វេទិកា YIGF កម្ពុជា ២០២៤ Close

ព័ត៌មានលម្អិតអំពីកម្មវិធី

ប្រធានបទសំខាន់ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា YIGF ២០២៤​: “យុវជនត្រួសត្រាយផ្លូវសង្គមឌីជីថលដែលធន់ទ្រាំ” ដែលបន្តដោយប្រធានបទរង៖

  • បញ្ញាសិប្បនិម្មិត និងពួកយើង
  • ភាពធន់នឹងសុវត្ថិភាពតាមអ៊ីនធឺណិត
  • ការគ្រប់គ្រងទិន្នន័យប្រកបដោយនិរន្តរភាព

កាលបរិច្ឆេទនៃវេទិកា៖ ថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ ២០២៤

ទីតាំង៖ ភ្នំពេញ, ប្រទេសកម្ពុជា

ទីកន្លែង៖ TBC

តួនាទី និងទំនួលខុសត្រូវ

តួនាទីទំនួលខុសត្រូវ
អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយជួយសម្របសម្រួលដល់ការផលិតមាតិកាផ្សេងៗ
ជួយក្នុងការថតរូប និងថតវីដេអូអំឡុងពេលកម្មវិធី
រៀបចំ បង្ហោះ និងសរសេរ Caption​​​​​​​​នៅលើបណ្តាញសង្គមរបស់ Cambodia YIGF
អ្នកសម្របសម្រួលទីតាំងនិងបច្ចេកទេសចូលរួមនិងចាប់ផ្តើមការសន្ទនាតាមអ៊ីនធឺណិតតាមរយៈបណ្តាញផ្សេងៗ
សម្របសម្រួលវាគ្មិនក្នុងការរៀបចំបច្ចេកទេស
សម្របសម្រួលឧបករណ៍ និងបញ្ហាបច្ចេកទេសមុននិងអំឡុងពេលកម្មវិធី
ប្រមូលផ្តុំបទបង្ហាញរបស់វាគ្មិន និងសម្ភារៈពាក់ព័ន្ធផ្សេងៗ
អ្នកសម្របសម្រួលកម្មវិធីសម្របសម្រូលដល់ការចុះឈ្មោះរបស់អ្នកចូលរួម
រៀបចំកន្លែងអង្គុយ និងចែកចាយសម្ភារៈសម្រាប់កម្មវិធី
ត្រួតពិនិត្យកិច្ចការជាក់លាក់ទូទាំងកម្មវិធី
ជួយក្នុងការគ្រប់គ្រងអ្នកចូលរួម និងវាគ្មិនអំឡុងពេលកម្មវិធី
ធានាថាប្រតិបត្តិការសង្វាក់ផ្គត់ផ្គង់ត្រូវបានសម្របសម្រួលនិងត្រួតពិនិត្យ
អ្នកសម្របសម្រួលវាគ្មិនជាអ្នកសម្របសម្រួលសម្រាប់បទបង្ហាញនីមួយៗ
អាចភ្ជាប់ជាមួយអ្នកចូលរួមនិងវាគ្មិននៅកម្រិតការយល់ដឹងកាន់តែស៊ីជម្រៅ
យល់ពីចំណេះដឹងមូលដ្ឋាននៃអភិបាលកិច្ចអ៊ីនធឺណិតនិងនវានុវត្តន៍បច្ចេកវិទ្យា
អ្នកសម្របសម្រួលប្រតិបត្តិការប្រមូល និងកត់ត្រាមតិយោបល់ពីអ្នកចូលរួមនិងសិក្ខាកាម
កត់ត្រាក្នុងអំឡុងពេលកម្មវិធីបន្ទាប់បន្សំ​និងកម្មវិធីធំដោយចាប់យកការពិភាក្សាសំខាន់ៗ
និងការសម្រេចចិត្ត
ជួយ សរសេររបាយការណ៍កម្មវិធីនិងរបាយការណ៍សង្ខេបក្រោយកម្មវិធី
អ្នកសម្របសម្រួលភស្តុភារធ្វើការជាមួយគណៈកម្មាធិការរៀបចំ
ត្រួតពិនិត្យលើអាហារ និងសុខុមាលភាពរបស់ក្រុមទាំងអស់
គ្រប់គ្រងផ្នែកភស្តុភារ
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី YIGF Cambodia 2024 សូមចុចខាងក្រោម!

អត្ថប្រយោជន៍

ដោយចូលរួមក្នុងវេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជាឆ្នាំ 2024 អ្នកស្ម័គ្រចិត្តអាចរំពឹងថានឹងទទួលបាន អត្ថប្រយោជន៍ជាច្រើនរួមមាន៖

  • ទទួលបានបទពិសោធន៍ក្នុងការគ្រប់គ្រងកម្មវិធី
  • បង្កើតទំនាក់ទំនង និង ការអភិវឌ្ឈខ្លួនប្រកដោយវិជ្ជាជីវៈអំពីអភិបាលកិច្ចអ៊ីនធឺណិត​
  • ទទួលបានចំណេះដឹងអំពីបញ្ហាដែលពាក់ព័ន្ធនឹងអ៊ីនធឺណិត
  • ផ្តល់ជូនអាហារនៅថ្ងៃកម្មវិធី
  • ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការចូលរួម
  • ប្រាក់ឧបត្ថម្ភ

លក្ខខណ្ឌជ្រើសរើស 

ដើម្បីមានសិទ្ធិចូលរួមក្នុងវេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជាឆ្នាំ 2024 អ្នកស្ម័គ្រចិត្តត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

  • ត្រូវមានអាយុចន្លោះពី ១៨ ទៅ ៣៥ឆ្នាំ
  • មានចំណាប់អារម្មណ៍ទៅលើអភិបាលកិច្ចអ៊ីនធឺណិត​
  • ត្រូវមានទំនួលខុសត្រូវ ការប្តេជ្ញាចិត្ត និងតម្រង់ទិសទៅកាន់លទ្ធផលក្រុម
  • អាចធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងអាចប្រាស្រ័យទាក់ទងទាំងភាសាខ្មែរ និងភាសាអង់គ្លេស
  • អាចចូលរួមកម្មវិធីដោយផ្ទាល់នៅភ្នំពេញនាថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ ២០២៤

ដំណើរការដាក់ពាក្យ

យុវជនដែលមានចំណាប់អារម្មណ៍ត្រូវបានអញ្ជើញឱ្យដាក់ពាក្យដោយបំពេញទម្រង់ពាក្យសុំតាមអ៊ីនធឺណិត។

  • ផុតកំណត់៖ ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៥ល្ងាច
  • អ្នកស្ម័គ្រចិត្តដែលមានបញ្ជីខ្លីសម្រាប់ដំណាក់កាលសម្ភាសន៍៖ ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤
  • កាលបរិច្ឆេទសម្ភាសន៍៖ ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤
  • ប្រកាសអ្នកស្ម័គ្រចិត្តជោគជ័យ៖ ថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤

ចុះឈ្មោះឥឡូវនេះខាងក្រោម! ឬប្រើ Link នេះ។