អ្នកស្ម័គ្រចិត្ត វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា 2026
អាន តុងម៉េង
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
អាន តុងម៉េង
អ្នកសម្របសម្រួលទីកន្លែង និងបច្ចេកទេស
គាត់មានចំណាប់អារម្មណ៍លើវិស័យអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថល ជាពិសេសសារៈសំខាន់នៃការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវក្នុងសម័យឌីជីថល។ គាត់យល់ថា ទោះបីជាអ៊ីនធឺណិតផ្តល់ឱកាសជាច្រើនសម្រាប់ការសិក្សា ការទំនាក់ទំនង និងការចែករំលែកព័ត៌មានក៏ដោយ ក៏វានៅតែមានបញ្ហាប្រឈមទាក់ទងនឹងសុវត្ថិភាព និងសន្តិសុខដែលយុវជនគួរយកចិត្តទុកដាក់។ តាមរយៈការចូលរួមស្ម័គ្រចិត្តជាមួយ YIGF Cambodia 2026 គាត់សង្ឃឹមថានឹងអាចស្វែងយល់បន្ថែមអំពីអភិបាលកិច្ចអ៊ីនធឺណិត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមលើកទឹកចិត្តយុវជនឱ្យមានភាពសកម្ម និងចូលរួមចែករំលែកទស្សនៈរបស់ពួកគេក្នុងការពិភាក្សាអំពីបញ្ហាឌីជីថល។ គាត់មានឆន្ទៈក្នុងការប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍របស់គាត់ ដើម្បីគាំទ្រដល់ការរៀបចំវេទិកាឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ សម្រាប់គាត់ ការចូលរួមក្នុងវេទិកានេះមិនត្រឹមតែជាឱកាសសម្រាប់ការរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីចូលរួមចំណែកក្នុងការកសាងសហគមន៍ឌីជីថលមួយដែលមានសុវត្ថិភាព បរិយាបន្ន និងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាផងដែរ។
ផេង ម៉េងហ៊ុយ
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ផេង ម៉េងហ៊ុយ
អ្នកសម្របសម្រួលព្រឹត្តិការណ៍ និងវាគ្មិន
ម៉េង ហ៊ុយ គឺជានិស្សិតដែលកំពុងសិក្សាជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor Of Computer Science) នៅសាកលវិទ្យាល័យផារ៉ាហ្គន (Paragon International University) និងជំនាញ ច្បាប់ (ELBBL) នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)। លោកជាមនុស្សដែលមានការតាំងចិត្តខ្ពស់ ចូលចិត្តស្វែងយល់ និងអភិវឌ្ឍសមត្ថភាពខ្លួនឯងលើវិស័យបច្ចេកវិទ្យាឌីជីថល និងកិច្ចការសាធារណៈ លោកជឿជាក់ថា ការរួមបញ្ចូលគ្នារវាងចំណេះដឹងបច្ចេកវិទ្យា និងការយល់ដឹងពីគោលនយោបាយសាធារណៈទំនាក់ទំនងអន្តរជាតិ គឺជាកត្តាសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមឌីជីថលឱ្យមានភាពរីកចម្រើន និងមានសុវត្ថិភាព ក្រៅពីការសិក្សា លោកបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងការរៀបចំកម្មវិធីយុវជនផ្សេងៗ ដើម្បីពង្រីកចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍជំនាញដឹកនាំ លោកមានចាប់អារម្មណ៍យ៉ាងខ្លាំងលើការអភិវឌ្ឍប្រព័ន្ធសហគ្រិនភាពឌីជីថល ការអភិបាលកិច្ចអ៊ិនធឺណិត និងសុវត្ថិភាពបច្ចេកវិទ្យា លោកយល់ថា ខណៈពេលដែលបច្ចេកវិទ្យានិងអ៊ិនធឺណិតផ្តល់នូវឱកាសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការអប់រំ អាជីវកម្ម និងការប្រាស្រ័យទាក់ទង ការធានានូវសន្តិសុខឌីជីថល