឆ្នាំ២០២៦ បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសជូនយុវជន ដើម្បីស្វែងយល់កាន់តែច្បាស់អំពីបញ្ហាប្រឈមឌីជីថលដែលកំពុងកើតមាន ពង្រឹងចំណេះដឹង និងសញ្ជាតិឌីជីថល ផ្លាស់ប្តូរទស្សនទាន ព្រមទាំងរួមចំណែកក្នុងកិច្ចពិភាក្សាលើការអភិវឌ្ឍវិស័យអ៊ីនធឺណិតនៅកម្ពុជា។

វេទិកានេះនឹងជួបជុំយុវជន អ្នករៀបចំគោលនយោបាយ តំណាងវិស័យឯកជន សង្គមស៊ីវិល គ្រឹះស្ថានសិក្សា និងសហគមន៍បច្ចេកវិទ្យា ដើម្បីរួមគ្នាពិភាក្សាអំពីបញ្ហាប្រឈម និងកលានុវត្តភាពជាក់ស្តែង ពាក់ព័ន្ធនឹងសុវត្ថិភាពឌីជីថល ទំនុកចិត្ត នវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន។ តាមរយៈកិច្ចសន្ទនាពហុភាគី និងសកម្មភាពចូលរួមផ្សេងៗ អ្នកចូលរួមនឹងពិនិត្យមើលពីកិច្ចសហការរវាងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុវត្ថិភាពអនឡាញ ជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយទទួលខុសត្រូវ ការពារសិទ្ធិឌីជីថល និងធានាថាគ្រប់រូបអាចចូលរួមក្នុងសង្គមឌីជីថលយ៉ាងបរិបូរណ៍។

 

១. អ៊ីនធឺណិតមានសុវត្ថិភាព

សន្តិសុខស៊ីនធឺណិត ការបោកប្រាស់តាមអនឡាញ និងទំនុកចិត្តឌីជីថល
  • ការដោះស្រាយសន្តិសុខស៊ីនធឺណិត៖ ការកាត់បន្ថយហានិភ័យសម្រាប់សេវាកម្មឌីជីថល និងសុវត្ថិភាព។
  • ការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់៖ វិធីសាស្ត្រពហុភាគីដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអនឡាញ។
  • ទំនុកចិត្តឌីជីថល៖ ការការពារភាពឯកជន អក្ខរកម្មទិន្នន័យ និងទំនុកចិត្តសាធារណៈ។
  • អត្តសញ្ញាណឌីជីថល៖ វិធីសាស្ត្រប្រកបដោយការទទួលខុសត្រូវចំពោះការការពារទិន្នន័យ និងភាពឯកជន។

២. បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ

ក្របខ័ណ្ឌសីលធម៌ អភិបាលកិច្ច និងនវានុវត្តន៍
  • នវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ៖ តួនាទីរបស់បញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ អាជីវកម្ម និងការងារ។
  • អភិបាលកិច្ចបញ្ញាសិប្បនិម្មិត៖ ការបង្កើតគោលការណ៍សីលធម៌ និងក្របខ័ណ្ឌគោលនយោបាយ។
  • អក្ខរកម្មបញ្ញាសិប្បនិម្មិត៖ ការកំណត់ស្គាល់ព័ត៌មានក្លែងក្លាយ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានខុស។
  • ការទទួលបានដោយបរិយាបន្ន៖ ការទទួលបានស្មើភាពគ្នាទៅនឹងចំណេះដឹងបញ្ញាសិប្បនិម្មិត។

៣. អ៊ីនធឺណិតមានបរិយាបន្ន

សញ្ជាតិឌីជីថល និងការចូលរួមរបស់យុវជន
  • សញ្ជាតិឌីជីថល៖ ការលើកកម្ពស់ឥរិយាបថឌីជីថលដែលមានសុវត្ថិភាព និងសីលធម៌។
  • បរិយាបន្នឌីជីថល៖ ការយកឈ្នះលើឧបសគ្គនៃការតភ្ជាប់ និងការចូលប្រើប្រាស់ឧបករណ៍។
  • អភិបាលកិច្ចយុវជន៖ ការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងការកសាងគោលនយោបាយ។
Learning Course

វគ្គសិក្សា

អ្នកចូលរួមនឹងសិក្សាតាមរយៈវីដេអូមេរៀន ដើម្បីកសាងចំណេះដឹងជាមូលដ្ឋានអំពីអភិបាលកិច្ចអ៊ីនធឺណិត និងបញ្ហាឌីជីថលនានា។

Debate

ការតស៊ូមតិ

វេទិកាដែលរៀបចំឡើងសម្រាប់អ្នកចូលរួមធ្វើការបង្ហាញ និងជជែកវែកញែកលើប្រធានបទសំខាន់ៗ ចាប់ពីវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ។

Topic Presentation

ការបង្ហាញប្រធានបទ

វាគ្មិននឹងធ្វើការបង្ហាញលើបញ្ហាពាក់ព័ន្ធនឹងប្រធានបទនៃវេទិកា ដើម្បីពង្រឹងការយល់ដឹង និងជំរុញឱ្យមានកិច្ចសន្ទនាប្រកបដោយព័ត៌មានច្បាស់លាស់។

