ចុះឈ្មោះជាគណៈកម្មាធិការរៀបចំ YIGF 2024
ចង់ចូលរួមរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) ឆ្នាំ ២០២៤ មែនទេ?
ចុះឈ្មោះឥឡូវនេះ ចុះឈ្មោះជាគណៈកម្មាធិការរៀបចំ សម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា YIGF ឆ្នាំ២០២4
វេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជា (YIGF) ឆ្នាំ ២០២៤ នឹងប្រារព្ធឡើងក្នុងពេលឆាប់ៗនេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះរួមបញ្ចូលនូវការប្រមូលផ្តុំដែលរួបរួមឱ្យយុវជនក្នុងការពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិតដែលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុវជន។
កាលបរិច្ឆេទ៖ TBC
ទីតាំង: រាជធានីភ្នំពេញ ប្រទេសកម្ពុជា
អត្ថប្រយោជន៍
- អភិវឌ្ឈន៍អាជីពការងាររបស់អ្នកឱ្យកាន់តែមានថាមពល និងរហ័សជាមួយអង្គការក្រៅរដ្ឋាភិបាល
- ទទួលបានការទទួលស្គាល់ពីដៃគូអភិវឌ្ឍន៍ពិភពលោក
- ទទួលបានវិញ្ញាបនបត្រផ្លូវការពី វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា
- បង្កើតបណ្តាញដ៏រឹងមាំមួយដែលលាតសន្ធឹងទាំងកម្រិតតំបន់ និងអន្តរជាតិ
- ចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដើម្បីបង្កើនជំនាញរបស់អ្នក
- ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់បញ្ចប់កម្មវិធី
- ឱកាសដើម្បីចូលរួម និងទទួលបានការគាំទ្រ ដើម្បីចូលរួមព្រឹត្តិការណ៍អភិបាលកិច្ចអ៊ីនធឺណិតក្នុងតំបន់ និងអន្តរជាតិ។
លក្ខខណ្ឌនៃការជ្រើសរើស
- ត្រូវមានអាយុ 18-35 ឆ្នាំ (និស្សិតសាកលវិទ្យាល័យ ឬនិស្សិតដែលទើបបញ្ចប់ការសិក្សាត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ)
- មានបទពិសោធន៍ក្នុងការរៀបចំសិក្ខាសាលា ឬកិច្ចប្រជុំ
- មានភាពបត់បែន រៀបចំបានល្អ មានវិន័យ និងរៀបចំលទ្ធផលបានល្អ
- ប្រកាន់ខ្ជាប់នូវពេលវេលាដែលបានកំណត់ និង អាទិភាពសកម្មភាពរបស់អ្នក
- ការគិតប្រកបដោយភាពច្នៃប្រឌិត ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ជំនាញឌីជីថល និងការស្រាវជ្រាវ
- មានជំនាញទំនាក់ទំនងសរសេរ និងពាក្យសំដីល្អ ទាំងភាសាខ្មែរ និងអង់គ្លេស
- អាចចំណាយពេលយ៉ាងហោចណាស់ 90 នាទីក្នុងមួយថ្ងៃលើគម្រោង
- ចូលរួមកិច្ចប្រជុំទៀងទាត់ជាមួយគណៈកម្មាធិការរៀបច គណៈកម្មាធិការប្រឹក្សា និង ODC
- តាំងចិត្តចូលរួមជាគណៈកម្មាធិការរៀបចំចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤។
តួនាទី និងទំនួលខុសត្រូវ
*សម្គាល់៖ យើងរក្សាសិទ្ធិក្នុងរកបេក្ខភាពជំនួសប្រសិនមានការចាំបាច់ណាមួយអំឡុងពេលនៃការជ្រើសរើស។
ចុះឈ្មោះឥឡូវនេះ
អំពីអ្នករៀបចំវេទិកា
Open Development Cambodia (ODC) គឺជាគេហទំព័រ ‘ទិន្នន័យបើកចំហ’ ដែលជាគេហទំព័រដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចលនាទិន្នន័យបើកចំហគឺផ្អែកលើមូលដ្ឋានសាមញ្ញដែលទិន្នន័យដែលប្រមូលបានសម្រាប់ផលប្រយោជន៍សាធារណៈគួរតែមានជាសាធារណៈដោយគ្មានការរឹតបន្តឹង។ ព័ត៌មាន ឬទិន្នន័យនៅក្នុងដែនសាធារណៈគួរតែមានដោយសេរីសម្រាប់អ្នកគ្រប់គ្នាដើម្បីប្រើប្រាស់ និងបោះពុម្ពឡើងវិញតាមដែលពួកគេចង់បាន។
