គណៈកម្មាធិការ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា 2026
គណៈកម្មាធិការប្រឹក្សា
ហុងថុល្លី សុនីត
គណៈកម្មាធិការប្រឹក្សា
ហុងថុល្លី សុនីត
គណៈកម្មាធិការប្រឹក្សា
ខ្ញុំជាអនុបណ្ឌិតផ្នែកទំនាក់ទំនងឌីជីថលនៅសាកលវិទ្យាល័យបច្ចេកវិទ្យាឃ្វីនឡេនស៍តាមរយៈអាហារូបករណ៍អូស្ត្រាលី និងបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាងខ្ញុំធ្លាន់ជាគណៈកម្មាធិការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) និងជាអតីតអ្នកចូលរួមវេទិកា yIGF Asia។ នាងខ្ញុំ ចង់ផ្តល់សម្លេងដល់យុវជន និងវេទិកាសម្រាប់ពិភាក្សាអំពីសិទ្ធិឌីជីថល អក្ខរកម្ម និងគោលនយោបាយជំរុញដោយបច្ចេកវិទ្យានៅកម្ពុជា។ នាងមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍ក្នុងការបង្កើតខ្លឹមសារ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយវេទិកា និងទាក់ទាញអ្នកចូលរួមកាន់តែច្រើន។
ហេង សុខឡាយ
គណៈកម្មាធិការប្រឹក្សា
ហេង សុខឡាយ
គណៈកម្មាធិការប្រឹក្សា
ចំណាប់អារម្មណ៍របស់ខ្ញុំចំពោះអភិបាលកិច្ចអ៊ីនធឺណិត មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការងាររបស់ខ្ញុំក្នុងវិស័យបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលថ្មីៗ។ ខ្ញុំជឿថា នវានុវត្តន៍មិនគួររីកចម្រើនដោយឯកោនោះទេ ប៉ុន្តែគួរត្រូវបានដឹកនាំដោយអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ គោលការណ៍សីលធម៌ និងការចូលរួមប្រកបដោយបរិយាបន្ន។ ខណៈដែលបញ្ញាសិប្បនិម្មិត កំពុងមានឥទ្ធិពលកាន់តែខ្លាំងលើការអប់រំ សេវាសាធារណៈ សេដ្ឋកិច្ច និងជីវិតប្រចាំថ្ងៃ ខ្ញុំមានចំណាប់អារម្មណ៍ជាពិសេសលើការជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិតដេីម្បីចីរភាព ដើម្បីធានាថាបច្ចេកវិទ្យាអាចបង្កើតអត្ថប្រយោជន៍ដែលមានន័យ ប្រកបដោយសមធម៌ និងចីរភាពសម្រាប់សង្គម។
សម្រាប់ខ្ញុំ អភិបាលកិច្ចអ៊ីនធឺណិត គឺជាការរួមចំណែកកសាងអនាគតឌីជីថលមួយ ដែលនវានុវត្តន៍ និងការទទួលខុសត្រូវអាចដើរទៅមុខជាមួយគ្នា។ ខ្ញុំសង្ឃឹមថា យុវជនកម្ពុជាកាន់តែច្រើននឹងក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការកសាងអនាគតនេះ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាសំឡេងដែលមានចំណេះដឹងក្នុងការពិភាក្សាអំពីគោលនយោបាយ និងការសម្រេចចិត្តផងដែរ។ ខ្ញុំក៏សង្ឃឹមថា ពួកគេនឹងចូលរួមក្នុងកិច្ចសន្ទនានៅថ្នាក់តំបន់ និងសកល ដើម្បីនាំយកទស្សនៈរបស់កម្ពុជាទៅកាន់វេទិកាអន្តរជាតិ និងរួមចំណែកកសាងអ៊ីនធឺណិតមួយដែលមានសុវត្ថិភាព បរិយាបន្ន និងកាន់តែប្រសើរសម្រាប់មនុស្សគ្រប់រូប។
រស់ ច័ន្ទវល័ក្ខ
គណៈកម្មាធិការប្រឹក្សា
រស់ ច័ន្ទវល័ក្ខ
គណៈកម្មាធិការប្រឹក្សា
អ៊ីនធឺណិតបានបង្កើតឱកាសជាច្រើនសម្រាប់ការទំនាក់ទំនង ការអប់រំ ការងារ និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ វាក៏បាននាំមកនូវហានិភ័យកាន់តែច្រើនផងដែរ ដូចជា ព័ត៌មានមិនពិត ការឆបោកតាមអនឡាញ ការជ្រើសរើសបុគ្គលិកដោយបោកបញ្ឆោត និងការកេងប្រវ័ញ្ចតាមប្រព័ន្ធឌីជីថល។ សម្រាប់ខ្ញុំ អភិបាលកិច្ចអ៊ីនធឺណិតមិនមែនផ្តោតតែលើបច្ចេកវិទ្យា និងគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើ “មនុស្ស កិច្ចការពារ និងការបង្ការ” ផងដែរ។
ក្នុងការងាររបស់ខ្ញុំជាអ្នកជំនាញផ្នែកកិច្ចការពារ និងមនុស្សធម៌នៅអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ខ្ញុំបានឃើញពីរបៀបដែលការឆបោកតាមអនឡាញ និងការជ្រើសរើសការងារដោយបោកបញ្ឆោត អាចនាំឱ្យមនុស្សធ្លាក់ចូលក្នុងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច។ បទពិសោធន៍នេះបានជំរុញឱ្យខ្ញុំកាន់តែចាប់អារម្មណ៍លើចំណេះដឹងឌីជីថល សុវត្ថិភាពតាមអនឡាញ និងតួនាទីរបស់អភិបាលកិច្ចអ៊ីនធឺណិតក្នុងការបង្ការហានិភ័យ និងគ្រោះថ្នាក់។
តាមរយៈ Cambodia YIGF ខ្ញុំចង់ចូលរួមបង្កើតលំហដែលយុវជនអាចពិភាក្សាអំពីសិទ្ធិឌីជីថល សន្តិសុខសាយប័រ បញ្ញាសិប្បនិម្មិត (AI) សុវត្ថិភាពតាមអនឡាញ និងគោលនយោបាយបច្ចេកវិទ្យាថ្មីៗ។ ក្នុងនាមជាសមាជិកគណៈកម្មការប្រឹក្សា ខ្ញុំសង្ឃឹមថានឹងភ្ជាប់បទពិសោធន៍របស់ខ្ញុំក្នុងវិស័យអភិបាលកិច្ចអ៊ីនធឺណិត និងកិច្ចការពារ ដើម្បីជួយឱ្យយុវជនកម្ពុជាមានចំណេះដឹងកាន់តែទូលំទូលាយ អាចសម្គាល់ហានិភ័យតាមអនឡាញ និងចូលរួមបញ្ចេញមតិប្រកបដោយអត្ថន័យក្នុងការកំណត់អនាគតឌីជីថលរបស់កម្ពុជា។
លុយ ធារី
គណៈកម្មាធិការប្រឹក្សា
លុយ ធារី
គណៈកម្មាធិការប្រឹក្សា
Head of Program, the Cooperation Committee for Cambodia (CCC)
She is a membership-based organization with nearly 200 local and international NGOs that works in inclusive partnership for good governance, enabling environment, and sustainability of civil society organizations in Cambodia. CCC has signed official MoU with 16 provincial NGO networks (with 450 provincial NGO members) who operate at the sub-national level. She has worked for the civil society sector for 20 years in capacity development, and advocacy policy related to democratic space.
