វេទិកា YIGF កម្ពុជា ២០២៤ Close

ហេតុផលចំនួន ៤ នៅពីក្រោយភាពជោគជ័យនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជន

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (ហៅកាត់ថា yIGF) លើកដំបូងបង្អស់បានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។ ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ ប្រព្រឹត្តទៅនៅឯបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៅរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមសរុបប្រមាណ ២០០នាក់។

បើតាមនិយមន័យដែលបានបង្ហោះនៅលើទំព័រវេបសាយរបស់ខ្លួន វេទិកា yIGF មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជន ជុំវិញប្រធានបទនានាដែលពាក់ព័ន្ធនឹងការងារអភិបាលកិច្ចអ៊ីនធឺណិត ដើម្បីជំរុញយុវវ័យជំនាន់ក្រោយឱ្យចូលរួមឱ្យបានសកម្មនៅក្នុងកិច្ចពិភាក្សាគោលនយោបាយ និងដំណើរការធ្វើសេចក្ដីសម្រេចចិត្ត ដើម្បីយល់ដឹងអំពីតួនាទីរបស់ពួកគេនៅក្នុងសង្គមនាពេលអនាគត ក៏ដូចជាដើម្បីឱ្យពួកគេប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពផងដែរ។

ដោយឈរលើហេតុផលធំៗចំនួន ៤ ខាងក្រោម យើងអាចសន្និដ្ឋានបានថា នេះគឺជាព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាមួយដ៏ជោគជ័យបំផុតនៅកម្ពុជា។

១. ក្រុមការងារគ្រប់រូបមានការប្ដេជ្ញាចិត្តខ្ពស់

ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ បានមកពីក្រុមការងារគ្រប់រូប ដោយរាប់ចាប់ពីគណៈកម្មាធិការប្រឹក្សា (Advisory Committees ឬហៅកាត់ថា AC), គណៈកម្មាធិការរៀបចំ (Organizing Committees​ ឬហៅកាត់ថា OC) និងក្រុមយុវជនស្ម័គ្រចិត្ត។

គណៈកម្មាធិការប្រឹក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសការរៀបចំព្រឹត្តិការណ៍ទាំងមូលឆ្ពោះទៅរកផ្លូវដ៏ត្រឹមត្រូវ។ ពួកគាត់បាននាំយកព្រឹត្តិការណ៍ដ៏សំខាន់នេះមកកម្ពុជា និងបានសម្រិតសម្រាំងជ្រើសរើសគណៈកម្មាធិការរៀបចំ។ ពួកគាត់ក៏បានស្វះស្វែងរកជំនួយគាំទ្រទាំងសម្ភារៈនិងថវិកា, បោះដៃទៅរកអ្នកបង្កើតគោលនយោបាយនៅក្នុងជួររដ្ឋាភិបាល និងត្រួសត្រាយផ្លូវឱ្យក្រុមការងារទាំងមូលសម្រេចការងារបានជោគជ័យ និងទាន់ពេលវេលា។

ចំណែកឯគណៈកម្មាធិការរៀបចំវិញ ពោរពេញទៅដោយសមាជិកវ័យក្មេង វ័យឆ្លាត និងមានភាពរហ័សរហួន ដែលខ្ញុំជឿជាក់យ៉ាងមុតមាំថា ពួកគេនឹងក្លាយជាអ្នកដឹកនាំនៅកម្ពុជានាពេលអនាគតជាក់ជាមិនខាន។ ពួកគេសុទ្ធតែជាអ្នកដែលប្រកបទៅដោយចំណេះនិងជំនាញនៅលើផ្នែកផ្សេងៗគ្នា។ ពួកគេធ្វើការងារជាក្រុមយ៉ាងក្លៀវក្លា និងសម្រេចបាននូវសមិទ្ធផលការងារប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាថា ព្រឹត្តិការណ៍នេះនឹងដំណើរការទៅដោយរលូន និងប្រកបដោយវិជ្ជាជីវៈ។

ភាពជោគជ័យនេះក៏មិនអាចខ្វះបានការរចូលរួមចំណែកពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្តរបស់យើងបានទេ។ ពួកគេខិតខំបំពេញការងារដោយមិនខ្លាចនឿយហត់ ដើម្បីរួមចំណែកនៅក្នុងភាពជោគជ័យមួយនេះ។ ជាក់ស្ដែង នៅមុនព្រឹត្តិការណ៍នេះចាប់ផ្ដើម ទាំងគណៈកម្មាធិការរៀបចំ និងអ្នកស្ម័គ្រចិត្តរបស់យើងបានធ្វើការទាំងថ្ងៃទាំងយប់ដើម្បីសម្រេចការងាររបស់ពួកគេរៀងៗខ្លួន។ អ្នកខ្លះបានគេងតែពីរបីម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ អស់រយៈពេលជាច្រើនថ្ងៃជាប់គ្នា។ 

បើអ្នកបានមកចូលរួមព្រឹត្តិការណ៍នេះដោយផ្ទាល់ ឬ ចូលអាននៅលើវេបសាយ ឬ ក៏ចូលមើលសមិទ្ធិផលនៅលើបណ្ដាញសង្គមរបស់ព្រឹត្តិការណ៍នេះ នោះអ្នកនឹងបានឃើញនូវស្នាដៃដ៏ត្រចះត្រចង់របស់ពួកគេជាក់ជាមិនខាន។

