វេទិកា YIGF កម្ពុជា ២០២៤ Close

ប្រធានបទសម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) កម្ពុជា ឆ្នាំ ២០២៣ ការបង្កើនភាពអង់អាចផ្នែកឌីជីថល៖ ធានាការចូលរួមប្រើប្រាស់ សុវត្ថិភាព និងកាលានុវត្តភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា

  • កាលបរិច្ឆេទ៖ ថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ 2023
  • ទីតាំង៖ បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ (CADT)​ រាជធានីភ្នំពេញ

អំពី YIGF ឆ្នាំ ២០២៣

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា ឆ្នាំ២០២៣

នៅឆ្នាំ ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានណែនាំ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាដល់យុវជនកម្ពុជាជាលើកដំបូង។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីកិច្ចពិភាក្សាអំពីអភិបាលកិច្ចតាមអ៊ីនធឺណិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាគោលនយោបាយ និងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។ វេទិកានេះអនុញ្ញាតឱ្យយុវជន អ្នកជំនាញផ្នែកបច្ចេកវិទ្យា អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញនានា ចែករំលែកចំណេះដឹង និងធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងការចែករំលែកព័ត៌មាន និងសុវត្ថិភាពអ៊ីនធឺណិត។ លើសពីនេះទៀត គឺដើម្បីឱ្យពួកគេយល់ដឹងពីតួនាទីរបស់ខ្លួននៅក្នុងសង្គមនាពេលអនាគត។

ការថតរូបជុំគ្នានៃវេទិកាអភិបាលកិច្ចអ៊ិនធឺណិតយុវជន កម្ពុជា ឆ្នាំ ២០២៣

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាមានគោលបំណងអភិវឌ្ឍការយល់ដឹងរបស់យុវជនជុំវិញបញ្ហាអ៊ីនធឺណិត និងប្រព័ន្ធអេកូឡូស៊ីរបស់វា។ វេទិកានេះក៏មានគោលបំណងបំផុសគំនិតដល់អ្នកចូលរួមនូវចំណេះដឹង និងជំនាញដើម្បីចូលរួមក្នុងការបង្កើតគោលនយោបាយអ៊ីនធឺណិត តាមរយៈការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយចំនួនដូចខាងក្រោម៖

  • អភិវឌ្ឍការយល់ដឹងរបស់យុវជនអំពីអភិបាលកិច្ចអ៊ីនធឺណិត និងគំរូពហុភាគីនៃការបង្កើតគោលនយោបាយ។
  • ផ្ដល់ដល់អ្នកចូលរួមនូវចំណេះដឹង និងជំនាញ ដើម្បីចូលរួមក្នុងការបង្កើតគោលនយោបាយអ៊ីនធឺណិត ដោយផ្តោតជាសំខាន់លើឌីជីថលូបនីយកម្មនៅកម្ពុជាបច្ចុប្បន្ន ដែលពាក់ព័ន្ធទៅនឹងអភិបាលកិច្ចអ៊ីនធឺណិត។
  • ផ្តល់អំណាចដល់យុវជនក្នុងការបញ្ចេញមតិ និងបង្ហាញក្ដីកង្វល់របស់ពួកគេទាក់ទងនឹងបញ្ហាដែលទាក់ទងទៅនឹងអ៊ីនធឺណិត ជាពិសេសក្នុងការធានានូវតម្លាភាព និងគណនេយ្យភាព។
  • ផ្តល់នូវវគ្គបណ្តុះបណ្តាលប្រកបដោយនិរន្តរភាព ជាមួយនឹងការបង្ហាត់បង្រៀនពីអ្នកជំនាញពីវិស័យឯកជន និងរដ្ឋាភិបាល ស្តីពីប្រព័ន្ធអេកូឡូស៊ី នឹងអភិបាលកិច្ចអ៊ីនធឺណិត និងឌីជីថលូបនីយកម្ម។

តើអ្វីទៅជាវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF)?