Her main roles are to coordinate and advocate for better legal framework compliance and policy reforms at the national level. Bringing the common voices from civil society to policy engagement and discussion is also her expertise. The policy engagement and multi-stakeholder platforms at the national such as Partnership Dialogue between CSO and the Government, Joint working group between CSO and General Department of Taxation, Joint working group between CSO and Ministry of Interior on LANGO, etc.
ស៊ុន រ៉ាពីដ
គណៈកម្មាធិការប្រឹក្សា
ស៊ុន រ៉ាពីដ
គណៈកម្មាធិការប្រឹក្សា
អនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រយៈពេលជាង២០ឆ្នាំនៅក្នុងវិស័យអាយស៊ីធី នៃរដ្ឋាភិបាល លោកបានចូលរួមក្នុងគម្រោងជាច្រើន ព្រមទាំងបានអភិវឌ្ឍខ្លួនពីអ្នកបច្ចេកទេសអាយស៊ីធី ទៅជាអ្នកគ្រប់គ្រងគម្រោង និងជាអ្នកបង្កើតគោលនយោបាយ។
លោកត្រូវបានតែងតាំងជាសមាជិកនៃគណៈកម្មាធិការប្រឹក្សារដ្ឋាភិបាល (GAC) សម្រាប់សាជីវកម្មអ៊ីនធឺណិតសម្រាប់ឈ្មោះនិងលេខដែលបានចាត់តាំង (ICANN) ក្នុងឆ្នាំ ២០១៥ តំណាងឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងឆ្នាំ២០២១ លោកបានធ្វើការយ៉ាងទូលំទូលាយលើការបង្កើតគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថលសម្រាប់ការពន្លឿនបរិវត្តិកម្មឌីជីថលនៅក្នុងជួររដ្ឋាភិបាល។ នៅឆ្នាំ ២០២២ លោកបានធ្វើការលើមូលដ្ឋានអភិបាលកិច្ចទិន្នន័យជាតិ និងរបាយការណ៍ទិន្នន័យបើកចំហ ដោយមានធាតុចូលពីភាគីពាក់ព័ន្ធជាច្រើនក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍។
ឌៀប គង់
គណៈកម្មាធិការប្រឹក្សា
ឌៀប គង់
គណៈកម្មាធិការប្រឹក្សា
ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យទូរគមនាគមន៍ និងសន្តិសុខសាយប័រ រួមទាំងការដឹកនាំសហគមន៍ KHNOG (Cambodia Network Operators’ Group) សម្រាប់ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុក ខ្ញុំបានឃើញយ៉ាងច្បាស់អំពីការវិវត្តនៃបរិយាកាសឌីជីថលនៅកម្ពុជា។
នៅពេលយើងសម្លឹងឆ្ពោះទៅរកអនាគតនៃសង្គមឌីជីថលរបស់យើង ការគ្រប់គ្រងអ៊ិនធឺណិត (Internet Governance) បានក្លាយជាចំណុចស្នូលដ៏សំខាន់។
យើងត្រូវទទួលស្គាល់ថា អ៊ិនធឺណិតមិនមែនគ្រាន់តែជាការតភ្ជាប់ និងខ្លឹមសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែវាតម្រូវឱ្យមាន ” Internet Hygiene” ដ៏រឹងមាំ ជាពិសេសដើម្បីការពារកុមារ និងយុវជនរបស់យើង។
អភិបាលកិច្ចអ៊ិនធឺណិតគឺជាវេទិកាដ៏ល្អបំផុតក្នុងការលើកកម្ពស់សំឡេងរបស់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីអ៊ិនធឺណិត។ គោលបំណងរបស់ខ្ញុំនៅ YIGF គឺដើម្បីចែករំលែកបទពិសោធន៍របស់ខ្ញុំជាមួយយុវជនជំនាន់ក្រោយ ដោយជួយផ្សារភ្ជាប់រវាងជំនាញបច្ចេកទេស និងការយល់ដឹងអំពីគោលនយោបាយ ដើម្បីពង្រឹងសមត្ថភាពយុវជនកម្ពុជាក្នុងការកសាងអនាគតឌីជីថលដែលមានសុវត្ថិភាព ធន់ និងបរិយាបន្ន។
ធី ទ្រី
គណៈកម្មាធិការប្រឹក្សា
ធី ទ្រី
គណៈកម្មាធិការប្រឹក្សា
នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)
ទ្រី បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍វេទិកាអភិបាលកិច្ចអ៊ីនធឺណិតចាប់តាំងពីឆ្នាំ ២០១៩ មក។ បទពិសោធន៍របស់គាត់ជាមួយវេទិកាទីក្រុងប៊ែកឡាំងឆ្នាំ ២០១៩ វេទិកាអេត្យូពីឆ្នាំ ២០២២ និងវេទិកាទីក្រុងស្តុកហូមនៅឆ្នាំ ២០២៣ បានផ្តល់ឱ្យគាត់នូវការយល់ដឹងដ៏មានតម្លៃចំពោះអភិបាលកិច្ចអ៊ីនធឺណិតសកល និងទិដ្ឋភាពអ៊ីនធឺណិតរបស់កម្ពុជា។ ឥឡូវនេះ ទ្រី កំពុងដឹកនាំវេទិកាអ៊ីនធឺណេតរបស់យុវជនកម្ពុជានៅឆ្នាំ ២០២៣ ដោយមានគោលបំណងចម្បងក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាក្នុងការរៀបចំការអភិវឌ្ឍន៍អ៊ីនធឺណិតរបស់ប្រទេស។
ទ្រី ប្តេជ្ញាចិត្តក្នុងការជំរុញការសន្ទនាប្រកបដោយអត្ថន័យ និងបង្កើតឱកាសសម្រាប់ការពង្រឹងសមត្ថភាពយុវជនដោយការចូលរួមជាមួយភាគីពាក់ព័ន្ធ។ ការងាររបស់គាត់ជាសមាជិកគណៈកម្មាធិការនៅក្នុងគណៈកម្មាធិការប្រឹក្សាសម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា (YIGF) ២០២៣ ផ្តោតលើការធានានូវទម្រង់របៀបវារៈត្រឹមត្រូវ ការដាក់បញ្ចូលប្រធានបទពាក់ព័ន្ធ និងភាពជោគជ័យជារួមរបស់ YIGF ។ ការប្តេជ្ញាចិត្តនេះឆ្លុះបញ្ចាំងពីការសាទររបស់គាត់ក្នុងការចូលរួមជាមួយយុវជនកម្ពុជា និងផ្តល់ឱ្យពួកគេនូវវេទិកាមួយសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាអំពីអភិបាលកិច្ចតាមអ៊ីនធឺណិត។ លើសពីនេះ ទ្រី កំពុងផ្សព្វផ្សាយកម្មវិធីថ្មីមួយ ក្នុងគោលបំណងលើកកម្ពស់ការតភ្ជាប់ឌីជីថលនៅថ្នាក់ខេត្ត។
សម្រាប់រយៈពេល ១២ ឆ្នាំចុងក្រោយនេះ ទ្រី បានផ្សព្វផ្សាយ និងពង្រឹងសហគមន៍ទិន្នន័យបើកចំហ ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាពនៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គកាន់តែទូលំទូលាយ ជាចម្បងតាមរយៈវេទិកាអនឡាញរបស់អូឌីស៊ី ។
គណៈកម្មាធិការរៀបចំ
មាទីន ពេញស៊ុនមុី
គណៈកម្មាធិការរដ្ឋបាល
មាទីន ពេញស៊ុនមុី
គណៈកម្មាធិការរដ្ឋបាល
បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកសេដ្ឋកិច្ច, សាកលវិទ្យាល័យ ផារ៉ាហ្គន អន្តរជាតិ