Panel Discussion

កិច្ចពិភាក្សា

ក្រុមវាគ្មិនជំនាញចម្រុះចូលរួមពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនានាដែលកំពុងកំណត់អនាគតឌីជីថលរបស់ប្រទេសកម្ពុជា។

Youth Statement

សេចក្តីថ្លែងការណ៍យុវជន

អ្នកចូលរួមផ្លាស់ប្តូរមតិយោបល់គ្នា ដើម្បីបង្កើតសេចក្តីថ្លែងការណ៍យុវជន YIGF កម្ពុជា ឆ្នាំ២០២៦ រួមមួយ ដោយផ្អែកលើអនុសាសន៍ដែលបានលើកឡើង។

ក្រុមគោលដៅ

  • យុវជនកម្ពុជាដែលមានអាយុចន្លោះពី ១៨ ដល់ ៣៥ ឆ្នាំ។
  • និស្សិតសាកលវិទ្យាល័យ អ្នកជំនាញវ័យក្មេង និងអ្នកដែលមានសក្តានុពលជាអ្នកដឹកនាំ។
  • បុគ្គលមកពីមជ្ឈដ្ឋានចម្រុះ រួមទាំងយុវជនមកពីសហគមន៍ដែលខ្វះតំណាង ដែលមានចំណង់ចំណូលចិត្តក្នុងការចូលរួមរៀបចំអនាគតនៃអ៊ីនធឺណិត។

លក្ខខណ្ឌនៃការជ្រើសរើស

  • ត្រូវមានចំណាប់អារម្មណ៍ខ្លាំងលើបញ្ហាឌីជីថល និងអភិបាលកិច្ចអ៊ីនធឺណិត។
  • អ្នកចូលរួមត្រូវប្តេជ្ញាចិត្តចូលរួមក្នុងវគ្គត្រៀមរៀបចំតាមអនឡាញមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម។
  • មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមពេញលេញក្នុងព្រឹត្តិការណ៍នេះ នៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។
  • បានបង្ហាញពីសក្តានុពលភាពជាអ្នកដឹកនាំ ឬមានបទពិសោធន៍ក្នុងការចូលរួមការងារសហគមន៍ ការតស៊ូមតិ ឬសកម្មភាពពាក់ព័ន្ធនានា។

អត្ថប្រយោជន៍ទទួលបាន

  • ឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនង៖ ចូលរួមជាមួយអ្នកពាក់ព័ន្ធចម្រុះ រួមមានអ្នកបង្កើតគោលនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកដឹកនាំវ័យក្មេងដទៃទៀត ដើម្បីបង្កើតទំនាក់ទំនងដ៏មានតម្លៃសម្រាប់កិច្ចសហការនាពេលអនាគត។
  • ការលើកកម្ពស់ការយល់ដឹង៖ ទទួលបានចំណេះដឹងស៊ីជម្រៅលើបញ្ហាសំខាន់ៗនៃអភិបាលកិច្ចអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងសិទ្ធិឌីជីថល តាមរយៈការរៀបចំតាមអនឡាញ ព្រមទាំងសិក្ខាសាលា កិច្ចពិភាក្សា និងកិច្ចសន្ទនានានា។
  • ការផ្តល់អំណាច៖ អភិវឌ្ឍជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីមានឥទ្ធិពលលើគោលនយោបាយឌីជីថលនៅថ្នាក់ជាតិ និងអន្តរជាតិ។ អ្នកចូលរួមនឹងទទួលបានសមត្ថភាពក្នុងការតស៊ូមតិ ដើម្បីអនាគតឌីជីថលមួយដែលមានសុវត្ថិភាព សន្តិសុខ និងបរិយាបន្ន។
  • ការចូលរួមដោយឥតគិតថ្លៃ៖ ការចូលរួមគឺមិនមានការបង់ប្រាក់នោះទេ ហើយអ្នកចូលរួមនឹងទទួលបានអាហារថ្ងៃត្រង់ និងអាហារសម្រន់ក្នុងអំឡុងពេលព្រឹត្តិការណ៍។

កាលបរិច្ឆេទ ព្រឹត្តិការណ៍សំខាន់ៗ
០៥ កញ្ញា – ១០ តុលា ២០២៦ ការប្រកាសស្វែងរកអ្នកចូលរួម YIGF 2026
១៥ តុលា – ៣០ តុលា ២០២៦ អ្នកចូលរួមត្រូវអនុវត្តវគ្គសិក្សាតាមរយៈកម្មវិធី EBC
៣១ តុលា ២០២៦ (ថ្ងៃសៅរ៍) ព្រឹត្តិការណ៍ថ្ងៃទី១ នៃ YIGF Cambodia 2026
០១ វិច្ឆិកា ២០២៦ (ថ្ងៃអាទិត្យ) ព្រឹត្តិការណ៍ថ្ងៃទី២ នៃ YIGF Cambodia 2026