និងការប្រើប្រាស់អ៊ិនធឺណិតដោយការទទួលខុសត្រូវក៏ជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់យុវជននាពេលបច្ចុប្បន្នផងដែរ តាមរយៈការចូលរួមក្នុងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិនានា លោកសង្ឃឹមថានឹងអាចពង្រីកការយល់ដឹងបន្ថែមលើការដឹកនាំនិងការគ្រប់គ្រងបច្ចេកវិទ្យា ព្រមទាំងចូលរួមលើកទឹកចិត្តយុវជនឱ្យប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងច្នៃប្រឌិត លោកមានឆន្ទៈក្នុងការប្រើប្រាស់ចំណេះដឹង ជំនាញបច្ចេកវិទ្យា និងបទពិសោធន៍របស់លោក ដើម្បីគាំទ្រដល់ការរៀបចំកម្មវិធីផ្សេងៗឱ្យទទួលបានជោគជ័យ និងចូលរួមចំណែកកសាងបរិស្ថានឌីជីថលមួយដែលមានសុវត្ថិភាព បរិយាបន្ន និងផ្តល់អំណាចដល់យុវជនកម្ពុជា
ហ៊ាង សេងហួត
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ហ៊ាង សេងហួត
ការគាំទ្រផ្នែកប្រតិបត្តិការ និងភស្តុភារ
លោក ហ៊ាង សេងហួត គឺជានិស្សិតឆ្នាំទី២ ដែលកំពុងសិក្សាជំនាញសេដ្ឋកិច្ចអន្តរជាតិនៅ IISPP និងជំនាញគ្រប់គ្រងធុរកិច្ចនៅ UTE។ គាត់ជាមនុស្សដែលមានចិត្តចង់ស្វែងយល់ ចូលចិត្តស្វែងរកគំនិតថ្មីៗ និងភ្ជាប់ទស្សនៈផ្សេងៗគ្នា ដើម្បីយល់ពីពិភពលោកឱ្យបានស៊ីជម្រៅលើសពីអ្វីដែលមើលឃើញនៅខាងក្រៅ។
សម្រាប់គាត់ អភិបាលកិច្ចអ៊ីនធឺណិត (Internet Governance) មិនមែនគ្រាន់តែជាការគ្រប់គ្រងបច្ចេកវិទ្យានោះទេ ប៉ុន្តែជាកិច្ចសហការរវាងមនុស្ស និងការសម្រេចចិត្តនានា ដែលមានឥទ្ធិពលលើការគ្រប់គ្រង និងការអភិវឌ្ឍអ៊ីនធឺណិត ដើម្បីបង្កើតបរិយាកាសឌីជីថលមួយដែលផ្តល់ឱកាសស្មើភាពគ្នាដល់មនុស្សគ្រប់រូបក្នុងការចូលរួម។ គាត់ចូលរួមជាមួយ CamYIGF ដើម្បីស្វែងយល់បន្ថែមក្រៅពីថ្នាក់រៀន ទទួលបានបទពិសោធន៍ជាក់ស្តែង និងបង្កើតទំនាក់ទំនងជាមួយអ្នកដែលមានចំណាប់អារម្មណ៍រួមក្នុងការអភិវឌ្ឍអនាគតឌីជីថលរបស់កម្ពុជា។ ក្នុងនាមជាអ្នកស្ម័គ្រចិត្ត គាត់សង្ឃឹមថានឹងអាចរួមចំណែកតាមរយៈការធ្វើការជាក្រុម និងការទទួលខុសត្រូវ ព្រមទាំងបន្តរៀនសូត្រពីបទពិសោធន៍ថ្មីៗ។ នៅពេលអនាគត គេមានបំណងបន្តចូលរួមក្នុងវិស័យអភិបាលកិច្ចអ៊ីនធឺណិត និងលើកទឹកចិត្តឱ្យយុវជនកម្ពុជាកាន់តែច្រើនចូលរួមក្នុងការកំណត់ទិសដៅ និងអភិវឌ្ឍពិភពឌីជីថលរបស់ប្រទេសកម្ពុជា។
ហួត វ័ត្រា
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ហួត វ័ត្រា
អ្នកសម្របសម្រួលព្រឹត្តិការណ៍ និងវាគ្មិន
កញ្ញា ហួត វ័ត្រា គឺជានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) ហើយបច្ចុប្បន្ន កញ្ញាកំពុងបំពេញការងារជាអ្នកវិភាគផ្នែកគាំពារសង្គម ដោយផ្តោតលើការប្រើប្រាស់ទិន្នន័យ និងការស្រាវជ្រាវ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង។ ការងាររបស់កញ្ញាពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល ដែលបានពង្រឹងការយល់ដឹងរបស់កញ្ញាអំពីសារៈសំខាន់នៃការការពារព័ត៌មានផ្ទាល់ខ្លួន និងការប្រើប្រាស់ទិន្នន័យប្រកបដោយការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធី APIGA Cambodia កញ្ញាបានចាប់អារម្មណ៍កាន់តែខ្លាំងលើអភិបាលកិច្ចអ៊ីនធឺណិត (Internet Governance) ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពទទួលខុសត្រូវដើម្បីការការពារឯកជនភាពទិន្នន័យ។ តាមរយៈការចូលរួមក្នុង CamYIGF កញ្ញាសង្ឃឹមថានឹងអាចពង្រឹងការយល់ដឹងអំពីអភិបាលកិច្ចឌីជីថល ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយយុវជនដទៃទៀត ព្រមទាំងស្វែងយល់បន្ថែមអំពីគោលនយោបាយអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។