២. បរិយាបន្ន

មិនខុសពីអ្វីដែលបានបង្ហោះនៅលើវេបសាយនៃព្រឹត្តិការណ៍នេះទេ yIGF គឺជាព្រឹត្តិការណ៍មួយប្រកបដោយថាមវ័ន្ត និងបរិយាបន្ន ពោលគឺវាបានប្រមូលផ្ដុំយុវជន, អ្នកបង្កើតគោលនយោបាយ, អ្នកជំនាញ និងសង្គមស៊ីវិលឱ្យមកជួបជុំគ្នា ដើម្បីពិភាក្សាអំពីការងារអភិបាលកិច្ចអ៊ីនធឺណិត, ចែករំលែកបទពិសោធន៍, បង្កើតទំនាក់ទំនងរវាងគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក។

អ្នកដែលបានចូលរួមទាំងនោះមានដូចជា៖ សិស្សនិស្សិត, អ្នកធ្វើការងារសង្គម, មន្ត្រីរាជការ និងអ្នកបង្កើតគោលនយោបាយ, ជនជាតិដើមភាគតិច, ប្រជាជនមកពីតាមបណ្ដាខេត្ត និងអង្គការក្រៅរដ្ឋាភិបាល ជាដើម។ ក្រៅពីនេះ ក្នុងចំណោមអ្នកចូលរួមទាំងអស់ អ្នកខ្លះចូលរួមជាអ្នកស្ម័គ្រចិត្ត, វាគ្មិន, អ្នកសម្របសម្រួលជាមួយវាគ្មិន, ក្រុមជំនួយបច្ចេកទេស និងអ្នកកាន់កម្មវិធីជាដើម។

លើសពីនេះ ព្រឹត្តិការណ៍នេះក៏មានចូលរួមផងដែរពីសំណាក់វាគ្មិនដែលមកពីបរទេស និងមកពីស្ថាប័នអន្តរជាតិនានា ដែលរួមមានដូចជា នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គម នៃអង្គការសហប្រជាជាតិ (UN Department of Economic and Social Affairs ឬ UNDESA), ក្រុមហ៊ុន Dot Asia, វាគ្មិនមកពីទីក្រុងហុងកុង, ប្រទេសម៉ាឡេស៊ី, ឥណ្ឌា, ប៉ាគីស្ថាន, សាធារណរដ្ឋកូរ៉េ និងប្រទេសមួយចំនួនទៀត។

៣. ប្រធានបទ

ប្រធានបទចម្បងនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជានៅឆ្នាំនេះ គឺ «ការបង្កើនភាពអង់អាចផ្នែកឌីជីថល៖ ធានាការចូលរួមប្រើប្រាស់ សុវត្ថិភាព និងកាលានុវត្តភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា» ជាមួយនិងប្រធានបទរងចំនួន ៣ ដូចជា៖

  • ការណែនាំអំពីបញ្ញាសិប្បនិម្មិត (AI)
  • សិទ្ធិឌីជីថល និងទំនួលខុសត្រូវលើប្រព័ន្ធអ៊ីនធឺណិត
  • សន្តិសុខអ៊ីនធឺណិត និងឯកជនភាពទិន្នន័យ។

រាល់ប្រធានបទដែលបានដាក់ស្នើដោយវាគ្មិនទាំងអស់ ត្រូវតែស៊ីគ្នាជាមួយនិងប្រធានបទគោល ក៏ដូចជាប្រធានបទរងនៃវេទិកា។

ប្រធានបទដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត, សិទ្ធិឌីជីថលនិងទំនួលខុសត្រូវលើប្រព័ន្ធអនឡាញ ព្រមទាំងសន្តិសុខសាយប័រ គឺជាប្រធានបទដ៏ពេញនិយមនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ អ្នកចូលរួមមកពីគ្រប់ជំនាញសុទ្ធតែចាប់អារម្មណ៍ទៅលើបញ្ញាសិប្បនិម្មិត និងរបៀបដែលវាដំណើរការ ខណៈពេលដែលអ្នកចូលរួមមកពីអង្គការសង្គមស៊ីវិល នាំគ្នាព្រួយបារម្ភអំពី «ដានជើងឌីជីថល» របស់មនុស្ស និងការបែកធ្លាយឯកជនភាពនៅលើប្រព័ន្ធអនឡាញ ជាពិសេសគឺអ្នកដែលធ្វើការនៅក្នុងវិស័យការពារសិទ្ធិរបស់កុមារ។

អ្នកចូលរួមទាំងអស់សុទ្ធតែចាប់អារម្មណ៍នឹងវិធានការរឹតបន្តឹងសុវត្ថិភាពផ្ទាល់ខ្លួននៅលើអ៊ីនធឺណិត តាមរយៈការរៀនសូត្រពីបច្ចេកទេសថ្មីៗពីអ្នកជំនាញមកពី ជំរុំឌីជីថល និងពីអ្នកជំនាញខាងសន្តិសុខសាយប័រដទៃទៀត។

ក្រៅតែអំពីការចែកជាបន្ទប់សម្រាប់ចែករំលែក ក៏មានផងដែរកម្មវិធី «ភូមិ yIGF» និងកម្មវិធី «វេទិកាអ្នកពាក់ព័ន្ធពហុភាគី» ដែលគ្រប់អ្នកចូលរួមទាំងអស់ត្រូវបានតម្រូវឱ្យចូលរួម និងរៀនសូត្រពីកម្មវិធីទាំងពីរនេះ។