មាទីន ពេញស៊ុនមុី ជានិស្សិតឆ្នាំទី៣ សិក្សានៅសកលវិទ្យាល័យផារាហ្គនអន្តរជាតិ (Paragon International university) ជំនាញសេដ្ឋកិច្ច។ នាងមានចំណាប់អារម្មណ៍លើការអភិវឌ្ឍយុវជន ជាពិសេសការលេីកកម្ពស់សក្ដានុពលយុវជននៅកម្ពុជា។ កន្លងមកនាងធ្លាប់ជាគណ:កម្មាធិការរៀបចំវេទិកាស្ដីពីយុវជន និង ការងារសមរម្យ ដែលរៀបចំដេាយ YRDP និង Oxfam Cambodia ហេីយក៏ស្ម័គ្រចិត្តជាមួយអង្គការ ADIC ដោយធ្វើការជាមួយជនជាតិដេីមភាគតិចផងដែរ។
សម្រាប់នាង Internet Governance គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ធាភិបាល វិស័យឯកជន អង្គការសង្គមសុីវិល និងអ្នកប្រើប្រាស់អ៊ីនធឺណេតទាំងអស់គ្នា ដេីម្បីធានាថាអ៊ីនធឺណេតមានភាពបរិយាបន្ន និងអាចប្រើប្រាស់បានគ្រប់គ្នា។ នាងជឿថា ការយល់ដឹងពី សិទ្ធិឌីជីថល ចំណេះដឹងឌីជីថល ទិន្នន័យផ្ទាល់ខ្លួន សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណែត និងការប្រើប្រាស់បណ្ដាញសង្គមដេាយទំនួលខុសត្រូវពិតជាសំខាន់សម្រាប់សង្គមកម្ពុជា។
ក្នុងនាមជាសមាជិកគណៈកម្មការរៀបចំ Cambodia YIGF 2026 នាងសង្ឃឹមថានឹងរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍ឲទទួលបានការជេាគជ័យ ព្រមទាំងពង្រីកចំណេះដឹងអំពី Internet Governance។ នាងក៏សង្ឃឹមថានឹងចូលរួមគាំទ្រសកម្មភាពពាក់ព័ន្ធនឹងយុវជន និងសហការយ៉ាងល្អជាមួយសមាជិកគណៈកម្មការរៀបចំដទៃទៀត ដេីម្បីរួមចំណែកលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គមឌីជីថលនៅកម្ពុជា។
ហ៊ាង ស្រីឡែន
គណៈកម្មាធិការរៀបចំគេហទំព័រ
ហ៊ាង ស្រីឡែន
គណៈកម្មាធិការរៀបចំគេហទំព័រ
បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ហ៊ាង ស្រីឡែន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា ការអភិវឌ្ឍន៌គេហទំព័រ និងការស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យាអាចរួមចំណែកក្នុងការកសាងសង្គមឌីជីថលដែលមានបរិយាបន្ន។ ឡែនបន្តពង្រឹងចំណេះដឹង និងជំនាញរបស់ខ្លួន ព្រមទាំងតាមដានការវិវឌ្ឍន៌ថ្មីៗក្នុងវិស័យឌីជីថល។
ឡែនយល់ថា អភិបាលកិច្ចអ៊ីនធឺណិត គឺជាវិធីសាស្ត្រនៃការរៀបចំ និងគ្រប់គ្រងអ៊ីនធឺណិត ដើម្បីធានាថាអ៊ីនធឺណិតនៅតែបើកចំហ មានសុវត្ថិភាព ងាយស្រួលចូលប្រើ និងផ្តល់ប្រយោជន៍សម្រាប់មនុស្សគ្រប់រូប។ ក្នុងនាមជាសមាជិកនៃក្រុមរៀបចំកម្មវិធី Cam YIGF Organizing Committee ឡែនសង្ឃឹមថានឹងអាចចូលរួមចំណែកក្នុងការពិភាក្សាអំពីបញ្ហាឌីជីថល និងទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅតាមរយៈការសហការជាមួយអ្នកដែលមានបទពិសោធន៍ផ្សេងៗគ្នា។
តាមរយៈការចូលរួមក្នុង Cam YIGF ឡែនមានបំណងចែករំលែកជំនាញ ពង្រីកការយល់ដឹងអំពីអភិបាលកិច្ចអ៊ីនធឺណិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលមានចំណាប់អារម្មណ៍លើការអភិវឌ្ឍឌីជីថល។ ឡែនក៏សង្ឃឹមថានឹងអាចផ្លាស់ប្តូរគំនិត និងរួមចំណែកក្នុងការកសាងអនាគតឌីជីថលកាន់ឱ្យតែរីកចម្រើន និងមានសុវត្ថិភាព។
ជាប សូលីនដា
គណៈកម្មាធិការរៀបចំគេហទំព័រ
ជាប សូលីនដា
គណៈកម្មាធិការរៀបចំគេហទំព័រ
បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ជាប សូលីនដា ជានិស្សិតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាងមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា នវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាដែលអាចបង្កើតផលវិជ្ជមានសម្រាប់សង្គម។
សម្រាប់សូលីនដា អភិបាលកិច្ចអ៊ីនធឺណិត (Internet Governance) គឺជាការសហការរវាងភាគីពាក់ព័ន្ធជាច្រើន ក្នុងការរៀបចំ និងអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិតឱ្យមានភាពបើកចំហ សុវត្ថិភាព បរិយាបន្ន និងអាចចូលប្រើបានសម្រាប់គ្រប់គ្នា។ វាក៏ជាវេទិកាសម្រាប់ពិភាក្សាអំពីបញ្ហាសំខាន់ៗដូចជា សិទ្ធិឌីជីថល សុវត្ថិភាពតាមអ៊ីនធឺណិត អក្ខរកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាដោយមានទំនួលខុសត្រូវ។
ក្នុងនាមជាសមាជិកក្រុមការងារ Cam YIGF Organizing Committee សូលីនដាមានបំណងចូលរួមចំណែកដោយប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា ជំនាញការងារជាក្រុម និងគំនិតច្នៃប្រឌិត ដើម្បីគាំទ្រដល់ការរៀបចំវេទិកាឱ្យទទួលបានជោគជ័យ និងស្វែងយល់បន្ថែមអំពី Internet Governance ព្រមទាំងសហការជាមួយយុវជនមកពីវិស័យផ្សេងៗ។
តាមរយៈការចូលរួមក្នុង CamYIGF សូលីនដាមានគោលបំណងពង្រឹងចំណេះដឹងរបស់ខ្លួន ចែករំលែកទស្សនៈ និងចូលរួមលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការកសាងសង្គមឌីជីថលដែលមានសុវត្ថិភាព និងមានទំនួលខុសត្រូវនៅកម្ពុជា។
កុង សេងហ៊
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
កុង សេងហ៊
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
បរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