ឈាន លីហ្សា
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ឈាន លីហ្សា
ការគាំទ្រផ្នែកប្រតិបត្តិការ និងភស្តុភារ
ឈាន លីហ្សា ជានិស្សិតឆ្នាំទី៤ ដែលកំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ(International Relations)នៅសាកលវិទ្យាល័យកម្ពុជា(UC)។ នាងជាមនុស្សដែល រួសរាយរាក់ទាក់ និងចូលចិត្តរៀនសូត្រស្វែងយល់ពីអ្វីៗថ្មីៗ។ នាងជឿជាក់ថា ការរៀនសូត្រមិនមានទីបញ្ចប់នោះទេ ហើយការរៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃ ការចែករំលែកចំណេះដឹង និងការស្វែងយល់ពីអ្វីថ្មីៗ គឺជាផ្នែកសំខាន់ដែលជួយឱ្យនាងរីកចម្រើន។ ក្រៅពីការសិក្សា នាងចូលចិត្តចូលរួមក្នុងការងារសង្គម សន្និសីទ និងវគ្គបណ្តុះបណ្តាលនានា ដើម្បីពង្រីកចំណេះដឹង និងចូលរួមចំណែកជាវិជ្ជមានដល់សង្គម។
នាងមានចំណាប់អារម្មណ៍លើវិស័យអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថល ជាពិសេសសារៈសំខាន់នៃការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវក្នុងសម័យឌីជីថល។ នាងយល់ថា ទោះបីជាអ៊ីនធឺណិតផ្តល់ឱកាសជាច្រើនសម្រាប់ការសិក្សា ការទំនាក់ទំនង និងការចែករំលែកព័ត៌មានក៏ដោយ ក៏វានៅតែមានបញ្ហាប្រឈមទាក់ទងនឹងសុវត្ថិភាព និងសន្តិសុខដែលយុវជនគួរយកចិត្តទុកដាក់។ តាមរយៈការចូលរួមស្ម័គ្រចិត្តជាមួយ YIGF Cambodia 2026 នាងសង្ឃឹមថានឹងអាចស្វែងយល់បន្ថែមអំពីអភិបាលកិច្ចអ៊ីនធឺណិត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមលើកទឹកចិត្តយុវជនឱ្យមានភាពសកម្ម និងចូលរួមចែករំលែកទស្សនៈរបស់ពួកគេក្នុងការពិភាក្សាអំពីបញ្ហាឌីជីថល។ នាងមានឆន្ទៈក្នុងការប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍របស់នាង ដើម្បីគាំទ្រដល់ការរៀបចំវេទិកាឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ សម្រាប់នាង ការចូលរួមក្នុងវេទិកានេះមិនត្រឹមតែជាឱកាសសម្រាប់ការរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីចូលរួមចំណែកក្នុងការកសាងសហគមន៍ឌីជីថលមួយដែលមានសុវត្ថិភាព បរិយាបន្ន និងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាផងដែរ។
ជា ឃុន
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ជា ឃុន
ការគាំទ្រផ្នែកប្រតិបត្តិការ និងភស្តុភារ
ឃុន គឺជានិស្សិតឆ្នាំទី ២ ផ្នែកសេដ្ឋវិទ្យានៅសាកលវិទ្យាល័យ Paragon ដែលមានចំណាប់អារម្មណ៍លើការលើកកម្ពស់សក្តានុពលយុវជន បច្ចេកវិទ្យា និងវិធីដែលយុវជនអាចចូលរួមចំណែកដល់អនាគតឌីជីថលរបស់ប្រទេសកម្ពុជា។ គាត់យល់ឃើញថា ការគ្រប់គ្រងអ៊ិនធឺណិត (Internet governance) គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីធ្វើឱ្យអ៊ិនធឺណិតកាន់តែមានសុវត្ថិភាព ងាយស្រួលប្រើប្រាស់ និងផ្តល់ឱកាសស្មើគ្នាសម្រាប់មនុស្សគ្រប់គ្នា។ ការសម្រេចចិត្តក្លាយជាអ្នកស្ម័គ្រចិត្តរបស់គាត់គឺកើតចេញពីបំណងចង់រៀនសូត្រលើសពីអ្វីដែលបានបង្រៀនក្នុងថ្នាក់ ទទួលបានបទពិសោធន៍ជាក់ស្តែង និងក្លាយជាផ្នែកមួយនៃសហគមន៍យុវជនក្នុងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។ តាមរយៈកម្មវិធី YIGF គាត់សង្ឃឹមថានឹងអាចពង្រឹងជំនាញទំនាក់ទំនង និងការធ្វើការងារជាក្រុម ព្រមទាំងទទួលបានជំនាញដ៏មានតម្លៃ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រធានបទនេះ។ នៅពេលអនាគត ឃុន សង្ឃឹមថា YIGF នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ ទាំងនៅក្នុងសាលារៀន និងនៅខាងក្រៅ ដើម្បីលើកកម្ពស់ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងផ្លូវដែលបង្កគ្រោះថ្នាក់ ព្រមទាំងផ្តល់ការអប់រំដល់អ្នកដែលត្រូវការជំនួយ។
សំ គឹមស៊ាង
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
សំ គឹមស៊ាង
ការគាំទ្រផ្នែកប្រតិបត្តិការ និងភស្តុភារ
សំ គឹមស៊ាង ជានិស្សិតឆ្នាំទី២ ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា (MIS) នៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។ នាងមានចំណាប់អារម្មណ៍ទាំងលើវិស័យធុរកិច្ច និងវិស័យបច្ចេកវិទ្យា របៀបដែលមនុស្សប្រមូលនិងប្រើប្រាស់ទិន្នន័យ ព្រមទាំងសារៈសំខាន់នៃការយល់ដឹងអំពីការប្រើប្រាស់ឌីជីថល។ សម្រាប់នាងអភិបាលកិច្ចអ៊ីនធឺណិតគឺជាដំណើរការនៃការគ្រប់គ្រង និងកំណត់ទិសដៅនៃការប្រើប្រាស់អ៊ីនធឺណិតតាមរយៈគោលនយោបាយ និងក្រមសីលធម៌ ដើម្បីធានាថាអ៊ីនធឺណិតទូទាំងពិភពលោកមានសុវត្ថិភាព និងងាយស្រួលប្រើប្រាស់។
តាមរយៈការចូលរួមស្ម័គ្រចិត្តនៅ CamYIGF នាងសង្ឃឹមថានឹងស្វែងយល់បន្ថែមអំពីអភិបាលកិច្ចអ៊ីនធឺណិត សិទ្ធិឌីជីថល ប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាពនិងបញ្ហាដែលអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាកំពុងជួបប្រទះ។ ព្រមទាំងការផ្លាស់ប្តូរគំនិត និងការទទួលបានចំណេះដឹងថ្មីៗពីយុវជនដទៃ និងអ្នកជំនាញ ដែលមានបទពិសោធន៍។ នាពេលអនាគត នាងសង្ឃឹមថានឹងបន្តចូលរួមជាផ្នែកមួយជាមួយ CamYIGF និងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែល ទទួលបានលើកកម្ពស់ការយល់ដឹងអំពីបញ្ហាឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយត្រឹមត្រូវនៅកម្ពុជា។ ប្រសិនបើមានឱកាស នាងសង្ឃឹមថានឹងអាចក្លាយ ជាសមាជិកម្នាក់នៃសហគមន៍ CamYIGF។
ផល ភក្តី
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ផល ភក្តី
អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយ
ភក្ដី គឺជានិស្សិតឆ្នាំទី២ ផ្នែកគ្រប់គ្រងពាណិជ្ជអន្តរជាតិ (International Business Management) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ គាត់មានចំណាប់អារម្មណ៍លើការទំនាក់ទំនង ប្រព័ន្ធផ្សព្វផ្សាយ ការផលិតវីដេអូ និងការបង្កើតមាតិកាឌីជីថល។
គាត់យល់ឃើញថា អភិបាលកិច្ចអ៊ីនធឺណិត (Internet Governance) មានសារៈសំខាន់ក្នុងការធានាឱ្យការប្រើប្រាស់ អ៊ីនធឺណិតដោយមានសុវត្ថិភាព និងងាយស្រួលសម្រាប់មនុស្សគ្រប់រូប។
