yIGF កម្ពុជា Close

ប្រធានបទសម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា(YIGF) ឆ្នាំ ២០២៣ ការបង្កើនភាពអង់អាចផ្នែកឌីជីថល៖ ធានាការចូលរួមប្រើប្រាស់ សុវត្ថិភាព និងកាលានុវត្តភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា

  • កាលបរិច្ឆេទ៖ ថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ 2023
  • ទីតាំង៖ បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ (CADT) រាជធានីភ្នំពេញ
ដាក់ពាក្យ

ប្រធានបទ

ការបង្កើនភាពអង់អាចផ្នែកឌីជីថល៖ ធានាការចូលរួមប្រើប្រាស់ សុវត្ថិភាព និងកាលានុវត្តភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា

វេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជាឆ្នាំ 2023 គឺជាព្រឹត្តិការណ៍ដ៏រស់រវើក និងរួមបញ្ចូលដែលប្រមូលផ្តុំទៅដោយភាពចម្រុះនៃយុវជនគ្រប់មូលដ្ឋាន អ្នកបង្កើតគោលនយោបាយ អ្នកជំនាញក្នុងឧស្សាហកម្ម និងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់អំពីប្រធានបទ “ការបង្កើនភាពអង់អាចផ្នែកឌីជីថល៖ ធានាការចូលរួមប្រើប្រាស់ សុវត្ថិភាព និងកាលានុវត្តភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា”។

ភាពរីកចម្រើននៃពិភពលោកឌីជីថលកាន់ខ្លាំងឡើងដែលរួមមាន ការចូលប្រើបច្ចេកវិទ្យាឌីជីថល សុវត្ថិភាពលើអ៊ីនធឺណិត និងឱកាសផ្សេងទៀតគឺជាកត្តាសំខាន់ដែលមានឥទ្ធិពលលើសមត្ថភាពរបស់បុគ្គលម្នាក់ៗក្នុងការរីកលូតលាស់។ ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីដោះស្រាយទិដ្ឋភាពសំខាន់ៗទាំងនេះ និងជំរុញការពិភាក្សា ការចែករំលែកចំណេះដឹង និងការសហការគ្នាដើម្បីធានាបាននូវអំណាចឌីជីថលសម្រាប់បុគ្គលទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ប្រធានបទរង

ការណែនាំអំពីបញ្ញាសិប្បនិម្មិត (AI)

សិទ្ធិឌីជីថល និងទំនួលខុសត្រូវលើប្រព័ន្ធអ៊ីនធឺណិត

សន្តិសុខអ៊ីនធឺណិត និងឯកជនភាពទិន្នន័យ

កម្មវត្ថុ

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) មានគោលបំណងអភិវឌ្ឍការយល់ដឹងរបស់អ្នកដឹកនាំយុវជនអំពីអ៊ីនធឺណិត និងប្រព័ន្ធអេកូឡូស៊ីរបស់វា។ វាក៏មានគោលបំណងផ្ដល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញដើម្បីចូលរួមក្នុងការបង្កើតគោលនយោបាយអ៊ិនធឺណិត តាមរយៈការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដូចខាងក្រោម៖

  • អភិវឌ្ឍការយល់ដឹងរបស់អ្នកដឹកនាំយុវជនអំពីការគ្រប់គ្រងអ៊ីនធឺណិត និងគំរូពហុភាគីនៃការបង្កើតគោលនយោបាយ។
  • ផ្ដល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញដើម្បីចូលរួមក្នុងការបង្កើតគោលនយោបាយអ៊ិនធឺណិត ដោយផ្តោតលើឌីជីថលនីយកម្មនៅកម្ពុជាបច្ចុប្បន្ន ដែលបានភ្ជាប់ទៅនឹងអភិបាលកិច្ចអ៊ីនធឺណិត។
  • ផ្តល់សិទ្ធអំណាចដល់យុវជនក្នុងការបញ្ចេញមតិ និងកង្វល់របស់ពួកគេទាក់ទងនឹងបញ្ហាលើអ៊ីនធឺណិត ជាពិសេសក្នុងការធានានូវតម្លាភាព និងគណនេយ្យភាព។
  • ផ្តល់វគ្គបណ្តុះបណ្តាលប្រកបដោយនិរន្តរភាព ជាមួយនឹងការបង្ហាត់បង្រៀនពីអ្នកជំនាញពីវិស័យឯកជន និងរដ្ឋាភិបាលស្តីពីប្រព័ន្ធអេកូឡូស៊ីនៃអភិបាលកិច្ចអ៊ីនធឺណិត និងឌីជីថលនីយកម្ម។

លទ្ធផលដែលរំពឹងទុក

តាមរយៈកម្មវិធីនេះ អ្នកចូលរួមនឹងបង្កើននូវទំនុកចិត្ត និងការកោតសរសើរចំពោះដំណើរការពហុភាគីដែលមានភាពរឹងមាំនៅក្នុងមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចអ៊ីនធឺណិត ។ ពួកគេក៏នឹងទទួលបានការណែនាំជាច្រើន ដើម្បីបន្តចូលរួមក្នុងបណ្ដាញគ្រប់គ្រងអ៊ីនធឺណិត រួមទាំង ICANN, APNIC, ក្រុមការងារវិស្វកម្មអ៊ីនធឺណិត (IETF), ISOC និងវេទិកាអភិបាលកិច្ចធឺណិតផ្សេងៗទៀត។