សេងហ៊ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ ពីវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងដំណើរសិក្សារបស់គាត់ គាត់បានយល់ឃើញ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថល ក៏បានរួមចំណែកដល់ផលវិបាកដែលមិនធ្លាប់មានពីមុនមកសម្រាប់មនុស្សគ្រប់ជំនាន់ ជាពិសេសយុវវ័យ ដែលនឹងបន្តវេនរៀបចំអនាគត។ គាត់យល់ថា បើគ្មានច្បាប់ និងក្របខ័ណ្ឌបទប្បញ្ញត្តិត្រឹមត្រូវទេ ការច្នៃប្រឌិតនេះនឹងបង្កគ្រោះថ្នាក់ច្រើនជាងផលល្អក្នុងដណើររយៈពេលវែងតទៅមុខ។ ការយល់ដឹងអំពីការគ្រប់គ្រងអ៊ីនធឺណិតត្រូវតែមានលក្ខណៈរួមបញ្ចូល និងអាចទទួលយល់ដឹងបានសម្រាប់មនុស្សគ្រប់គ្នា មិនថាពួកគេនៅទីណា និងជាអ្នកណានោះទេ។ យ៉ាងណាក៏ដោយ ប្រសិនបើត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ប្រព័ន្ធឌីជីថលនឹងនៅតែជាសមាសធាតុសំខាន់ក្នុងការបន្តជំរុញអរិយធម៌មនុស្ស និងនាំយើងឆ្ពោះទៅរកអនាគតដ៏ល្អស្រស់ត្រកាលដែលមិនធ្លាប់មានពីមុនមក។
ការក្លាយជាគណៈកម្មាធិការរៀបចំ Cam YIGF នឹងអនុញ្ញាតឱ្យគាត់ប្រើប្រាស់ចំណេះដឹង និងដំណើរសិក្សាពីមុនរបស់គាត់ទាក់ទងនឹងការគ្រប់គ្រងអ៊ីនធឺណិត ដើម្បីពង្រីកការយល់ដឹងអំពីសុវត្ថិភាពអនឡាញ និងបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។
គាត់សង្ឃឹមថាគាត់នឹងអាចបន្តដំណើរសិក្សារបស់គាត់ជាមួយ Cam YIGF ក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត ពីព្រោះកន្លែងសម្រាប់ការសិក្សារៀនសូត្រ និងការកែលម្អនឹងតែងតែមានជានិច្ចសម្រាប់គាត់។ សង្គមដែលមានសុវត្ថិភាព និងសុខុមាលភាពនឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលគំនិតយ៉ាងមានប្រសិទ្ធភាព ដែលបង្កើតប្រព័ន្ធដ៏មានឥទ្ធិពលសម្រាប់មនុស្សជំនាន់ក្រោយ ហើយនោះជាអ្វីដែលគាត់សង្ឃឹមថានឹងសម្រេចបាននៅក្នុង Cam YIGF។
គង់ ដារីយ៉ា
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
គង់ ដារីយ៉ា
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្ដាញ នៃវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល, បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
គង់ ដារីយ៉ា ជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មទូរគមនាគមន៍ និងបណ្តាញ (Telecommunications and Network Engineering) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ហើយបច្ចុប្បន្នកំពុងបម្រើតួនាទីជា ITU Generation Connect Youth Envoy (2026–2030)។ នាងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើ អភិបាលកិច្ចអ៊ីនធឺណិត (Internet Governance) ជាពិសេសលើការលើកកម្ពស់បរិយាបន្នឌីជីថល (Digital Inclusion) សន្តិសុខសាយប័រ (Cybersecurity) សិទ្ធិឌីជីថល (Digital Rights) និងការចូលរួមប្រកបដោយអត្ថន័យរបស់យុវជនក្នុងការរៀបចំ និងអភិវឌ្ឍគោលនយោបាយឌីជីថល។
ក្នុងនាមជាសមាជិក CamYIGF 2026 នាងមានបំណងបម្រើការនៅក្នុង គណៈកម្មាធិការរៀបចំ (Organizing Committee) ដោយចែករំលែកបទពិសោធន៍របស់នាងក្នុងការចូលរួមរបស់យុវជន និងការរៀបចំព្រឹត្តិការណ៍ ព្រមទាំងលើកទឹកចិត្តឱ្យយុវជនកម្ពុជាកាន់តែច្រើនយល់ដឹង និងចូលរួមក្នុងការពិភាក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិត។
តាមរយៈការចូលរួមជាមួយ CamYIGF នាងមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជន ស្ថាប័នអប់រំ រាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល ព្រមទាំងរួមចំណែកអភិវឌ្ឍអ្នកដឹកនាំឌីជីថលជំនាន់ក្រោយសម្រាប់ប្រទេសកម្ពុជា។
ឡេវីន ម៉ារីហ្សា
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
ឡេវីន ម៉ារីហ្សា
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
បញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
និស្សិតបញ្ចប់ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ ខ្ញុំយល់ឃើញថា ការគ្រប់គ្រងអ៊ីនធឺណិត (Internet Governance) គឺជាដំណើរការសហការរវាងរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល ស្ថាប័នអប់រំ និងសហគមន៍បច្ចេកវិទ្យា ដើម្បីធានាថាអ៊ីនធឺណិតនៅតែបើកចំហ មានសុវត្ថិភាព ងាយស្រួលចូលប្រើប្រាស់ និងរួមបញ្ចូលគ្រប់គ្នា។ ខ្ញុំពិសេសចាប់អារម្មណ៍លើការអប់រំឌីជីថល (digital literacy) ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ការការពារសុវត្ថិភាពតាមអនឡាញ និងការគ្រប់គ្រង AI។
ខ្ញុំចង់ចូលរួមក្នុងគណៈកម្មការរៀបចំ CamYIGF ព្រោះខ្ញុំចង់ជួយបង្កើតវេទិកាដែលរួមបញ្ចូលគ្រប់គ្នា ដែលមនុស្សគ្រប់វ័យអាចចូលរួមក្នុងការពិភាក្សាអំពីអនាគតឌីជីថលរបស់កម្ពុជា។ ខ្ញុំជឿជាក់ថា ជំនាញរៀបចំអង្គការ ជំនាញទំនាក់ទំនង និងជំនាញធ្វើការជាក្រុមរបស់ខ្ញុំ នឹងអាចឱ្យខ្ញុំចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការរៀបចំ និងដឹកនាំសកម្មភាព CamYIGF ឱ្យទទួលបានជោគជ័យ។
នៅពេលអនាគត ខ្ញុំសង្ឃឹមថានឹងបន្តចូលរួមចំណែកដល់ CamYIGF តាមរយៈការលើកកម្ពស់ការអប់រំឌីជីថល បង្កើនការយល់ដឹងអំពីការគ្រប់គ្រងអ៊ីនធឺណិត និងលើកទឹកចិត្តឱ្យមនុស្សកាន់តែច្រើនចូលរួមក្នុងការពិភាក្សាអំពីគោលនយោបាយឌីជីថល ព្រមទាំងជួយកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាព និងរួមបញ្ចូលគ្រប់គ្នាកាន់តែខ្លាំងឡើងនៅកម្ពុជា។
វង្ស ព្រហ្មនា
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
វង្ស ព្រហ្មនា
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
និស្សិតបញ្ចប់ការសិក្សា ដោយទទួលបាន បរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ
ព្រហ្មនា យល់ថាអភិបាលកិច្ចអ៊ីនធឺណិតជាគោលនយោបាយ និងស្តង់ដារដែលគ្រប់គ្រងពីរបៀបដែលអ៊ីនធឺណិតត្រូវបានបង្កើតឡើង និងប្រើប្រាស់។ យើងគ្រប់គ្នាគួរតែមានឱកាស និងទំនួលខុសត្រូវក្នុងការចូលរួមនៅក្នុងដំណើរការនេះ ជាជាងទុកឱ្យក្រុមណាមួយធ្វើការសម្រេចចិត្តដើម្បីតែផលប្រយោជន៍របស់ខ្លួន។
ដោយសារតែការចាប់អារម្មណ៍ទៅលើសិទ្ធិឌីជីថល និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបង្កើតអនាគតឌីជីថលដែលផ្តោតលើសិទ្ធិមនុស្ស ដែលអាចមើលឃើញតាមរយៈការងារបច្ចុប្បន្នរបស់ខ្លួននៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ ព្រហ្មនាសម្រេចចិត្តចូលរួមជាមួយវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជានៅក្នុងឆ្នាំនេះ ជាពិសេសនៅក្នុងគណៈកម្មាធិការកម្មវិធី។ នៅក្នុងវេទិកានេះ គាត់ចង់ចូលរួមជាមួយយុវជនផ្សេងទៀតផ្ដួចផ្ដើម និងរៀបចំសកម្មភាពនានាសម្រាប់យុវជនកម្ពុជា ក្នុងបញ្ចេញក្ដីបារម្ភរបស់ពួកគេដោយសេរី ចែករំលែកទស្សនៈ និងត្រូវបានពង្រឹងសមត្ថភាពឱ្យចូលរួមក្នុងដំណើរការធ្វើការសម្រេចចិត្តទាក់ទងនឹងអ៊ីនធឺណិតដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។
ក្នុងនាមជាសមាជិកម្នាក់នៃគណៈកម្មាធិការកម្មវិធី ព្រហ្មនានឹងសហការជាមួយយុវជនដទៃទៀត ដើម្បីបន្តបេសកកម្មដ៏សំខាន់របស់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា ក្រៅពីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព បើកចំហ រួមបញ្ចូល និងប្រើប្រាស់បានសម្រាប់សហគមន៍ងាយរងគ្រោះនៅកម្ពុជា។
ស៊ឺម សមាន
គណៈកម្មាធិការទំនាក់ទំនង
ស៊ឺម សមាន
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រផ្នែកទំនាក់ទំនង និងពហុព័ត៌មាន សាកលវិទ្យាល័យន័រតុន
ស៊ឺម សមាន គឺជានិស្សិតផ្នែកទំនាក់ទំនង និងពហុព័ត៌មាន នៅសាកលវិទ្យាល័យន័រតុន ដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការថតរូប ការថតវីដេអូ និងការនិទានរឿងតាមរយៈរូបភាព។ ការងាររបស់គាត់ផ្តោតលើការចាប់យកព្រឹត្តិការណ៍ និងពេលវេលាដែលមានភាពពិតប្រាកដ ការចងក្រងរឿងរ៉ាវរបស់សហគមន៍ និងការបង្ហាញសារដែលមានអត្ថន័យតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈជារូបភាព។
ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ដែលកំពុងអភិវឌ្ឍក្នុងវិស័យផលិតកម្មពហុព័ត៌មាន និងការបង្កើតមាតិកា គាត់កំពុងបន្តពង្រឹងជំនាញក្នុងការថតរូប ការថតវីដេអូ ការកាត់តវីដេអូ និងការនិទានរឿងប្រកបដោយភាពច្នៃប្រឌិត។ គាត់មានគោលបំណងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងភាពច្នៃប្រឌិត ដើម្បីនិទានរឿងដែលមានឥទ្ធិពល បង្កើតការតភ្ជាប់រវាងមនុស្ស និងចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍។
តួ ប៊ុនលៀប
គណៈកម្មាធិការទំនាក់ទំនង
តួ ប៊ុនលៀប
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនង សាកលរិទ្យាល័យអាមេរិកកាំងភ្នំពេញ
តួ ប៊ុនលៀប គឺជានិស្សិតផ្នែកបច្ចេកវិទ្យា និងជាយុវជនដែលផ្តោតលើការបង្កើតផលប៉ះពាល់វិជ្ជមានដល់សង្គម។ បច្ចុប្បន្នកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនង (ICT) នៅសាកលវិទ្យាល័យ American University of Phnom Penh (AUPP)។ គាត់មានចំណាប់អារម្មណ៍លើ Cloud Computing, Distributed Systems, ការការពារឯកជនភាពទិន្នន័យ (Data Privacy), អភិបាលកិច្ចអ៊ីនធឺណិត (Internet Governance) និងទំនាក់ទំនងរវាងបច្ចេកវិទ្យា និងសង្គម។
ក្រៅពីការសិក្សាផ្នែកបច្ចេកវិទ្យា ប៊ុនលៀបបានចូលរួមការងារនៅចំណុចប្រសព្វរវាងបច្ចេកវិទ្យា គោលនយោបាយ និងការចូលរួមរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្ន គាត់បម្រើការជា Program Officer នៅ ASEAN Youth Organization (AYO) Cambodia ដោយគាំទ្រគម្រោងដឹកនាំដោយយុវជន និងសកម្មភាពលើកកម្ពស់ការចូលរួមក្នុងសង្គម។ គាត់ក៏ជា Learning Facilitator និង Curriculum Developer នៅ STEM Racing Cambodia (F1 in Schools) និងជាសហស្ថាបនិក Green Miracle ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយយុវជន ផ្តោតលើបរិស្ថាន និងការអប់រំវប្បធម៌ ហើយបានសហការជាមួយអង្គការដូចជា UNICEF Cambodia។
ក្រៅពីការងារផ្នែកបច្ចេកទេស និងសង្គម ប៊ុនលាភមានបទពិសោធន៍ក្នុងការរចនា ការរៀបចំយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសង្គម និងការថតរូប ដោយបានជួយអង្គការដឹកនាំដោយយុវជនក្នុងការកសាងអត្តសញ្ញាណ និងវត្តមានឌីជីថល តាមរយៈការសរសេរនិងការទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិត។
ចំណាប់អារម្មណ៍របស់គាត់លើអភិបាលកិច្ចអ៊ីនធឺណិតកាន់តែរីកចម្រើន បន្ទាប់ពីបានចូលរួមកម្មវិធី Local APIGA Cambodia 2025 ដែលគាត់បានត្រៀមខ្លួនសម្រាប់ ICANN Model Conference និងសិក្សាពីទស្សនៈរបស់ភាគីពាក់ព័ន្ធនានា។
បទពិសោធន៍នេះបានផ្តល់ឱ្យគាត់នូវការយល់ដឹងអំពីរបៀបដែលគំរូពហុភាគីពាក់ព័ន្ធ (Multistakeholder Model) ដើរតួនាទីក្នុងការរៀបចំអភិបាលកិច្ចអ៊ីនធឺណិត និងបានពង្រឹងចំណាប់អារម្មណ៍របស់គាត់លើការការពារឯកជនភាពទិន្នន័យ និងអភិបាលកិច្ចឌីជីថល។ ទៅថ្ងៃអនាគត គាត់មានបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៌គោលនយោបាយអ៊ីនធឺណិតដែលអាចការពារអ្នកប្រើប្រាស់ ខណៈដែលនៅតែជំរុញការច្នៃប្រឌិត និងធានាថាបច្ចេកវិទ្យាថ្មីៗ ដូចជា AI និង Cloud Computing រួមចំណែកក្នុងការកសាងប្រព័ន្ធឌីជីថលដែលបើកចំហ សុវត្ថិភាព និងបរិយាបន្នសម្រាប់មនុស្សគ្រប់រូប។