តាមរយៈការចូលរួមជាអ្នកស្ម័គ្រចិត្តក្នុង YIGF Cambodia 2026 គាត់សង្ឃឹមថានឹងអាចចូលរួមចំណែកតាមរយៈជំនាញផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងស្វែងយល់បន្ថែមអំពីអភិបាលកិច្ចអ៊ីនធឺណិត និងបញ្ហាឌីជីថលនៅកម្ពុជា។ នៅពេលអនាគត គាត់មានបំណងបន្តអភិវឌ្ឍជំនាញផ្នែកទំនាក់ទំនង និងការបង្កើតមាតិកាឌីជីថល ដើម្បីចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
ហេង សុភ័ក្រ្តកញ្ញា
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ហេង សុភ័ក្រ្តកញ្ញា
អ្នកសម្របសម្រួលទីកន្លែង និងបច្ចេកទេស
កញ្ញា គឺជាស្សិតឆ្នាំទី ២ ផ្នែកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ (Software Development) នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ ក្នុងនាមជាផ្លូវនិស្សិតផ្នែក STEM ដែលមានចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ នាងមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅលើការស្រាវជ្រាវប្រព័ន្ធកុំព្យូទ័រ ជាពិសេសលើវិស័យសន្តិសុខសាយប័រ (Cybersecurity) និងសុវត្ថិភាពបណ្តាញ (Network Safety)។ នាងតែងតែចូលរួមយ៉ាងសកម្មនៅក្នុងការប្រកួតប្រជែងផ្នែក STEM ហើយតែងតែប្រាថ្នាចង់ពង្រីកចំណេះដឹងផ្នែកវិទ្យាសាស្ត្ររបស់ខ្លួនបន្ថែមទៀត។
តាមរយៈការសិក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិត (Internet Governance) នាងបានទទួលស្គាល់ថា អ៊ីនធឺណិតបានក្លាយជាសសរទ្រទ្រង់យ៉ាងសំខាន់នៃសង្គមទំនើប។ នៅពេលដែលបច្ចេកវិទ្យាវិវឌ្ឍយ៉ាងរហ័ស អ៊ីនធឺណិតលែងជាឧបករណ៍សាមញ្ញទៀតហើយ ប៉ុន្តែជាដែនចំណេះដឹងដ៏ស្មុគស្មាញ និងពិបាកព្យាករណ៍ ដែលតម្រូវឱ្យយុវជន អ្នកជំនាញក្នុងឧស្សាហកម្ម វិជ្ជាជីវៈ និងប្រជាពលរដ្ឋទូទៅយល់ដឹងអំពីសារៈសំខាន់ដ៏សំខាន់នៃសុវត្ថិភាពអ៊ីនធឺណិត។ ការប្រើប្រាស់វេទិកាឌីជីថលត្រូវតែធ្វើឡើងដោយមានការទទួលខុសត្រូវ និងការប្រុងប្រយ័ត្ន ជាពិសេសនៅចំពោះមុខការកើនឡើងនៃគំរាមកំហែងដល់សង្គម ដូចជាការបោកប្រាស់តាមអនឡាញ (Online Scams) ការលួចចូលប្រព័ន្ធ (Hacking) ការជ្រុះជ្រោយទិន្នន័យ (Data Breaches) និងការបន្លំអត្តសញ្ញាណ (Identity Spoofing) ជាដើម។
តាមរយៈការរួមចំណែកក្នុងកម្មវិធី YIGF កញ្ញា ជឿជាក់ថា ចំណេះដឹងផ្នែកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ និងបច្ចេកវិទ្យារបស់នាង អាចជួយពង្រឹងការយល់ដឹងអំពីសុវត្ថិភាពអ៊ីនធឺណិតក្នុងចំណោមយុវជន និងប្រជាពលរដ្ឋកម្ពុជា។ នាងមានគោលបំណងលើកកម្ពស់ការយល់ដឹង និងបណ្តុះចំណាប់អារម្មណ៍កាន់តែខ្លាំងលើអភិបាលកិច្ចអ៊ីនធឺណិត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ លើសពីនេះ ការចូលរួមក្នុងកម្មវិធី CamYIGF មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់នាងក្នុងការបង្កើតផលវិជ្ជមានដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលេចពីការធ្វើដំណើររៀនសូត្រឥតឈប់ឈរ និងការយកចំណេះដឹងបច្ចេកទេសទៅអនុវត្តដើម្បីដោះស្រាយបញ្ហាក្នុងពិភពពិតជាក់ស្តែងផងដែរ។
ឌី ពេជ្រពេញបូរមី
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ឌី ពេជ្រពេញបូរមី