ភូមិ yIGF ធ្វើឡើងនៅថ្ងៃដំបូងនៃវេទិកា ដោយអ្នកចូលរួមទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្វែងយល់អំពីរូបិយបណ្ណឌីជីថល (រូបិយបណ្ណគ្រីបតូ), NFTs និងរបៀបដែលភាពរអាក់រអួលនៃទីផ្សារជួញដូរឧបករណ៍ទាំងនេះ ប៉ពាល់ទៅដល់ការវិនិយោគរបស់ពួកគេ តាមរយៈផលប៉ះពាល់មួយចំនួនដូចជា ការហ៊ែគ និងភាពរអាក់រអួលនៃសេវាអ៊ីនធឺណិតនិងការផ្ដាច់ចរន្តអគ្គិសនី។ កម្មវិធីនេះបានជួយឱ្យអ្នកចូលរួមទាំងអស់យល់ដឹងអំពីហានិភ័យនៃការវិនិយោគរបស់ពួកគេនៅលើទីផ្សារទាំងនោះ។

ចំណែកឯវេទិកាអ្នកពាក់ព័ន្ធពហុភាគីវិញ ធ្វើឡើងនៅថ្ងៃទី២នៃវេទិកា ដោយក្នុងនោះអ្នកចូលរួមមួយចំនួនត្រូវបានបែងចែកជាក្រុមដោយមានបែងចែកតួនាទីគ្នា ដើម្បីធ្វើការតស៊ូមតិរវាងគ្នា។ ក្រុមទាំងនោះរួមមាន «ក្រុមតំណាងរដ្ឋាភិបាល», «ក្រុមតំណាងក្រុមហ៊ុនឯកជន» និង «ក្រុមតំណាងពលរដ្ឋទូទៅ»

ក្រុមនីមួយៗទទួលបានពេលវេលាគ្រប់គ្រាន់ក្នុងការជួបប្រជុំគ្នា និងដើម្បីត្រៀមនូវសំណួរនិងចម្លើយ ដើម្បីសួរនិងឆ្លើយទៅកាន់ក្រុមដទៃទៀត។ ការតស៊ូមតិនេះបានដំណើរការទៅយ៉ាងល្អ ហើយលទ្ធផលដែលបានមកពីការតស៊ូមតិនេះគឺពោរពេញទៅដោយផលប្រយោជន៍យ៉ាងច្រើនក្រៃលែង។ វេទិកាអ្នកពាក់ព័ន្ធពហុភាគីនេះ ត្រូវបានបូកសរុបដោយលោក ធី ទ្រី អគ្គនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដោយលោកបានគូសបញ្ជាក់ថា លោកបានរៀនសូត្រនូវគំនិតថ្មីៗជាច្រើនពីការតស៊ូមតិនេះ និងបានសន្យាថានឹងនាំយកគំនិតទាំងនោះទៅពិភាក្សានៅក្នុងដំណើរការបង្កើតគោលនយោបាយជាមួយភាគីពាក់ព័ន្ធបន្តទៀត។

៤. ការចូលរួមចំណែកពីសំណាក់ភាគីទាំងអស់

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជានឹងមិនអាចទទួលបានជោគជ័យបានទេ ប្រសិនបើមិនមានការចូលរួមពពីគណៈកម្មាធិការប្រឹក្សា, គណៈកម្មាធិការរៀបចំ, អ្នកស្ម័គ្រចិត្ត, វាគ្មិន និងអ្នកចូលរួមគ្រប់ៗរូប។ អ្នកចូលរួមគ្រប់រូបបានប្រាស្រ័យទាក់ទងជាមួយគ្នាយ៉ាងរស់រវើកកំលុងពេលសិក្សានៅតាមបន្ទប់, កំលុងពេលសម្រាកអាហារសម្រន់ និងសូម្បីតែបន្ទាប់ពីវេទិកានេះត្រូវបានបិទបញ្ចប់ទៅហើយក្ដី។

តាមរយៈការសង្កេតរបស់ខ្ញុំ អ្នកចូលរួមជាច្រើនបានបង្កើតមិត្តថ្មីៗ, បានរៀនសូត្រពីចំណេះដឹងថ្មីៗ និងបានយល់ដឹងអំពីបញ្ហាប្រឈមនៅក្នុងវិស័យឌីជីថលនាពេលបច្ចុប្បន្ននេះ។ សិស្សនិស្សិតនឹងទទួលបានការងារល្អៗក្រោយពេលបញ្ចប់ការសិក្សាតាមរយៈការបង្កើតមិត្តភាពថ្មីៗនៅក្នុងវេទិកានេះ។ រីឯក្រុមហ៊ុនឯកជនវិញ អាចនឹងទទួលបានគម្រោងថ្មីៗបន្ថែមទៀតពីភាគីដ៏មានសក្ដានុពលនានា ដែលពួកគេបានជួបប្រាស្រ័យទាក់ទងនៅឯវេទិកានេះ។

ចំណុចសំខាន់មួយទៀតដែលវេទិកានេះបាននាំមក គឺការពិភាក្សារកធាតុចូលជុំវិញច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គល។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ច្បាប់នេះនឹងទទួលបានធាតុចូលច្រើនជាងមុន និងត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ ដោយសារតែរូបខ្ញុំផ្ទាល់នឹងទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី ១៨ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន ក្នុងពេលខាងមុខដ៏ខ្លី ខ្ញុំរីករាយនឹងចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ដែលខ្ញុំនឹងទទួលបានពីវេទិកានេះ នៅក្នុងដំណើរការនៃកិច្ចពិភាក្សាស្វែងរកធាតុចូលនៃច្បាប់នេះ ទៅតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅរួច ក្រោយពេលត្រឡប់មកវិញ។