លើសពីនេះ ដើម្បីឱ្យពួកគេយល់អំពីតួនាទីរបស់ពួកគេនាពេលអនាគតដ៏ខ្លីខាងមុខ និងរបៀបដែលពួកគេអាចចាប់យកឱកាសនេះដើម្បីបង្កើត និងជំរុញប្រទេសឱ្យឈានទៅកម្រិតមួយទៀតនៃអភិបាលកិច្ចឌីជីថល និងអ៊ីនធឺណិតនៅឆ្នាំ ២០៣៥ ស្របតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ យើងសង្ឃឹមថានឹងទទួលបានការចូលរួមយ៉ាងខ្លាំងពីរដ្ឋាភិបាលជាមួយយុវជន និងអ្នកជំនាញដទៃទៀត ដើម្បីរក្សាព័ត៌មានឱ្យបានច្បាស់លាស់ និងដើម្បីមើលពីរបៀបដែលកម្ពុជាអាចឈានទៅដល់កិច្ចសហប្រតិបត្តិការដ៏ល្អ។

សមាសធាតុចម្បងនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជន កម្ពុជា ឆ្នាំ២០២៣

ពេលវេលាសម្រាប់បង្កើតទំនាក់ទំនង

វេទិកានេះរួមមានវគ្គទំនាក់ទំនងពិសេសមួយដែលត្រូវបានរចនាឡើង ដើម្បីជួយសម្រួលដល់ការភ្ជាប់ទំនាក់ទំនង និងអន្តរកម្មក្នុងចំណោមយុវជនដែលចូលរួមទាំងអស់។ ក្នុងអំឡុងពេលវគ្គទំនាក់ទំនង អ្នកចូលរួមអាចជួប និងភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលដែលមានគំនិតដូចគ្នា ដែលចែករំលែកចំណង់ចំណូលចិត្តចំពោះបញ្ហាទាក់ទងនឹងអ៊ីនធឺណិត។ វាផ្តល់នូវវេទិកាមួយដើម្បីផ្លាស់ប្តូរគំនិត ពិភាក្សាអំពីបញ្ហាប្រឈមរួម និងស្វែងរកកិច្ចសហការដែលមានសក្តានុពល។

អ្នកសម្របសម្រួលអាចផ្តល់នូវសកម្មភាពជួបជុំលក្ខណះ ice-break ប្រធានបទពិភាក្សា ឬសកម្មភាពដែលត្រូវាបានបង្គើតឡើងដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមសកម្ម និងធានាថាអ្នកចូលរួមទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីវគ្គទំនាក់ទំនង។

សិក្ខាសាលាពង្រឹងសមត្ថភាព

វេទិកានេះរួមមានសិក្ខាសាលាពង្រឹងសមត្ថភាពដ៏ទូលំទូលាយមួយដែលផ្តោតលើការបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីគោលការណ៍ អភិបាលកិច្ចអ៊ីនធឺណិត និងការអនុវត្តយ៉ាងល្អជាច្រើនទៀត។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បី ធ្វើឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញចាំបាច់ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យគ្រប់គ្រងអ៊ីនធឺណិត។

សិក្ខាសាលានេះគ្របដណ្តប់លើប្រធានបទជាច្រើនទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិត រួមទាំងវិធីសាស្រ្តនៃភាគីពាក់ព័ន្ធច្រើន ក្របខ័ណ្ឌគោលនយោបាយ ការពិចារណាផ្នែកច្បាប់ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងសិទ្ធិឌីជីថល។ អ្នកសម្របសម្រួលជាមួយនិងអ្នកជំនាញដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យនេះនឹងដឹកនាំវគ្គអន្តរកម្ម រួមបញ្ចូលគ្នានូវការធ្វើបទបង្ហាញ ករណីសិក្សា និងសកម្មភាពជាក្រុម ដើម្បីលើកកម្ពស់ការរៀនសូត្រ និងការចូលរួម។

អ្នកចូលរួមនឹងមានឱកាសក្នុងការស្វែងយល់កាន់តែស៊ីជម្រៅអំពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធផ្សេងៗក្នុងការរៀបចំអភិបាលកិច្ចតាមអ៊ីនធឺណិត។ ពួកគេនឹងស្វែងយល់ពីគោលគំនិត និងក្របខ័ណ្ឌសំខាន់ៗ វិភាគឧទាហរណ៍ជាក់ស្តែង និងពិភាក្សាអំពីបញ្ហាប្រឈម និងនិន្នាការបច្ចុប្បន្ននៅក្នុងទិដ្ឋភាពឌីជីថល។