អ្នកសម្របសម្រួលព្រឹត្តិការណ៍ និងវាគ្មិន
បូរមី គឺជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅវិទ្យាស្ថាន AGA និងបច្ចុប្បន្នធ្វើការជាគ្រូបង្រៀនកុំព្យូទ័រ នៅអង្គការក្រៅរដ្ឋាភិបាលមួយក្នុងរាជធានីភ្នំពេញ។ នាងមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា ការអប់រំឌីជីថល និងការងារជាមួយយុវជន។ តាមរយៈការចូលរួមជាមួយ Sisters of Code ក្នុងនាមជា Club Leader និង Ambassador ព្រមទាំងបទពិសោធន៍ស្ម័គ្រចិត្តក្នុងកម្មវិធីដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល នាងបានពង្រឹងជំនាញទំនាក់ទំនង ការងារជាក្រុម និងការរៀបចំសកម្មភាព។
ដោយសារការសិក្សារបស់នាងផ្តោតលើផ្នែកបច្ចេកទេស នាងក៏ចាប់អារម្មណ៍ក្នុងការស្វែងយល់ពីទិដ្ឋភាពផ្សេងទៀតនៃអ៊ីនធឺណិត ជាពិសេសសុវត្ថិភាពឌីជីថល ការចូលរួមក្នុងបរិយាកាសអនឡាញ និងអភិបាលកិច្ចអ៊ីនធឺណិត។ នាងជឿជាក់ថា ការយល់ដឹងអំពីបញ្ហាទាំងនេះមានសារៈសំខាន់សម្រាប់យុវជនក្នុងការប្រើប្រាស់ និងចូលរួមក្នុងពិភពឌីជីថលប្រកបដោយការទទួលខុសត្រូវ។
តាមរយៈការចូលរួមក្នុង YIGF Cambodia 2026 នាងសង្ឃឹមថានឹងអាចចូលរួមចំណែកក្នុងការរៀបចំកម្មវិធី និងរៀនសូត្រពីអ្នកចូលរួម វាគ្មិន និងអ្នកស្ម័គ្រចិត្តផ្សេងទៀត។ នាងមានក្តីរំភើបក្នុងការក្លាយជាផ្នែកមួយនៃវេទិកាដែលផ្តល់ឱកាសឱ្យយុវជនផ្លាស់ប្តូរគំនិត និងស្វែងយល់បន្ថែមអំពីអនាគតឌីជីថលរបស់កម្ពុជា។
ស៊ិម ស្រីលៀប
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ស៊ិម ស្រីលៀប
អ្នកសម្របសម្រួលព្រឹត្តិការណ៍ និងវាគ្មិន
លៀប គឺជានិស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យកម្ពុជា និងជាសមាជិកស្នាក់នៅនៃមូលនិធិហាបវែល។
នាងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការយល់ដឹងពីប្រព័ន្ធឌីជីថល នវានុវត្តន៍បច្ចេកវិទ្យា និងការដឹកនាំយុវជន ដោយផ្អែកលើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។ ទោះបីជានាងកំពុងស្ថិតក្នុងដំណាក់កាលសិក្សាស្វែងយល់បន្ថែមអំពីក្របខ័ណ្ឌអភិបាលកិច្ចអ៊ីនធឺណិតពិភពលោកក៏ដោយ ប៉ុន្តែនាងតែងតែស្វែងរកឱកាសយ៉ាងសកម្មក្នុងការសិក្សាពីរបៀបដែលគោលនយោបាយអ៊ីនធឺណិត សន្តិសុខសាយប័រ និងសិទ្ធិឌីជីថល មានឥទ្ធិពលទៅលើការអភិវឌ្ឍសហគមន៍។
នាង ជឿជាក់យ៉ាងមុតមាំថា នៅក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿននាពេលបច្ចុប្បន្ន គោលនយោបាយឌីជីថលដ៏រឹងមាំគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយកាត់បន្ថយគម្លាតចំណេះដឹងផ្នែកអប់រំ ធានាឱ្យមានលទ្ធភាពទទួលបានព័ត៌មានយ៉ាងទូលំទូលាយ និងការបង្កើតបរិយាកាសអនឡាញមួយដែលមានសុវត្ថិភាព និងសមធម៌សម្រាប់មនុស្សគ្រប់រូប។
ញ៉ុង មួយអេង
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ញ៉ុង មួយអេង
អ្នកសម្របសម្រួលព្រឹត្តិការណ៍ និងវាគ្មិន