ជាចុងក្រោយ ខ្ញុំជឿជាក់ថា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា ឆ្នាំ ២០២៣ ពិតជាបានផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីឱ្យពួកគេរស់នៅក្នុងពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន នៅក្នុងយុគសម័យបដិវដ្តន៍ឧស្សាហកម្មទី ៤។ ដែលមានន័យថា ពួកគេនឹងកាន់តែមានការប្រុងប្រយ័ត្នជាងមុនក្នុងការសម្រេចចិត្តថា តើទិន្នន័យប្រភេទណាដែលពួកគេគួរ ឬ មិនគួរចែករំលែកនៅលើប្រព័ន្ធអនឡាញ និងថាតើ ពួកគេគួរចែករំលែកទិន្នន័យផ្ទាល់ខ្លួនទាំងនោះក្នុងកម្រិតណា។

មិនតែប៉ុណ្ណោះ ខ្ញុំក៏សង្ឃឹមថា ពួកគេនឹងរៀនសូត្រពីការប្រើប្រាស់មធ្យោបាយក្នុងការការពារខ្លួនរបស់ពួកគេពីគ្រប់ការវាយប្រហារខាងសាយប័រ។ បន្ថែមពីលើនេះ ពួកគេក៏នឹងយល់ដឹងពីបច្ចេកវិទ្យាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិតថ្មីៗនៅជុំវិញខ្លួន និងដែលកំពុងពេញនិយម រួចហើយព្យាយាមសម្របខ្លួនទៅតាមការរីកចម្រើនទាំងនោះ។ ធ្វើដូច្នេះ ពួកគេនឹងតែងតែធ្វើបច្ចុប្បន្នភាពសមត្ថភាពការងាររបស់ពួកគេនៅលើទីផ្សារការងារជានិច្ច។

ពិតណាស់ បើគ្មានការជួយជ្រោមជ្រែងពីអង្គការទិន្នន័យអំពីការអភិវឌ្ឍទេ នោះព្រឹត្តិការណ៍ដ៏ប្រកបដោយផ្លែផ្កាមួយនេះ នឹងមិនលេចជារូបរាងបាននោះឡើយ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អង្គការទិន្នន័យអំពីការអភិវឌ្ឍ ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត នឹងពិចារណារៀបចំឱ្យមានវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជានេះនៅឆ្នាំក្រោយៗទៀត៕

អត្ថបទទាក់ទង

ការជជែកដេញដោលលើកដំបូងនៃ YIGF កម្ពុជា បង្ហាញពីការចាប់អារម្មណ៍លើអភិបាលកិច្ចអ៊ីនធឺណិត