ក្នុងនាមជាសមាជិកនៃគណៈកម្មការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា (Cambodia Youth Internet Governance Forum – Cam YIGF) ប៊ុនលៀបចាត់ទុកតួនាទីនេះថាជាឱកាសដ៏មានតម្លៃក្នុងការចូលរួមចំណែកលើការពិភាក្សាអំពីអនាគតនៃអ៊ីនធឺណិតនៅកម្ពុជា។ លោកសង្ឃឹមថានឹងអាចគាំទ្រសកម្មភាពដែលជំរុញការចូលរួមរបស់យុវជន លើកកម្ពស់កិច្ចសន្ទនារវាងភាគីពាក់ព័ន្ធផ្សេងៗ និងបង្កើនការយល់ដឹងអំពីអភិបាលកិច្ចអ៊ីនធឺណិត។ តាមរយៈបទពិសោធន៍នេះ គាត់មានបំណងពង្រឹងការយល់ដឹងអំពីគោលនយោបាយឌីជីថល និងរួមចំណែកក្នុងការកសាងប្រព័ន្ធអ៊ីនធឺណិតដែលមានភាពបើកចំហ សុវត្ថិភាព បរិយាបន្ន និងត្រៀមខ្លួនសម្រាប់អនាគត។
ឌី ណុបសុគុណ
គណៈកម្មាធិការទំនាក់ទំនង
ឌី ណុបសុគុណ
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍កម្មវិធី សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ
ខ្ញុំឈ្មោះ ឌី ណុបសុគុណ ជានិស្សិតជំនាញអភិវឌ្ឍន៍កម្មវិធី ដែលមានចំណាប់អារម្មណ៍ខ្លាំងលើបច្ចេកវិទ្យា ការទំនាក់ទំនងឌីជីថល និងការចូលរួមក្នុងសហគមន៍។ តាមរយៈការចូលរួមក្នុងអង្គការយុវជន កម្មវិធីផ្សេងៗ ការងារផ្នែកទីផ្សារ និងការទំនាក់ទំនង សុគុណ បានអភិវឌ្ឍជំនាញក្នុងការធ្វើការជាក្រុម ភាពច្នៃប្រឌិត ភាពជាអ្នកដឹកនាំ និងការបង្កើតមាតិកា។
សម្រាប់ សុគុណ អភិបាលកិច្ចអ៊ីនធឺណិត (Internet Governance) គឺសំដៅទៅលើគោលការណ៍ គោលនយោបាយ និងដំណើរការសម្រេចចិត្ត ដែលមានឥទ្ធិពលលើរបៀបដែលអ៊ីនធឺណិតត្រូវបានអភិវឌ្ឍ និងប្រើប្រាស់។ វាគ្របដណ្តប់លើប្រធានបទសំខាន់ៗដូចជា សន្តិសុខសាយប័រ ឯកជនភាព ការការពារទិន្នន័យ បញ្ញាសិប្បនិម្មិត សិទ្ធិឌីជីថល ព័ត៌មានមិនពិត និងបរិយាបន្នឌីជីថល។ អភិបាលកិច្ចអ៊ីនធឺណិតក៏មានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមាន រដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ស្ថាប័នអប់រំ និងសហគមន៍បច្ចេកទេស។
សុគុណ ចង់ចូលរួមជាសមាជិកគណៈកម្មការរៀបចំ CamYIGF ព្រោះនេះជាឱកាសដ៏មានតម្លៃក្នុងការរៀនសូត្រ និងចូលរួមចំណែកក្នុងពេលតែមួយ។ ក្នុងនាមជានិស្សិតផ្នែកបច្ចេកវិទ្យា គាត់ចង់ស្វែងយល់អំពីអ៊ីនធឺណិតឱ្យបានទូលំទូលាយជាងផ្នែកបច្ចេកទេស ជាពិសេសផ្នែកសង្គម គោលនយោបាយ និងអភិបាលកិច្ច។ ក្នុងពេលជាមួយគ្នានេះ គាត់ក៏សង្ឃឹមថា អាចប្រើប្រាស់បទពិសោធន៍ផ្នែកទំនាក់ទំនង និងការបង្កើតមាតិកា ដើម្បីធ្វើឱ្យ CamYIGF កាន់តែទាក់ទាញ និងងាយស្រួលចូលរួមសម្រាប់យុវជនកម្ពុជា។
នៅថ្ងៃអនាគត គាត់សង្ឃឹមថានឹងបន្តចូលរួមចំណែកជាមួយ CamYIGF និងជួយឱ្យសហគមន៍នេះកាន់តែរឹងមាំ ដែលអាចផ្តល់ឱកាសឱ្យយុវជនបានរៀនសូត្រ ពិភាក្សាអំពីបញ្ហាឌីជីថល និងតំណាងសំឡេងរបស់យុវជនកម្ពុជានៅក្នុងវេទិកាអភិបាលកិច្ចអ៊ីនធឺណិតថ្នាក់តំបន់ និងអន្តរជាតិ។
ថន លីតា
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
ថន លីតា
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
បរិញ្ញាបត្រជំនាញសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
ថន លីតា គឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ ដែលមានចំណាប់អារម្មណ៍ខ្ពស់លើការស្រាវជ្រាវ សេដ្ឋកិច្ច លំហឌីជីថល និងការវិភាគទិន្នន័យ។ បច្ចុប្បន្នគាត់ធ្វើការក្នុងវិស័យទូរគមនាគមន៍ជាមន្ត្រីត្រួតពិនិត្យឥណទាន ដែលគាត់ធ្វើការវិភាគទៅលើនិន្នាការរូបិយវត្ថុ និងតាមដានលំហូរសាច់ប្រាក់អោយមាននិរន្តភាព។
គាត់ជឿថា ការគ្រប់គ្រងអ៊ីនធឺណិតគឺជាក្របខ័ណ្ឌនៃគោលនយោបាយ និងកិច្ចសហការគឺជាចំណុចមួយយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាព។ គាត់គិតថាការចូលរួមជាគណៈកម្មាធិការរៀបចំ CamYIGF ជាឱកាសមួយដ៏ល្អដើម្បីចូលរួមចំណែកក្នុងការពិភាក្សាលើការគ្រប់គ្រងឌីជីថលក្នុងនាមជាសំឡេងរបស់យុវជន។ គាត់ចង់លើកស្ទួយ និងកសាងគំនិតផ្តួចផ្តើមដែលអាចលើកកម្ពស់សមត្ថភាពយុវជនជាមួយនឹងអក្ខរកម្មឌីជីថល ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរុករក និងបង្កើតលំហឌីជីថលដែលមានសុវត្ថិភាព សម្រាប់មនុស្សគ្រប់រូប។
ម៉ក់ សំមករា
គណៈកម្មាធិការទំនាក់ទំនង
ម៉ក់ សំមករា
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន
ម៉ក់ សំមករា បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។ លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើបរិយាបន្នឌីជីថល ការធានាឱ្យមនុស្សគ្រប់រូបអាចទទួលបានព័ត៌មាន និងចូលប្រើបច្ចេកវិទ្យាបានដោយស្មើភាព ព្រមទាំងការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពក្នុងយុគសម័យ GenAI។ លោកបានស្គាល់អំពីអភិបាលកិច្ចអ៊ីនធឺណិតជាលើកដំបូងតាមរយៈការចូលរួមក្នុង Cam IGF 2024 ហើយចំណាប់អារម្មណ៍របស់លោកកាន់តែស៊ីជម្រៅតាមរយៈការពិភាក្សាអំពីការចូលប្រើអ៊ីនធឺណិត និងតួនាទីរបស់វាក្នុងការបង្កើតសង្គមឌីជីថលដែលមានបរិយាបន្ន។
