ចុះឈ្មោះជាគណៈកម្មាធិការរៀបចំ សម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា YIGF ឆ្នាំ២០២4
វេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជា (YIGF) ឆ្នាំ ២០២៤ នឹងប្រារព្ធឡើងក្នុងពេលឆាប់ៗនេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះរួមបញ្ចូលនូវការប្រមូលផ្តុំដែលរួបរួមឱ្យយុវជនក្នុងការពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិតដែលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុវជន។
កាលបរិច្ឆេទ៖ TBC
ទីតាំង: រាជធានីភ្នំពេញ ប្រទេសកម្ពុជា
អត្ថប្រយោជន៍
- អភិវឌ្ឈន៍អាជីពការងាររបស់អ្នកឱ្យកាន់តែមានថាមពល និងរហ័សជាមួយអង្គការក្រៅរដ្ឋាភិបាល
- ទទួលបានការទទួលស្គាល់ពីដៃគូអភិវឌ្ឍន៍ពិភពលោក
- ទទួលបានវិញ្ញាបនបត្រផ្លូវការពី វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា
- បង្កើតបណ្តាញដ៏រឹងមាំមួយដែលលាតសន្ធឹងទាំងកម្រិតតំបន់ និងអន្តរជាតិ
- ចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដើម្បីបង្កើនជំនាញរបស់អ្នក
- ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់បញ្ចប់កម្មវិធី
- ឱកាសដើម្បីចូលរួម និងទទួលបានការគាំទ្រ ដើម្បីចូលរួមព្រឹត្តិការណ៍អភិបាលកិច្ចអ៊ីនធឺណិតក្នុងតំបន់ និងអន្តរជាតិ។
លក្ខខណ្ឌនៃការជ្រើសរើស
- ត្រូវមានអាយុ 18-35 ឆ្នាំ (និស្សិតសាកលវិទ្យាល័យ ឬនិស្សិតដែលទើបបញ្ចប់ការសិក្សាត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ)
- មានបទពិសោធន៍ក្នុងការរៀបចំសិក្ខាសាលា ឬកិច្ចប្រជុំ
- មានភាពបត់បែន រៀបចំបានល្អ មានវិន័យ និងរៀបចំលទ្ធផលបានល្អ
- ប្រកាន់ខ្ជាប់នូវពេលវេលាដែលបានកំណត់ និង អាទិភាពសកម្មភាពរបស់អ្នក
- ការគិតប្រកបដោយភាពច្នៃប្រឌិត ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ជំនាញឌីជីថល និងការស្រាវជ្រាវ
- មានជំនាញទំនាក់ទំនងសរសេរ និងពាក្យសំដីល្អ ទាំងភាសាខ្មែរ និងអង់គ្លេស
- អាចចំណាយពេលយ៉ាងហោចណាស់ 90 នាទីក្នុងមួយថ្ងៃលើគម្រោង
- ចូលរួមកិច្ចប្រជុំទៀងទាត់ជាមួយគណៈកម្មាធិការរៀបច គណៈកម្មាធិការប្រឹក្សា និង ODC
- តាំងចិត្តចូលរួមជាគណៈកម្មាធិការរៀបចំចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤។
តួនាទី និងទំនួលខុសត្រូវ
- គណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស: https://shorturl.at/aXg7E
- គណៈកម្មាធិការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ: https://shorturl.at/hmmGj
- គណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ: https://shorturl.at/r8Xor
- គណៈកម្មាធិការរៀបចំកម្មវិធី: https://shorturl.at/vfrKH