ការជជែកដេញដោលជាលក្ខណៈមិត្តភាពរបស់ Cambodia YIGF នាំមកនូវការចាប់អារម្មណ៍លើ «អភិបាលកិច្ចអ៊ីនធឺណិត» ដោយនាំយកទិដ្ឋភាពអ៊ិនធឺណិតឱ្យស្តាប់ក្នុងចំណោមយុវជន និងសាធារណៈជន ដោយសារការគ្រប់គ្រងអ៊ីនធឺណិតនៅតែជាប្រធានបទថ្មីនៅក្នុងប្រទេសកម្ពុជា។កាលពីថ្ងៃទី 28 ខែកក្កដា គណៈកម្មាធិការវេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជា (Cambodia YIGF) បានផ្តួចផ្តើមការជជែកដេញដោលជាលក្ខណៈមិត្តភាពលើកដំបូងទាក់ទងនឹងប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត ដើម្បីចូលរួមយុវជនក្នុងការពិភាក្សាតាមអ៊ីនធឺណិត។កម្មវិធីជជែកដេញដោលលើកទីមួយមានការចូលរួមដោយក្រុមធំៗចំនួនបួនមកពីសាកលវិទ្យាល័យពីរផ្សេងគ្នាគឺ វិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសាកលវិទ្យាល័យ Paragon International University ដែលមានសមាជិកបីនាក់ក្នុងមួយក្រុម។ក្រុម Cookies team, Miyoshi Yumilinda, និង Soun Ratana Somany​ មកពី IFL តំណាងឱ្យខាងឱ្យក្រុមស្រប ហើយក្រុម InExp team, Lovely Long, Elite Ek, និង Chamroeun Chakri Chhoeung មកពីសាកលវិទ្យាល័យ Paragon តំណាងឱ្យភាគីបដិសេដ។ពួកគេបានជជែកដេញដោលគ្នាអំពីប្រធានបទទីមួយ \"This house believes youths should have a greater role in Internet Governance\"។ហើយសម្រាប់ប្រធានទីពីរ “This house advocates for the inclusion of digital literacy programs in school curricula to promote online responsibility and empower individuals to navigate the digital landscape safely and ethically” ដែលមានក្រុម the e-Ninjas team, Nin Sreyleap, Kem Bunheang និង Tith Mayana Khieu មកពីសាកលវិទ្យាល័យ Paragon តំណាងឱ្យក្រុមស្របដែលជាគូជជែកដេញដោលរវាងភាគីក្រុមបដិសេដមកពី Teletubbies team, Sros Sreyneang, Vong Daly, និង Prom Menglong មកពី IFL ។គណៈកម្មាធិការប្រឹក្សា YIGF កម្ពុជា ឈិត កានីកា បញ្ជាក់អំពីថាតើវាមានសារៈសំខាន់យ៉ាងណាក្នុងការស្វែងយល់បន្ថែមអំពីការគ្រប់គ្រងអ៊ីនធឺណិតនៅក្នុងយុគសម័យឌីជីថល, និងដោយការផ្តួចផ្តើមការជជែកដេញដោលដំបូងទាក់ទងនឹងការគ្រប់គ្រងអ៊ីនធឺណិតក្នុងចំណោមយុវជន យើងនឹងជួយជំរុញ ការចូលរួម និងការយល់ដឹងរបស់យុវជន ក៏ដូចជាសាធារណជនរបស់ តាមរយៈវេទិកាពិភាក្សា។“នៅក្នុងយុគសម័យនេះ ដែលអ៊ីនធឺណេតជាមូលដ្ឋានពាក់ព័ន្ធរបស់យើង ដូចជាការបញ្ជាទិញអាហារ, ដើរទិញឥវ៉ាន់, និងណាត់ជួប,វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នាក្នុងការយល់ដឹងអំពីការគ្រប់គ្រងអ៊ីនធឺណិត និងសុវត្ថិភាពអ៊ីនធឺណិតផងដែរ ដើម្បីចាប់យកឱកាស និងកំណត់អត្តសញ្ញាណគ្រោះថ្នាក់នៃអ៊ីនធឺណិតនៅក្នុងពិភពបច្ចេកវិទ្យា» នេះជាអ្វីដែលគាត់បាននិយាយ។នាង​ជឿ​ថា​ពេញ​មួយ​សម័យ​ប្រជុំ​ពិភាក្សា, អ្នកចូលរួម អាចស្វែងយល់បន្ថែមអំពីការគ្រប់គ្រងអ៊ីនធឺណិតពីអ្នកជជែកដេញដោល និងត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាមួយគ្នា ទាំង​ទឡ្ហីករណ៍​ប្រឆាំង និង​គាំទ្ររ ដើម្បីស្វែងយល់បន្ថែមអំពីការគ្រប់គ្រងអ៊ីនធឺណិត គឺជាពិសេសសម្រាប់អ្នកដែលមិនធ្លាប់បានដឹងអំពីវាពីមុនមក។គាត់​បាន​បន្ថែមថា “ហើយខ្ញុំសង្ឃឹមថា នៅចុងបញ្ចប់នៃការជជែកពិភាក្សាគ្នាជាលក្ខណៈមិត្តភាពលើកដំបូងនេះ យ៉ាងហោចណាស់យើងនឹងស្វែងរកដំណោះស្រាយមួយចំនួនចំពោះបញ្ហារបស់យើង និងការយល់ខុសរបស់យើង ទាក់ទងនឹងប្រធានបទទាំងនេះ”.នៅចុងបញ្ចប់នៃការជជែកដេញដោល ចៅក្រមបានលើកឡើងនូវដំបូន្មានល្អៗមួយចំនួនសម្រាប់អ្នកជជែកដេញដោលយុវជន និងជំរុញពួកគេឱ្យបន្តការសិក្សា និងពង្រីកជំនាញរបស់ពួកគេដូចជា ការស្រាវជ្រាវ ការគិតពិចារណាយ៉ាងល្អ និងភាសាកាយវិការផងដែរ ទោះ​ជា​យ៉ាង​ណា ចៅក្រម​ទាំង​អស់​បាន​កោត​សរសើរ​ចំពោះ​ជំនាញ​ជជែក​ដេញ​ដោល​របស់អ្នកចូមរួមប្រកួត។ ដូចដែលពួកគេអាចបង្កើតបាននូវគំនិតគួរឱ្យចាប់អារម្មណ៍ជាច្រើនទាក់ទងនឹងបញ្ហាអ៊ីនធឺណិតជាមួយនឹងទិន្នន័យ និងចូលជ្រៅទៅក្នុងដំណោះស្រាយខណៈពេលដែល ការពិភាក្សានៅលើឆាកប្រកបដោយទំនុកចិត្ត សូម្បីតែអភិបាលកិច្ចតាមអ៊ីនធឺណិតគឺជាប្រធានបទថ្មីសម្រាប់ពួកគេផងដែរ។អ្នកឈ្នះនៃប្រធានបទទីមួយបានទៅក្រុមបដិសេដគឺក្រុម InExp មកពី សាកលវិទ្យាល័យ Paragon, ហើយអ្នកឈ្នះនៃប្រធានបទទីពីរបានទៅបដិសេដ ក្រុម Teletubbies មកពី IFL ។

YIGF Cambodia ចូលរួមពង្រឹងអក្ខរកម្មឌីជីថលក្នុងសិក្ខាសាលា ហានិភ័យរបស់ខ្ញុំ នៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន

ក្នុង​យុគសម័យ​នៃ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​យ៉ាង​ឆាប់​រហ័ស តម្រូវការ​សម្រាប់​ជំនាញ​ឌីជីថល​កាន់តែ​មាន​ភាព​ច្បាស់លាស់។ និស្សិតនៅសាកលវិទ្យាល័យ Paragon មានគោលបំណងបង្កើតគម្លាតនេះដោយផ្តល់នូវការយល់ដឹងជាក់ស្តែង និងការបណ្តុះបណ្តាលតាមរយៈសិក្ខាសាលាស្តីពីចំណេះដឹងឌីជីថល (\'ហានិភ័យឌីជីថលរបស់ខ្ញុំ\') នៅខែធ្នូ ឆ្នាំ 2023 ដែលគ្របដណ្តប់លើជំនាញឌីជីថលផ្សេងៗគ្នា។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីដោះស្រាយការបែងចែកឌីជីថលក្នុងចំណោមសិស្សដែលចូលរៀនថ្នាក់ឧត្តមសិក្សា។ សិក្ខាសាលា \'My DigitalRisk\' ត្រូវបានបង្កើតឡើង និងដំណើរការដោយនិស្សិតមកពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។គម្រោងនេះក៏បានបំពេញតម្រូវការសម្រាប់វគ្គសិក្សា MIS321 ផ្នែកគ្រប់គ្រងគម្រោងនៅក្នុងដេប៉ាតេម៉ង់គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។\'My DigitalRisk\' បានដោះស្រាយតម្រូវការទាំងនេះដោយផ្តល់ជូននូវការបណ្តុះបណ្តាលជាក់ស្តែង និងជាក់ស្តែងនៅក្នុងសមត្ថភាពឌីជីថលសំខាន់ៗសម្រាប់សិស្សចំនួន 30 នាក់ ដោយភ្ជាប់ចន្លោះប្រហោងដើម្បីពង្រឹងអ្នកចូលរួមឱ្យចូលរួមដោយទំនុកចិត្តជាមួយនឹងបច្ចេកវិទ្យាទំនើប។វគ្គទាំងបីនៃសិក្ខាសាលាគឺមានដូចជា៖របៀបប្រើប្រាស់ឧបករណ៍ឌីជីថល បង្រៀនដោយគ្រូបង្វឹក Darapong RithMy Digital Identity & My Password, បង្រៀនដោយគ្រូបង្វឹក Socheata Sokhachan & Chanvoleak Ros ដែលផ្តោតលើចំណេះដឹងឌីជីថល សុវត្ថិភាព និងការការពារពាក្យសម្ងាត់។My Device x Digital Risk, បង្រៀនដោយគ្រូបង្វឹក Socheata Sokhachan ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពសម្រាប់ឧបករណ៍ផ្ទាល់ខ្លួន។Socheata Sokhachan & Chanvoleak Ros ក៏ធ្លាប់ជាអ្នករៀបចំវេទិកាអភិបាលកិច្ចអ៊ិនធឺណិតយុវជនកម្ពុជា (YIGF) នៅឆ្នាំ ២០២៣ ផងដែរ។សិក្ខាសាលាស្តីពីហានិភ័យឌីជីថលរបស់ខ្ញុំ ត្រូវបានរៀបចំឱ្យមានតុល្យភាពល្អសម្រាប់យេនឌ័រ និងភាពសម្បូរបែបនៃផ្ទៃខាងក្រោយ ដោយមានអ្នកចូលរួម 30 នាក់ចាប់ពីអាយុ 18 ដល់ 25 ឆ្នាំ។សិក្ខាសាលាត្រូវបានវាយតម្លៃតាមរយៈការស្ទង់មតិមុន និងក្រោយ (សរុបចំនួន 19) បញ្ជាក់ពីការយល់ឃើញរបស់អ្នកចូលរួម និងការវាយតម្លៃជំនាញ។ ផ្អែកលើការស្ទង់មតិដែលបានបញ្ចប់ សិស្សបានបង្ហាញពីភាពប្រសើរឡើងជាមធ្យម 13.89% នៅក្នុងពិន្ទុមធ្យម។ នេះបង្ហាញពីឥទ្ធិពលនៃសិក្ខាសាលាក្នុងការបង្កើនទំនុកចិត្តរបស់អ្នកចូលរួមក្នុងការរុករកឧបករណ៍ និងគំនិតឌីជីថលចម្រុះ។មតិរបស់សិស្ស៖\"សិក្ខាសាលា My DigitalRisk ផ្តល់នូវការណែនាំដ៏ទូលំទូលាយមួយអំពីរបៀបការពារខ្លួនអ្នកនៅលើអ៊ីនធឺណិត។ ខ្ញុំ​បាន​រៀន​វិធី​ដ៏​ឆ្លាត​វៃ​មួយ​ដើម្បី​ជៀស​វាង​ការ​លួច​បន្លំ ព្រម​ទាំង​របៀប​បង្កើត​ពាក្យ​សម្ងាត់​ខ្លាំង​ដែល​គ្មាន​អ្នក​ណា​អាច​ស្មាន​បាន។ ជាងនេះទៅទៀត My DigitalRisk បានផ្តល់ឱ្យខ្ញុំនូវឧបករណ៍សំខាន់ៗជាច្រើនដើម្បីជួយខ្ញុំក្នុងជីវិតនៅសាកលវិទ្យាល័យរបស់ខ្ញុំ។\"Mr. Bol Oudom និស្សិតផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាមកពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន\"ខ្ញុំបានចូលរួម \'My DigitalRisk\' សិក្ខាសិកាហើយវាជាការបើកភ្នែក! សិក្ខាសាលា My DigitalRisk ផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹងដ៏មានតម្លៃ ហើយបានចែករំលែកជាច្រើនអំពីការគំរាមកំហែងតាមអ៊ីនធឺណិត ការរំលោភលើទិន្នន័យ និងសូម្បីតែវត្ថុកេរ្តិ៍ឈ្មោះតាមអ៊ីនធឺណិត។ ពួកគេបានផ្ដល់ឱ្យយើងនូវគន្លឹះជាក់ស្តែងក្នុងការរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។ ពីពាក្យសម្ងាត់ទៅការកំណត់ឯកជនភាព។\"Ms. Nhorng Malin និស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសនៃសាកលវិទ្យាល័យកម្ពុជាការថ្លែងអំណរគុណទៅដល់ដៃគូ៖ភាពជោគជ័យនៃសិក្ខាសាលា My DigitalRisk គឺដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការគាំទ្រពីដៃគូ និងអង្គការគាំទ្ររបស់យើង។ ការរួមចំណែករបស់ពួកគេមានសារសំខាន់ក្នុងការបង្កើតកិច្ចខិតខំប្រឹងប្រែងនេះឆ្ពោះទៅរកការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល។ អ្នកគាំទ្ររបស់យើងគឺសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន, ដេប៉ាតេម៉ង់គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន, Open Development Cambodia (ODC), SecDev Foundation, Chumrum Digital, ICT4D និង YIGF Cambodia។

ការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា

ការកើនឡើងនៃការប្រើប្រាស់អ៊ិនធឺណិតនៅក្នុងប្រទេសកម្ពុជា គឺជាសញ្ញានៃបដិវត្តន៍ឌីជីថលលើទំហំកាន់តែទូលំទូលាយនៅក្នុងវិស័យផ្សេងៗគ្នាសម្រាប់កំណើនសេដ្ឋកិច្ច និងរបៀបរស់នៅបែបឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិដើម្បីគ្រប់គ្រងអ៊ីនធឺណិតឱ្យកាន់តែប្រសើរឡើង និងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងតម្លាភាពក្នុងការចូលប្រើអ៊ីនធឺណិត គឺត្រូវការជាចាំបាច់ ដើម្បីទទួលបានសក្តានុពលពេញលេញនៃអ៊ីនធឺណិតតាមមធ្យោបាយរួមបញ្ចូល។នៅដើមឆ្នាំ 2023 មានអ្នកប្រើប្រាស់អ៊ីនធឺណេតចំនួន 11.37 លាននាក់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការភ្ជាប់បណ្តាញទូរស័ព្ទចល័តសរុបចំនួន 22.16 លានត្រូវបានដំណើរការ ស្មើនឹង 131.5 ភាគរយនៃចំនួនប្រជាជនសរុប នេះបើយោងតាម ​​​​Digital 2023: Cambodia ។ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា អ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា ចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងតម្រូវការទិញទំនិញតាមអ៊ីនធឺណិត និងការសិក្សាតាមអ៊ីនធឺណិត។ពាណិជ្ជកម្មអេឡិចត្រូនិកប្រជាពលរដ្ឋកម្ពុជាបានរកឃើញវិធីថ្មីនៃការរស់នៅកាន់តែងាយស្រួល ខណៈពេលដែលចាប់ផ្តើមសម្របខ្លួនទៅនឹងការប្រើប្រាស់ប្រតិបត្តិការប្រាក់ឌីជីថលតាមរយៈគណនីធនាគារជំនួសឱ្យសាច់ប្រាក់ក្នុងអំឡុងពេលជំងឺរាតត្បាត។ កត្តា​នេះ​នាំ​ឱ្យ​មាន​ការ​រីក​ចម្រើន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា។ការលក់ និងទិញតាមអ៊ីនធឺណិតតាមរយៈកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីចែកចាយអាហារ សាលារៀន ការថែទាំសុខភាព អគ្គិសនី និងការទូទាត់ទឹកក៏ត្រូវបានធ្វើឡើងជាឌីជីថលតាមរយៈ QR Code ផងដែរ។ ការទូទាត់ចាប់ផ្តើមមានអារម្មណ៍ស្រួល សន្សំសំចៃពេលវេលា និងថាមពលជាមួយស្មាតហ្វូនរបស់អ្នក និងដោយគ្រាន់តែភ្ជាប់អ៊ីនធឺណិត ឬ Wi-Fi ប៉ុណ្ណោះ។យោងតាម ​​Statista ប្រាក់ចំណូលនៅក្នុងទីផ្សារ e-commerce ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ 979.90 លានដុល្លារក្នុងឆ្នាំ 2023 ។ នៅក្នុងទីផ្សារ e-commerce ចំនួនអ្នកប្រើប្រាស់ត្រូវបានគេរំពឹងថានឹងមានចំនួនដល់ទៅ 8.76 លាននាក់នៅឆ្នាំ 2027 ។ ច្បាប់អ៊ីនធឺណិត និងច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីគ្រប់គ្រង និងការពារអ្នកប្រើប្រាស់ គឺចាំបាច់ដើម្បីគ្រប់គ្រងសុវត្ថិភាព និងសុវត្ថិភាពទីផ្សារអនឡាញនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ទោះជាយ៉ាងណាក៏ដោយ ការក្លែងបន្លំការទិញតាមអ៊ីនធឺណិត ការបោកប្រាស់លុយតាមអ៊ីនធឺណិត ការលួចចូល និងការការពារទិន្នន័យគឺជាបញ្ហានៅពេលនិយាយអំពីការទិញតាមអ៊ីនធឺណិត។ទេសចរណ៍ការរកឃើញបង្ហាញថាមានភាពជាប់ទាក់ទងគ្នានៅពេលទទួលយក និងធ្វើផែនការគន្លឹះ; អ្នកទេសចរចាត់ទុកមុខងារនៃប្រព័ន្ធផ្សព្វផ្សាយសង្គមថាមានសារៈសំខាន់។បន្ទាប់មក ប្រភពព័ត៌មានញឹកញាប់បំផុតដែលត្រូវបានប្រើប្រាស់ដោយអ្នកឆ្លើយសំណួរនៅពេលរៀបចំផែនការធ្វើដំណើរ និងការធ្វើដំណើរ ជារឿយៗជាប្រព័ន្ធផ្សព្វផ្សាយសង្គម (43.6%) ។ ការពេញនិយមបំផុតទីពីរគឺគ្រួសារ និងមិត្តភ័ក្តិ (43.6%) ដែលអ្នកឆ្លើយសំណួរតែងតែប្រើគ្រួសារ ឬមិត្តភក្តិរបស់ពួកគេជាប្រភពនៃព័ត៌មានរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា គេហទំព័រកម្មវិធីទូរស័ព្ទ (35.6%) ជារឿយៗត្រូវបានប្រើប្រាស់ជាប្រភពទីបីដែលមានព័ត៌មានទេសចរណ៍ (35.0%) ជាប្រភពចុងក្រោយ ដោយផ្អែកលើការស្រាវជ្រាវអំពី \"ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងវិស័យទេសចរណ៍ (ករណីនៅកម្ពុជា)\"។ដូច្នេះហើយ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook Instagram និង TikTok