ក្នុងនាមជាសមាជិកគណៈកម្មាធិការរៀបចំ Cam YIGF លោកសង្ឃឹមថានឹងអាចចូលរួមចំណែកដោយប្រើជំនាញធ្វើការងារជាក្រុម ជួយឱ្យការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយរលូន និងលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងការពិភាក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិត។ លោកចង់ឱ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់ និងមានការចូលរួមកាន់តែសកម្មក្នុងកិច្ចពិភាក្សា ព្រមទាំងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការចូលរួមចំណែកកំណត់គោលនយោបាយឌីជីថល និងកសាងអនាគតឌីជីថលរបស់កម្ពុជាឱ្យកាន់តែមានសុវត្ថិភាព បរិយាបន្ន និងអាចចូលប្រើបានសម្រាប់គ្រប់គ្នា។
ហួរ លីវហួង
គណៈកម្មាធិការរៀបចំគេហទំព័រ
ហួរ លីវហួង
គណៈកម្មាធិការរៀបចំគេហទំព័រ
បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឯកទេសវិទ្យាសាស្ត្រទិន្នន័យ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា – CADT
ហួរ លីវហួង ជានិស្សិតជិតបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្ត្រទិន្នន័យ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងបច្ចុប្បន្នកំពុងបម្រើការងារជា Senior Growth Analyst នៅ TrueMoney Cambodia ខ្ញុំមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា ទិន្នន័យ បញ្ញាសិប្បនិម្មិតនិងការបង្កើតដំណោះស្រាយឌីជីថលដែលមានផលប៉ះពាល់វិជ្ជមានដល់សង្គម។
សម្រាប់ខ្ញុំ Internet Governance គឺជាកិច្ចសហការរវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍បច្ចេកទេស និងយុវជន ដើម្បីធានាថាអ៊ីនធឺណិតមានសុវត្ថិភាព បើកចំហ បរិយាបន្ន និងអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ ខ្ញុំចាប់អារម្មណ៍ជាពិសេសលើប្រធានបទ AI Governance ការការពារទិន្នន័យឯកជន និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ។
ខ្ញុំចង់ក្លាយជាសមាជិកគណៈកម្មការរៀបចំ CamYIGF ព្រោះខ្ញុំជឿថាយុវជនគួរមានតួនាទីសំខាន់ក្នុងការចូលរួមពិភាក្សា និងរួមចំណែកកំណត់អនាគតឌីជីថលរបស់កម្ពុជា។ តាមរយៈបទពិសោធន៍របស់ខ្ញុំក្នុងការអភិវឌ្ឍគេហទំព័រ ការរៀបចំព្រឹត្តិការណ៍ និងការសហការជាមួយភាគីពាក់ព័ន្ធ ខ្ញុំសង្ឃឹមថានឹងជួយពង្រឹងការចូលរួមរបស់យុវជន និងធ្វើឱ្យ CamYIGF កាន់តែមានឥទ្ធិពល។
នាពេលអនាគត ខ្ញុំមានគោលបំណងបន្តរួមចំណែកជាមួយ CamYIGF ក្នុងការលើកកម្ពស់ការយល់ដឹងអំពី Internet Governance និង AI Governance បង្កើតឱកាសសម្រាប់យុវជនក្នុងការសិក្សា ផ្លាស់ប្តូរគំនិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយ ដើម្បីរួមគ្នាកសាងប្រព័ន្ធអេកូឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។
វ៉ា ផាវ៉ាន
គណៈកម្មាធិការទំនាក់ទំនង
វ៉ា ផាវ៉ាន
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រផ្នែកអប់រំ និងផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
វ៉ា ផាវ៉ាន បានបញ្ចប់ការសិក្សាផ្នែកអប់រំ និងផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំ ២០២៣។ កញ្ញាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើបញ្ហាសង្គម ការពង្រឹងសមត្ថភាពយុវជន និងការអប់រំសាធារណៈ ដែលធានាថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព។ ក្នុងនាមជាសមាជិកគណៈកម្មការរៀបចំកម្មវិធី កញ្ញាចង់ស្វែងយល់បន្ថែមអំពីការទទួលបានសេវាឌីជីថល ចំណេះដឹងផ្នែកអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលអាចជួយកាត់បន្ថយគម្លាតរវាងភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ផ្សេងៗគ្នានៃប្រទេស។
សែត គីមហុង
គណៈកម្មាធិការទំនាក់ទំនង
សែត គីមហុង
គណៈកម្មាធិការទំនាក់ទំនង
បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
លោកមានជំនាញក្នុងការរចនា និងការអភិវឌ្ឍន៍គេហទំព័រ ជាមួយការសហការការងារជាក្រុម។លោកអាចសម្របខ្លួនបាននិងទទួលយកការប្រកួតប្រជែងដែលជាឱកាសដ៏មានតម្លៃសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។
លោកចង់រៀនអំពីគ្រប់គ្រងអ៊ីនធឺណិត សុវត្ថិភាពតាមអ៊ីនធឺណិត និងទំនុកចិត្ត និងគោលការណ៍អភិបាលកិច្ចអ៊ីនធឺណិត។ លោកចាប់អារម្មណ៍ក្នុងការស្វែងយល់ពីរបៀបដែលកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពអ៊ីនធឺណិតបង្កើនការការពារ និងបង្កើតការជឿទុកចិត្ត។ លើសពីនេះទៀត របៀបដែលគោលការណ៍ដូចជា ភាពបើកចំហ ភាពងាយស្រួល សុវត្ថិភាព និងអន្តរប្រតិបត្តិការ បង្កើតដំណើរការធ្វើការសម្រេចចិត្ត និងរួមចំណែកដល់ប្រព័ន្ធអេកូអ៊ីនធឺណិតដែលមានស្ថិរភាព។ លោកចាប់អារម្មណ៍យ៉ាងខ្លាំងលើការគ្រប់គ្រងអ៊ីនធឺណិត និងការបង្កើតអនាគតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ការផ្តល់ឱកាសដល់យុវជននិងការផ្តល់សំឡេងដល់ពួកគេនៅក្នុងគោលនយោបាយទាក់ទងនឹងអ៊ីនធឺណិតគឺមានសារៈសំខាន់សម្រាប់លោក។ ការចូលរួមក្នុងគណៈកម្មាធិការនឹងផ្តល់ឱកាសសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញ និងអ្នកពាក់ព័ន្ធ លោកក៏អាចរួមចំណែដល់សហគមន៍ លើកកម្ពស់បណ្ដាញអ៊ីនធឺណិតឱ្យមានសុវត្ថិភាព និងបរិយាប័ន្នផងដែរតាមរយៈការចូលរួមព្រឹត្តិការណ៍ និងការពិភាក្សា ដើម្បីពង្រឹងចំណេះដឹងនិងជំនាញ តាមរយៈការបណ្តុះបណ្តាល និងការណែនាំ ធ្វើការស្រាវជ្រាវ និងចែករំលែកការយល់ដឹងអំពីការគ្រប់គ្រងអ៊ីនធឺណិត។
សុខាច័ន្ទ សុជាតា
គណៈកម្មាធិការប្រតិបត្តិ និងរៀបចំគេហទំព័រ
សុខាច័ន្ទ សុជាតា
គណៈកម្មាធិការប្រតិបត្តិ និងរៀបចំគេហទំព័រ
បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន
សុខាច័ន្ទ សុជាតា គឺជាអ្នកជំនាញបច្ចេកវិទ្យាខាងបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រទិន្នន័យ ក៏ដូចជាអ្នកលើកកម្ពស់អភិបាលកិច្ចអ៊ីនធឺណិត។ កញ្ញាទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកប្រព័ន្ធព័ត៌មានគ្រប់គ្រងពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) និងបច្ចុប្បន្នកំពុងបម្រើការងារជាវិស្វករ LLM Engineer។ ក្រៅពីអាជីពបច្ចេកវិទ្យា កញ្ញាក៏បានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមអភិបាលកិច្ចអ៊ីនធឺណិតដែលផ្តោតលើយុវជន រួមមានវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា (YIGF Cambodia) កម្មវិធី APIGA និងបម្រើការជាប្រធានផ្នែកប្តេជ្ញាចិត្តសហគមន៍នៅឯ NetMission.Asia ផងដែរ។ ចំណាប់អារម្មណ៍របស់កញ្ញារួមមាន បញ្ញាសិប្បនិម្មិត អភិបាលកិច្ចទិន្នន័យ ការគែរសម្រួលភាសាធម្មជាតិ បរិយាបន្នឌីជីថល សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាដែលមានការទទួលខុសត្រូវ។ កញ្ញាក៏មានចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងជំរុញអនាគតឌីជីថលប្រកបដោយបរិយាបន្ន ភាពងាយស្រួលប្រើប្រាស់ និងផ្អែកលើមនុស្សជាតិនៅទូទាំងប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ឡាំ សុធារី
គណៈកម្មាធិការរដ្ឋបាល
ឡាំ សុធារី
គណៈកម្មាធិការរដ្ឋបាល
បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
Theary បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថាន IISPP។ នាងមានចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យអ៊ីនធឺណិតក្លាយជាកន្លែងដែលមានសុវត្ថិភាព និងផ្តល់ឱកាសស្មើគ្នាសម្រាប់យុវជន។ ទោះបីជានាងមិនមែនជាអ្នកជំនាញក្នុងវិស័យនេះក៏ដោយ ក៏នាងចូលចិត្តស្វែងយល់អំពីឥទ្ធិពលនៃអ៊ីនធឺណិតមកលើជីវិតប្រចាំថ្ងៃរបស់យើង និងរបៀបដែលយើងអាចសហការគ្នាដើម្បីកែលម្អវាឱ្យកាន់តែប្រសើរឡើង។ នាងជឿជាក់ថា សំឡេងរបស់យុវជនមានសារៈសំខាន់ណាស់ក្នុងការកំណត់គោលនយោបាយលើអ៊ីនធឺណិត និងការបង្កើតបរិយាកាសឌីជីថលមួយដែលមនុស្សគ្រប់គ្នាមានអារម្មណ៍ថាមានសុវត្ថិភាព និងទទួលបានការគោរព។
តាមរយៈការចូលរួមក្នុងវេទិកានេះ នាងសង្ឃឹមថានឹងអាចជំរុញទឹកចិត្តយុវជនកម្ពុជាផ្សេងទៀតឱ្យចូលរួម ចែករំលែកគំនិត និងចូលរួមក្នុងការពិភាក្សាអំពីសុវត្ថិភាពឌីជីថល សិទ្ធិ និងនវានុវត្តន៍។ នាងមានក្តីរំភើបដែលបានក្លាយជាផ្នែកមួយនៃចលនានេះ ដែលផ្តល់អំណាចដល់យុវជន ឱ្យក្លាយជាពលរដ្ឋឌីជីថល ប្រកបដោយការទទួលខុសត្រូវ និង ជួយកសាងសហគមន៍អនឡាញដ៏ល្អប្រសើរមួយ សម្រាប់ប្រទេសកម្ពុជា។
ហួត ស៊្រីម៉ានីត
គណៈកម្មាធិការរដ្ឋបាល
ហួត ស៊្រីម៉ានីត
គណៈកម្មាធិការរដ្ឋបាល
បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសាលា CamEd Business School
ហួត ស្រ៊ីម៉ានីត បានបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីវិទ្យាស្ថាន CamEd។ យុវតីរូបនេះមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាបន្នឌីជីថល អភិបាលកិច្ចអ៊ឺនធឺណិត និងការចូលរួមរបស់យុវជនប្រកបដោយអត្ថន័យក្នុងការបង្កើតអនាគតឌីជីថលនៅកម្ពុជា។
ក្នុងនាមជាសមាជិកគណៈកម្មាធិការរៀបចំCam YIGF នាងសង្ឃឹមថានឹងរួមចំណែកជំនាញរបស់នាង
ក្នុងការសម្របសម្រួល ការរៀបចំកម្មវិធី និងការងារជាក្រុម ដើម្បីគាំទ្រដល់ការរៀបចំកម្មវិធីនេះឱ្យទទួល
បានភាពជោគជ័យ។
តាមរយ:វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា ម៉ានីតនឹងពង្រឹងការយល់ដឹងផ្នែកអភិបាលកិច្ច
អ៊ីនធឺណិតឱ្យកាន់តែស៊ីជម្រៅ សហការជាមួយបុគ្គលមកពីវិស័យផ្សេងៗគ្នា និងរួមចំណែកក្នុងការបង្កើត
វេទិកាមួយដែលយុវជនអាចចូលរួមក្នុងការពិភាក្សាអំពីសិទ្ធិឌីជីថល អក្ខរកម្ម និងគោលនយោបាយ
ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា។
ហួត មរកត
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
ហួត មរកត
គណៈកម្មាធិការប្រតិបត្តិ និងកម្មវិធី
បរិញ្ញាបត្រសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
មរកត ទទួលបានបរិញ្ញាបត្រសិស្សឆ្នើម ផ្នែកសេដ្ឋកិច្ចអន្តរជាតិ ពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ នាង មានឆន្ទៈយ៉ាងមុតមាំលើការស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច គោលនយោបាយសាធារណៈ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការបរិយាបន្នឌីជីថល ក្រៅពីនេះ នាងក៏ជាអតីតសិក្ខាកាមមួយរូបក្នុងចំណោមសិក្ខាកាមដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលការវិភាគទិន្នន័យ Up.Skill 2.0 ក្នុងឆ្នាំ២០២៥ ផងដែរ។
បច្ចុប្បន្ន នាង ជាជំនួយការនាយកគម្រោងក្នុងវិស័យឧស្សាហកម្ម ដោយផ្តោតលើគម្រោងបរិវត្តកម្ម និងការពន្លឿនវិស័យឧស្សាហកម្ម ការពិនិត្យលើគោលនយោបាយលើកកម្ពស់ការវិនិយោគ ការធ្វើរបាយការណ៍អំពីវឌ្ឍនភាពវិស័យ និងការវិភាគទិន្នន័យ លើនាយកដ្ឋានកិច្ចការឧស្សាហកម្ម។ ជាមួយគ្នានេះដែរ នាងបានចូលរួមយ៉ាងសកម្មក្នុងការជំរុញអភិបាលកិច្ចអ៊ីនធឺណិត និងការលើកកម្ពស់សមត្ថភាពយុវជន ក្នុងនាមជាសមាជិកគណៈកម្មាធិការវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា (CamYIGF) និង APIGA ព្រមទាំងធ្លាប់ជាប្រតិភូចូលរួមក្នុងវេទិកា APrIGF ក្នុងឆ្នាំ២០២៣ នៅទីក្រុងប្រីសប៊េន (Brisbane) ប្រទេសអូស្ត្រាលីផងដែរ។