វេទិកាអភិបាលកិច្ចអ៊ិនធឺណិតយុវជន ជាទូទៅគឺជាគំនិតផ្តួចផ្តើមរបស់យុវជននៅក្នុងវេទិកាអភិបាលកិច្ចអ៊ិនធឺណិត ដែលបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ត និងទាក់ទាញឱ្យមានការចូលរួមពីសំណាក់យុវជននៅក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមានជុំវិញអភិបាលកិច្ចអ៊ីនធឺណិត។ វេទិកាអភិបាលកិច្ចអ៊ិនធឺណិតយុវជន (YIGFs) រួមបញ្ចូលនូវលំដាប់នៃការប្រមូលផ្តុំជាច្រើនដែលនាំយកយុវជនមកធ្វើការពិភាក្សា និងធ្វើការពិចារណាយ៉ាងស៊ីជម្រៅទៅនឹងបញ្ហាដែលទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិត ។

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF)

នៅឆ្នាំ ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានណែនាំ វេទិកាអភិបាលកិច្ចអ៊ិនធឺណិតយុវជន ដល់យុវជនកម្ពុជាជាលើកដំបូង។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីកិច្ចពិភាក្សាអំពីអភិបាលកិច្ចតាមអ៊ីនធឺណិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាគោលនយោបាយ និងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។ វេទិកានេះអនុញ្ញាតឱ្យយុវជន, អ្នកជំនាញផ្នែកបច្ចេកវិទ្យា, អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញនានា ចែករំលែកចំណេះដឹង និងធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងការចែករំលែកព័ត៌មាន និងសុវត្ថិភាពអ៊ីនធឺណិត។ លើសពីនេះទៀត គឺដើម្បីឱ្យពួកគេយល់ដឹងពីតួនាទីរបស់ខ្លួននៅក្នុងសង្គមនាពេលអនាគត។

បេសកកម្ម, ទស្សនៈវិស័យ និងគុណតម្លៃនៃវេទិកាអភិបាលកិច្ចអ៊ិនធឺណិតយុវជន កម្ពុជា

បេសកកម្ម

បេសកកម្មរបស់វេទិកាគឺ ដើម្បីអប់រំ និងអនុញ្ញាតឱ្យយុវជនកម្ពុជាចូលរួមនៅក្នុងអភិបាលកិច្ចអ៊ីនធឺណិត, ផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការតស៊ូមតិ ដើម្បីសិទ្ធិរបស់ពួកគេ និងបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពជាងមុន តាមរយៈការអប់រំ និងលើកកម្ពស់ការយល់ដឹង។

ទស្សនៈវិស័យ

ចក្ខុវិស័យរបស់វេទិកាគឺការផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាជាមួយនឹងជំនាញ និងចំណេះដឹងទាក់ទងនឹងអ៊ីនធឺណិត ដែលនឹងជួយការពារខ្លួពួកគេពីហានិភ័យ និងភាពងាយរងគ្រោះដែលអាចកើតមានឡើង។ គោលដៅចម្បងគឺ ការបង្កើតក្រុមយុវជនជំនាន់ក្រោយដែលមានចំនេះដឹងឌីជីថល មានភាពរឹងមាំ ហើយអាចរុករកពិភពអនឡាញប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។

គុណតម្លៃ

ការពង្រឹងសមត្ថភាពយុវជនកម្ពុជា តាមរយៈការអប់រំ និងការចូលរួម។ ពួកគេជឿជាក់លើសារៈសំខាន់នៃការអប់រំយុវជន អំពីអភិបាលកិច្ចអ៊ីនធឺណិត, អក្ខរកម្មឌីជីថល និងសុវត្ថិភាពលើអ៊ីនធឺណិត ដើម្បីបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាព និងកាន់តែមានបរិយាប័ន្នសម្រាប់ទាំងអស់គ្នា។