រួមទាំងព័ត៌មានស្វែងរករបស់ Google និងការណែនាំតាមអ៊ីនធឺណិតសម្រាប់ទិសដៅធ្វើដំណើរ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងអនុញ្ញាតឱ្យអ្នកទេសចរណ៍ទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងកន្លែងធ្វើដំណើរដ៏អំណោយផលរបស់ពួកគេនៅក្នុងប្រទេស។ការអប់រំតាមអ៊ីនធឺណិតយោងតាមអត្ថបទរបស់ Kiripost (2023), tជំងឺរាតត្បាតបាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការអប់រំតាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ដោយមានសិស្សយ៉ាងហោចណាស់បីនាក់បានចុះឈ្មោះចូលរៀនវគ្គសិក្សាតាមអ៊ីនធឺណិត។ នេះបានបង្កើតឱកាសដ៏អស្ចារ្យសម្រាប់អាជីវកម្មអប់រំតាមអ៊ីនធឺណិតដើម្បីចូលក្នុងទីផ្សារកម្ពុជា ដោយប្រាក់ចំណូលក្នុងតំបន់ពីការអប់រំតាមអ៊ីនធឺណិតត្រូវបានព្យាករណ៍ថានឹងកើនដល់ 1,485 លានដុល្លារនៅឆ្នាំ 2022 និង 2,555 លានដុល្លារនៅឆ្នាំ 2026។ ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិមួយបានរកឃើញថា 78% នៃសិស្សចូលចិត្តការសិក្សាបែបកូនកាត់ ខណៈដែល 14% ចូលចិត្តការអប់រំតាមអ៊ីនធឺណិត។យោងតាមរបាយការណ៍របស់វេទិកាអប់រំកម្ពុជា (ឆ្នាំ 2021) ការរៀនតាមអ៊ីនធឺណិតបានផ្លាស់ប្តូរវិធីដែលសិស្សរៀន ជាពិសេសនៅក្នុងថ្នាក់ឧត្តមសិក្សា ដោយអនុញ្ញាតឱ្យចូលប្រើឧបករណ៍បច្ចេកវិទ្យា វេទិកាឌីជីថល និងអ៊ីនធឺណិត។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ MoEYS ប៉ុស្តិ៍ YouTube និងវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត ផ្តល់ជូនមេរៀនវីដេអូជាង 200 ដែលអនុញ្ញាតឱ្យសិស្សចូលរៀនតាមអ៊ីនធឺណិតបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។វិធីសាស្រ្តនៃការរៀនសូត្រប្រកបដោយភាពច្នៃប្រឌិតនេះជួយសន្សំប្រាក់ និងពេលវេលា ធ្វើឱ្យការអប់រំថ្នាក់ឧត្តមសិក្សាកាន់តែមានលក្ខណៈចម្រុះ និងផ្លាស់ប្តូរនៅលើមាត្រដ្ឋានសកល។ ការអប់រំឌីជីថលក៏បានគាំទ្រដល់ការអភិវឌ្ឍន៍យុទ្ធសាស្ត្របង្រៀនផ្អែកលើសមត្ថភាពផងដែរ ដូចដែលអង្គការយូណេស្កូចែងថា គ្រូបង្រៀនទទួលបានការគាំទ្រគុណភាពខ្ពស់រួមទាំងវិធីសាស្រ្តបង្រៀនថ្មីៗ សកម្មភាពសិក្សា និងការផ្គត់ផ្គង់អនាម័យ ធានាបាននូវការអប់រំជាបន្តបន្ទាប់សម្រាប់អ្នកសិក្សា (Cambodianess, 2020)។ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការកម្សាន្តឧស្សាហកម្មកម្សាន្តរបស់ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរទៅជាវេទិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Youtube, Spotify, Facebook, Instagram, TikTok និង Telegram ។ វីដេអូតន្ត្រី ព័ត៌មាន និងខ្លឹមសារផ្សេងៗមាននៅលើអ៊ីនធឺណិត។ទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថលរបស់កម្ពុជាមានតម្លៃ 74.87 លានដុល្លារក្នុងឆ្នាំ 2022 កើនឡើង 17 ភាគរយពីឆ្នាំ 2021។ ហ្គេមវីដេអូបង្កើតបានជាផ្នែកធំជាងគេដែលមានតម្លៃ 38.7 លានដុល្លារក្នុងឆ្នាំ 2022 កើនឡើង 16.5 ភាគរយពីឆ្នាំ 2021។ ចំណូលតន្ត្រីឌីជីថលនៅឆ្នាំ 2022 មានតម្លៃ 6.5 លានដុល្លារ។ ដោយចាប់យកតែប្រាំបួនភាគរយនៃចំណែកទីផ្សារ។ដោយសារអ៊ិនធឺណិតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងប្រកបដោយផលិតភាពក្នុងវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា ដូចជាពាណិជ្ជកម្មអេឡិចត្រូនិក ទេសចរណ៍ ការអប់រំ និងការកម្សាន្ត។ សុវត្ថិភាព និងសុវត្ថិភាពជាមួយនឹងការប្រើប្រាស់អ៊ីនធឺណេតរួមបញ្ចូលគឺចាំបាច់ដើម្បីធានាថាអ្នកគ្រប់គ្នាអាចទទួលបានឱកាស និងអត្ថប្រយោជន៍នៃឧបករណ៍ឌីជីថលដោយមិនបង្កគ្រោះថ្នាក់ ឬបោកប្រាស់តាមរយៈអ៊ីនធឺណិត។ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិត គឺជាកម្លាំងយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃបណ្តាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។