ការជជែកដេញដោលជាលក្ខណៈមិត្តភាពរបស់ Cambodia YIGF នាំមកនូវការចាប់អារម្មណ៍លើ «អភិបាលកិច្ចអ៊ីនធឺណិត» ដោយនាំយកទិដ្ឋភាពអ៊ិនធឺណិតឱ្យស្តាប់ក្នុងចំណោមយុវជន និងសាធារណៈជន ដោយសារការគ្រប់គ្រងអ៊ីនធឺណិតនៅតែជាប្រធានបទថ្មីនៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី 28 ខែកក្កដា គណៈកម្មាធិការវេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជា (Cambodia YIGF) បានផ្តួចផ្តើមការជជែកដេញដោលជាលក្ខណៈមិត្តភាពលើកដំបូងទាក់ទងនឹងប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត ដើម្បីចូលរួមយុវជនក្នុងការពិភាក្សាតាមអ៊ីនធឺណិត។
កម្មវិធីជជែកដេញដោលលើកទីមួយមានការចូលរួមដោយក្រុមធំៗចំនួនបួនមកពីសាកលវិទ្យាល័យពីរផ្សេងគ្នាគឺ វិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសាកលវិទ្យាល័យ Paragon International University ដែលមានសមាជិកបីនាក់ក្នុងមួយក្រុម។
ក្រុម Cookies team, Miyoshi Yumilinda, និង Soun Ratana Somany មកពី IFL តំណាងឱ្យខាងឱ្យក្រុមស្រប ហើយក្រុម InExp team, Lovely Long, Elite Ek, និង Chamroeun Chakri Chhoeung មកពីសាកលវិទ្យាល័យ Paragon តំណាងឱ្យភាគីបដិសេដ។ពួកគេបានជជែកដេញដោលគ្នាអំពីប្រធានបទទីមួយ “This house believes youths should have a greater role in Internet Governance”។
ហើយសម្រាប់ប្រធានទីពីរ “This house advocates for the inclusion of digital literacy programs in school curricula to promote online responsibility and empower individuals to navigate the digital landscape safely and ethically” ដែលមានក្រុម the e-Ninjas team, Nin Sreyleap, Kem Bunheang និង Tith Mayana Khieu មកពីសាកលវិទ្យាល័យ Paragon តំណាងឱ្យក្រុមស្របដែលជាគូជជែកដេញដោលរវាងភាគីក្រុមបដិសេដមកពី Teletubbies team, Sros Sreyneang, Vong Daly, និង Prom Menglong មកពី IFL ។
គណៈកម្មាធិការប្រឹក្សា YIGF កម្ពុជា ឈិត កានីកា បញ្ជាក់អំពីថាតើវាមានសារៈសំខាន់យ៉ាងណាក្នុងការស្វែងយល់បន្ថែមអំពីការគ្រប់គ្រងអ៊ីនធឺណិតនៅក្នុងយុគសម័យឌីជីថល, និងដោយការផ្តួចផ្តើមការជជែកដេញដោលដំបូងទាក់ទងនឹងការគ្រប់គ្រងអ៊ីនធឺណិតក្នុងចំណោមយុវជន យើងនឹងជួយជំរុញ ការចូលរួម និងការយល់ដឹងរបស់យុវជន ក៏ដូចជាសាធារណជនរបស់ តាមរយៈវេទិកាពិភាក្សា។
“នៅក្នុងយុគសម័យនេះ ដែលអ៊ីនធឺណេតជាមូលដ្ឋានពាក់ព័ន្ធរបស់យើង ដូចជាការបញ្ជាទិញអាហារ, ដើរទិញឥវ៉ាន់, និងណាត់ជួប,វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នាក្នុងការយល់ដឹងអំពីការគ្រប់គ្រងអ៊ីនធឺណិត និងសុវត្ថិភាពអ៊ីនធឺណិតផងដែរ ដើម្បីចាប់យកឱកាស និងកំណត់អត្តសញ្ញាណគ្រោះថ្នាក់នៃអ៊ីនធឺណិតនៅក្នុងពិភពបច្ចេកវិទ្យា» នេះជាអ្វីដែលគាត់បាននិយាយ។
នាងជឿថាពេញមួយសម័យប្រជុំពិភាក្សា, អ្នកចូលរួម អាចស្វែងយល់បន្ថែមអំពីការគ្រប់គ្រងអ៊ីនធឺណិតពីអ្នកជជែកដេញដោល និងត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាមួយគ្នា ទាំងទឡ្ហីករណ៍ប្រឆាំង និងគាំទ្ររ ដើម្បីស្វែងយល់បន្ថែមអំពីការគ្រប់គ្រងអ៊ីនធឺណិត គឺជាពិសេសសម្រាប់អ្នកដែលមិនធ្លាប់បានដឹងអំពីវាពីមុនមក។
គាត់បានបន្ថែមថា “ហើយខ្ញុំសង្ឃឹមថា នៅចុងបញ្ចប់នៃការជជែកពិភាក្សាគ្នាជាលក្ខណៈមិត្តភាពលើកដំបូងនេះ យ៉ាងហោចណាស់យើងនឹងស្វែងរកដំណោះស្រាយមួយចំនួនចំពោះបញ្ហារបស់យើង និងការយល់ខុសរបស់យើង ទាក់ទងនឹងប្រធានបទទាំងនេះ”.
នៅចុងបញ្ចប់នៃការជជែកដេញដោល ចៅក្រមបានលើកឡើងនូវដំបូន្មានល្អៗមួយចំនួនសម្រាប់អ្នកជជែកដេញដោលយុវជន និងជំរុញពួកគេឱ្យបន្តការសិក្សា និងពង្រីកជំនាញរបស់ពួកគេដូចជា ការស្រាវជ្រាវ ការគិតពិចារណាយ៉ាងល្អ និងភាសាកាយវិការផងដែរ ទោះជាយ៉ាងណា ចៅក្រមទាំងអស់បានកោតសរសើរចំពោះជំនាញជជែកដេញដោលរបស់អ្នកចូមរួមប្រកួត។ ដូចដែលពួកគេអាចបង្កើតបាននូវគំនិតគួរឱ្យចាប់អារម្មណ៍ជាច្រើនទាក់ទងនឹងបញ្ហាអ៊ីនធឺណិតជាមួយនឹងទិន្នន័យ និងចូលជ្រៅទៅក្នុងដំណោះស្រាយខណៈពេលដែល ការពិភាក្សានៅលើឆាកប្រកបដោយទំនុកចិត្ត សូម្បីតែអភិបាលកិច្ចតាមអ៊ីនធឺណិតគឺជាប្រធានបទថ្មីសម្រាប់ពួកគេផងដែរ។
អ្នកឈ្នះនៃប្រធានបទទីមួយបានទៅក្រុមបដិសេដគឺក្រុម InExp មកពី សាកលវិទ្យាល័យ Paragon, ហើយអ្នកឈ្នះនៃប្រធានបទទីពីរបានទៅបដិសេដ ក្រុម Teletubbies មកពី IFL ។