មួយអេង គីជានិស្សិតឆ្នាំទី៣ ដែលកំពុងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)។ នាងមានចាប់អារម្មណ៍លើអភិបាលកិច្ចតំបន់អាស៊ាន និងរបៀបដែលបណ្តាប្រទេសនានាធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាឆ្លងដែន។ ក្នុងអំឡុងពេលសិក្សាបញ្ហាឆ្លងដែននៅក្នុងតំបន់ រួមទាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ នាងបានឃើញយ៉ាងច្បាស់ថា សុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងពិភពឌីជីថល។ កត្តានេះបានដឹកនាំនាងឱ្យស្វែងយល់បន្ថែមអំពីផលប៉ះពាល់នៃបណ្តាញសង្គមមកលើជីវិតប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈព័ត៌មានមិនពិត និងការឆបោកតាមអនឡាញ។ នាងជឿជាក់ថាយុវជនគួរតែចូលរួមចំណែកក្នុងការរៀបចំគោលនយោបាយអនឡាញ និងធានាថាបរិស្ថានឌីជីថលមានសុវត្ថិភាពសម្រាប់អ្នករាល់គ្នាក្នុងការប្រើប្រាស់។
ក្នុងនាមជាអ្នកស្ម័គ្រចិត្តនៃកម្មវិធីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា ឆ្នាំ២០២៦ (Cambodia YIGF 2026) នាងចង់យល់ដឹងបន្ថែមអំពីអភិបាលកិច្ចអ៊ីនធឺណិត និងលើកទឹកចិត្តឱ្យយុវជនដទៃទៀតចែករំលែកទស្សនទានរបស់ពួកគេលើសុវត្ថិភាពឌីជីថល។ បន្ទាប់ពីព្រឹត្តិការណ៍នេះ នាងសង្ឃឹមថានឹងចែករំលែកនូវអ្វីដែលនាងបានរៀនសូត្រពី CamYIGF ទៅកាន់យុវជនផ្សេងទៀត ដើម្បីចូលរួមពិភាក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិត និងក្របខ័ណ្ឌឌីជីថលរបស់ប្រទេសជាតិ។
ឃុន សាងហេង
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ឃុន សាងហេង
ការគាំទ្រផ្នែកប្រតិបត្តិការ និងភស្តុភារ
សាងហេង គឺជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្មអន្តរជាតិ នៅ NUM International College ក្នុងរាជធានីភ្នំពេញ។ នាងជាមនុស្សស្ងប់ស្ងាត់តាមធម្មជាតិ ប៉ុន្តែនាងជាអ្នកស្តាប់ដ៏យកចិត្តទុកដាក់ និងតែងតែខិតខំបំពេញការងារដែលខ្លួនទទួលខុសត្រូវឱ្យបានល្អបំផុត ទោះបីជាកិច្ចការនោះមានទំហំតូចក៏ដោយ។ សម្រាប់នាង អភិបាលកិច្ចអ៊ីនធឺណិត (Internet Governance) មានន័យយ៉ាងសាមញ្ញថា ការធានាឱ្យអ៊ីនធឺណិតត្រូវបានប្រើប្រាស់ដោយសុវត្ថិភាព និងយុត្តិធម៌ ដោយមនុស្សគ្រប់រូប ចាប់ពីរដ្ឋាភិបាលរហូតដល់អ្នកប្រើប្រាស់ទូទៅ សុទ្ធតែមានតួនាទីក្នុងការរក្សាអ៊ីនធឺណិតឱ្យមានសុវត្ថិភាព។ សាងហេង ចង់ចូលរួមជាអ្នកស្ម័គ្រចិត្តជាមួយ CamYIGF ព្រោះនាងមានចំណាប់អារម្មណ៍ពិតប្រាកដចំពោះអ៊ីនធឺណិត និងមានបំណងចង់ឱ្យមនុស្សគ្រប់រូបអាចប្រើប្រាស់អ៊ីនធឺណិតដោយគ្មានការភ័យខ្លាច ឬការព្រួយបារម្ភ។ តាមរយៈបទពិសោធន៍នេះ នាងសង្ឃឹមថានឹងអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីវិស័យនេះ ហើយនៅថ្ងៃអនាគត អាចជួយអ្នកដទៃឱ្យយល់ពីវិធីការពារខ្លួនពីបញ្ហា និងហានិភ័យនៅលើពិភពឌីជីថល។
ឆេង សុគន្ធារី
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ឆេង សុគន្ធារី
អ្នកសម្របសម្រួលទីកន្លែង និងបច្ចេកទេស
ធារី គឺជានិស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មសូហ្វវែរ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលមានចំណាប់អារម្មណ៍លើការអភិវឌ្ឍកម្មវិធី បច្ចេកវិទ្យាគេហទំព័រ និងតួនាទីកាន់តែសំខាន់របស់ AI ក្នុងជីវិតប្រចាំថ្ងៃ។ នាងប្រើប្រាស់ AI ជាប្រចាំសម្រាប់ការសិក្សា ការដោះស្រាយបញ្ហា និងការស្វែងយល់ពីចម្ងល់ដែលនាងចាប់អារម្មណ៍។ ទោះបីជានាងកំពុងសិក្សាស្វែងយល់អំពីអភិបាលកិច្ចអ៊ីនធឺណិតក៏ដោយ នាងជឿជាក់ថា បច្ចេកវិទ្យាគួរតែបន្តអភិវឌ្ឍទៅមុខ ខណៈពេលដែលផ្តល់ចំណេះដឹង និងពេលវេលាគ្រប់គ្រាន់ដល់មនុស្ស ដើម្បីសម្របខ្លួន និងប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