នៅឆ្នាំ 2023 Open Development Cambodia (ODC) បានណែនាំ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជន (YIGF) ដល់យុវជនកម្ពុជាជាលើកដំបូង។ វាមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីកិច្ចពិភាក្សាស្តីពីអភិបាលកិច្ចអ៊ីនធឺណិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាគោលនយោបាយ និងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។ វេទិកានេះផ្តល់ជាវេទិកាសម្រាប់យុវជន អ្នកជំនាញផ្នែកបច្ចេកវិទ្យា អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញនានា ដើម្បីចែករំលែកចំណេះដឹង និងរួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមានក្នុងការចែករំលែកព័ត៌មាន និងសុវត្ថិភាពអ៊ីនធឺណិត។ លើសពីនេះ វាក៏មានគោលបំណងជួយឱ្យយុវជនយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់ខ្លួនក្នុងការចូលរួមកសាងអនាគតសង្គម។
ត្រូវបានទទួលស្គាល់ និងគាំទ្រដោយ
អំពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិត (Internet Governance Forum – IGF) គឺជាវេទិកាពហុភាគីសកលដែលរៀបចំឡើងក្រោមការដឹកនាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសម្របសម្រួលការពិភាក្សាអំពីបញ្ហាគោលនយោបាយសាធារណៈដែលពាក់ព័ន្ធនឹងអ៊ីនធឺណិត។ វេទិកានេះប្រមូលផ្តុំភាគីពាក់ព័ន្ធពីវិស័យផ្សេងៗមកចូលរួមក្នុងការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ព្រមទាំងពង្រឹងការយល់ដឹងរួមអំពីឱកាស ហានិភ័យ និងបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងអ៊ីនធឺណិត។
សសរស្តម្ភ និងគោលបំណងសំខាន់ៗនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត រួមមាន ការពិភាក្សាពហុភាគី (Multistakeholder Dialogue) ដែលផ្តល់នូវលំហបើកចំហ និងមានបរិយាបន្នសម្រាប់រដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍បច្ចេកទេស និងគ្រឹះស្ថានសិក្សា និងស្រាវជ្រាវ ចូលរួមក្នុងការពិភាក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិត និងគោលនយោបាយឌីជីថល។ កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើគោលនយោបាយ មានគោលបំណងជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ និងរួមចំណែកដល់ការយល់ដឹងរួមអំពីបញ្ហាអភិបាលកិច្ចឌីជីថល រួមមានសុវត្ថិភាពសាយប័រ សិទ្ធិឌីជីថល ឯកជនភាព និងការការពារទិន្នន័យ ព្រមទាំងការទទួលបានអ៊ីនធឺណិតប្រកបដោយបរិយាបន្ន និងមានអត្ថន័យ។
ត្រូវបានទទួលស្គាល់ក្នុងស្រុកដោយ
អំពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាស្ថាប័នរដ្ឋដែលទទួលបន្ទុកលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍នៅកម្ពុជា។ ក្រសួងមានតួនាទីក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យទាំងនេះ ព្រមទាំងជំរុញការអភិវឌ្ឍឌីជីថលនៅទូទាំងប្រទេសកម្ពុជា។
អំពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា (CamIGF) វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា (CamIGF) គឺជាវេទិកាពហុភាគីថ្នាក់ជាតិរបស់កម្ពុជា ដែលផ្តល់លំហសម្រាប់ការពិភាក្សាប្រកបដោយបើកចំហ និងបរិយាបន្នអំពីបញ្ហាដែលពាក់ព័ន្ធនឹងអ៊ីនធឺណិតនៅកម្ពុជា។ វេទិកានេះប្រមូលផ្តុំភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងចូលរួមក្នុងកិច្ចពិភាក្សាអំពីអនាគតឌីជីថលរបស់កម្ពុជា។