កិច្ចពិភាក្សា

វេទិកានេះមានការពិភាក្សាជាក្រុមដែលប្រមូលផ្តុំនូវវាគ្មិនចម្រុះពីវិស័យផ្សេងៗ រួមទាំងអ្នកបង្កើតគោលនយោបាយ តំណាងរដ្ឋាភិបាល អ្នកដឹកនាំវិស័យឯកជន និងសកម្មជនសង្គមស៊ីវិល។ វេទិការនេះផ្តល់នូវការពិភាក្សាដោយការចូលរួម និងផ្តល់ព័ត៌មានលើប្រធានបទសំខាន់ៗទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិត ។

អ្នកចូលរួមពិភាក្សានឹងចែករំលែកការយល់ដឹង ទស្សនៈវិស័យ និងបទពិសោធន៍របស់ពួកគេ ដោយផ្តល់នូវទស្សនៈចម្រុះលើប្រធានបទដែលបានជ្រើសរើស។ ការពិភាក្សានេះមានគោលបំណងស្វែងយល់ពីបញ្ហាប្រឈម ឱកាស និងការអនុវត្តល្អបំផុតនៅក្នុងបរិបទនៃអភិបាលកិច្ចអ៊ីនធឺណិត និងដោយពិចារណាលើវិធីសាស្រ្តពហុភាគី។

តាមរយៈការប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ មន្ត្រីរដ្ឋាភិបាល តំណាងវិស័យឯកជន និងសកម្មជនសង្គមស៊ីវិល កិច្ចពិភាក្សានេះបង្កើនការយល់ដឹង ជំរុញការសន្ទនា និងរួមចំណែកដល់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគោលនយោបាយប្រកបដោយប្រសិទ្ធភាពសម្រាប់អភិបាលកិច្ចអ៊ីនធឺណិត។

វេទិកាអ្នកពាក់ព័ន្ធពហុភាគី

សន្និសីទ វេទិកាអ្នកពាក់ព័ន្ធពហុភាគី គឺជាវគ្គអន្តរកម្ម និងការចូលរួមខ្ពស់ ដែលត្រូវបានរចនាឡើង ដើម្បីផ្តល់សិទ្ធិអំណាច និងការចូលរួមរបស់យុវជនក្នុងការពិភាក្សាអំពីអភិបាលកិច្ចតាមអ៊ីនធឺណិត។ វគ្គនេះមានគោលបំណងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសពិសេសមួយ ដើម្បីទទួលយកបទពិសោធន៍នៃដំណើរការក្នុងការរសម្រេចចិត្តពីភាគីពាក់ព័ន្ធជាច្រើន ស្របពេលនឹងការដោះស្រាយបញ្ហាប្រឈមក្នុងអភិបាលកិច្ចអ៊ីនធឺណិត ក្នុងពិភពជាក់ស្ដែង។ តាមរយៈសកម្មភាពនេះ យុវជននឹងយល់ដឹងពីតួនាទីរបស់អ្នកពាក់ព័ន្ធផ្សេងៗជាច្រើន ជាមួយការចូលរួមក្នុងកិច្ចពិភាក្សា កិច្ចចរចា និងសកម្មភាពដើម្បីសម្រេចបានការឯកភាព។

គោលបំណង៖

  1. ដើម្បីបង្កើនការយល់ដឹងរបស់យុវជនអំពីដំណើរការនៃការសម្រេចចិត្តរបស់ភាគីពាក់ព័ន្ធជាច្រើនក្នុងអភិបាលកិច្ចអ៊ីនធឺណិត។
  2. ដើម្បីជំរុញការគិតពិចារណា ការចរចា និងជំនាញដោះស្រាយបញ្ហាក្នុងចំណោមអ្នកចូលរួមជាយុវជន។
  3. ដើម្បីផ្តល់វេទិកាមួយសម្រាប់យុវជនដើម្បីបង្ហាញពីទស្សនៈ កង្វល់ និងដំណោះស្រាយដែលបានស្នើឡើងទាក់ទងនឹងបញ្ហាអភិបាលកិច្ចអ៊ីនធឺណិត។
  4. ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការរៀបចំគោលនយោបាយអភិបាលកិច្ចអ៊ីនធឺណិត និងជំរុញអារម្មណ៍នៃភាពជាម្ចាស់ និងការចូលរួមរបស់ពួកគេ។

លទ្ធផលរំពឹងទុក៖

  1. ការបង្កើនការយល់ដឹងអំពីដំណើរការធ្វើសេចក្តីសម្រេចរបស់ភាគីពាក់ព័ន្ធច្រើនក្នុងអភិបាលកិច្ចអ៊ីនធឺណិត ក្នុងចំណោមអ្នកចូលរួមជាយុវជន។
  2. ពង្រឹងជំនាញការគិតស៊ីជម្រៅ ការចរចា និងការដោះស្រាយបញ្ហាក្នុងចំណោមយុវជន។
  3. សំណើ និងដំណោះស្រាយដែលបង្កើតដោយយុវជន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអភិបាលកិច្ចងអ៊ីនធឺណិត។
  4. ពង្រឹងការចូលរួមរបស់យុវជន និងភាពជាម្ចាស់ក្នុងការពិភាក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិត និងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។