នាងបានចូលរួមជាអ្នកស្ម័គ្រចិត្តផ្នែកទីតាំង (Venue Volunteer) ក្នុង YIGF Cambodia ដើម្បីស្វែងយល់បន្ថែមអំពីប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ជួបជាមួយមនុស្សដែលមានប្រវត្តិ និងទស្សនៈខុសៗគ្នា និងចូលរួមចំណែកធ្វើឱ្យវេទិកានេះដំណើរការបានរលូន និងមានអត្ថន័យ។ នៅថ្ងៃអនាគត នាងសង្ឃឹមថានឹងអភិវឌ្ឍខ្លួនក្លាយជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា ព្រមទាំងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យមើលឃើញថា បច្ចេកវិទ្យាគឺជាផ្នែកសំខាន់មួយនៃជីវិតបច្ចុប្បន្ន និងអនាគតរបស់ពួកគេ។
បឿន សុីណា
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
បឿន សុីណា
អ្នកសម្របសម្រួលព្រឹត្តិការណ៍ និងវាគ្មិន
សុីណា គឺជានិស្សិតឆ្នាំទី១ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)។ នាងចាប់អារម្មណ៍លើរបៀបដែលប្រទេស និងសហគមន៍នានាធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកល ដែលបានជំរុញឱ្យនាងស្វែងយល់អំពីអភិបាលកិច្ចអ៊ីនធឺណិត និងបញ្ហាឌីជីថល។ នាងចាប់អារម្មណ៍ជាពិសេសលើសុវត្ថិភាពតាមអ៊ីនធឺណិត សិទ្ធិឌីជីថល ឯកជនភាព និងតួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាព។
ក្នុងនាមជាអ្នកស្ម័គ្រចិត្ត YIGF Cambodia 2026 នាងសង្ឃឹមថានឹងអាចភ្ជាប់ចំណេះដឹងពីជំនាញទំនាក់ទំនងអន្តរជាតិជាមួយបញ្ហាឌីជីថលក្នុងពិភពជាក់ស្តែង ព្រមទាំងបានស្គាល់យុវជនផ្សេងៗ និងផ្លាស់ប្តូរគំនិតជាមួយគ្នា។ នាងក៏ចង់អភិវឌ្ឍជំនាញទំនាក់ទំនង ការធ្វេីការងារជាក្រុម ព្រមទាំងបន្តការរៀនសូត្រ និងចូលរួមជាចំណែកមួយតាមរយះ Cam-YIGF ក្នុងការជួយឲយុវជនចូលរួមកំណត់ទម្រង់ឌីជីថលរបស់កម្ពុជា។
បាន សិរីមិនា
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
បាន សិរីមិនា
អ្នកសម្របសម្រួលព្រឹត្តិការណ៍ និងវាគ្មិន
បាន សិរីមិនា គឺជានិស្សិតឆ្នាំទី១ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) ដែលចូលចិត្តរៀនសូត្រអ្វីថ្មីៗ សាកល្បងគំនិតថ្មីៗ និងដាក់ភាពច្នៃប្រឌិតក្នុងគ្រប់កិច្ចការ។ អភិបាលកិច្ចអ៊ីនធឺណិតគឺជាចំណាប់អារម្មណ៍សំខាន់បំផុតរបស់នាង ព្រោះនាងយល់ថាអ៊ីនធឺណិតគ្មានព្រំដែន ហេតុនេះច្បាប់ គោលនយោបាយ និងស្តង់ដារដែលគ្រប់គ្រងវា ត្រូវកើតចេញពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអប់រំ និងសង្គមស៊ីវិល។ ក្នុងនាមជាអ្នកស្ម័គ្រចិត្ត YIGF Cambodia 2026 នាងសង្ឃឹមថានឹងភ្ជាប់ចំណេះដឹងទំនាក់ទំនងអន្តរជាតិជាមួយការពិភាក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិតក្នុងពិភពជាក់ស្តែង បានស្គាល់យុវជនផ្សេងៗ ផ្លាស់ប្តូរគំនិតគ្នា និងអភិវឌ្ឍជំនាញទំនាក់ទំនង និងការធ្វើការងារជាក្រុម តាមរយៈ Cam-YIGF ដើម្បីជួយឱ្យយុវជនចូលរួមកំណត់ទិសដៅអភិបាលកិច្ចអ៊ីនធឺណិត និងអនាគតឌីជីថលរបស់កម្ពុជា។
