អំពាវនាវឱ្យមានអ្នកជជែកវែកញែក
វេទិកាអភិបាលកិច្ចអ៊ិនធឺណិតយុវជនកម្ពុជាឆ្នាំ ២០២៦ ការប្រកួតជជែកដេញដោល
វេទិកាអភិបាលកិច្ចអ៊ិនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) 2026 នឹងរៀបចំការប្រកួតជជែកដេញដោល ក្រោមប្រធានបទ «យុវជនរួមគ្នាកសាងអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ និងបរិយាបន្ន»។ ការប្រកួតនេះមានគោលបំណងបង្កើតឱកាសសម្រាប់យុវជន និងនិស្សិតក្នុងការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកទស្សនៈលើបញ្ហាពាក់ព័ន្ធនឹងអភិបាលកិច្ចអ៊ីនធឺណិត និងបញ្ហាឌីជីថលដែលមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅកម្ពុជា ជាពិសេសយុវជន។
តាមរយៈការចូលរួមក្នុងការប្រកួតជជែកដេញដោលនេះ អ្នកចូលរួមនឹងមានឱកាសអភិវឌ្ឍជំនាញនិយាយជាសាធារណៈ និងជជែកដេញដោល ពង្រឹងការគិតវិភាគ និងសមត្ថភាពក្នុងការបង្ហាញទស្សនៈរបស់ខ្លួន ព្រមទាំងពិភាក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិត និងបញ្ហាឌីជីថលជាមួយយុវជន និងអ្នកចូលរួមដែលមានចំណាប់អារម្មណ៍ដូចគ្នា។ ការប្រកួតនឹងរួមមានវគ្គបណ្តុះបណ្តាលការជជែកពិភាក្សា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកកម្ពស់ការចូលរួម និងការផ្លាស់ប្តូរគំនិតប្រកបដោយអត្ថន័យក្នុងចំណោមយុវជនកម្ពុជា។
តារាងពេលវេលាកម្មវិធី
| កាលបរិច្ឆេទ | កម្មវិធីសំខាន់ៗ |
|---|---|
| ២៣ កញ្ញា ២០២៦ | ថ្ងៃផុតកំណត់នៃការដាក់ពាក្យ (ម៉ោង ១១:៥៩ យប់) |
| ០៣ តុលា ២០២៦ | វគ្គបណ្តុះបណ្តាលស្តីពីការជជែកដេញដោល |
| ១៨ តុលា ២០២៦ | វគ្គបណ្តុះបណ្តាលស្តីពីការជជែកដេញដោល |
| ៣១ តុលា ២០២៦ | វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ |
| ០១ វិច្ឆិកា ២០២៦ | វគ្គផ្តាច់ព្រ័ត្រ |
ព័ត៌មានលម្អិតនៃការប្រកួត
- ប្រធានបទ៖ «អ៊ីនធឺណិតប្រកបដោយបរិយាបន្ន៖ ពលរដ្ឋឌីជីថល និងការចូលរួមរបស់យុវជន»
- កាលបរិច្ឆេទ៖ ៣១ តុលា – ០១ វិច្ឆិកា ឆ្នាំ២០២៦
- ទីតាំង៖ ភ្នំពេញ
- ទីកន្លែង៖ នឹងជម្រាបជូននៅពេលក្រោយ
លក្ខខណ្ឌជ្រើសរើស និងសិទ្ធិចូលរួម
- មានបរិញ្ញាបត្រ ឬកំពុងបន្តការសិក្សា
- មានការយល់ដឹងអំពីអភិបាលកិច្ចអ៊ីនធឺណិត និងប្រធានបទពាក់ព័ន្ធ
- អាចដាក់ពាក្យជាក្រុម ឬជាបុគ្គល។ សម្រាប់អ្នកដាក់ពាក្យជាបុគ្គល ក្រុមនឹងត្រូវបានបង្កើតឡើងដោយគណៈកម្មការរៀបចំ
អត្ថប្រយោជន៍
- អភិវឌ្ឍជំនាញនិយាយជាសាធារណៈ និងជជែកដេញដោល
- ពង្រឹងការគិតវិភាគ និងសមត្ថភាពក្នុងការបង្ហាញទស្សនៈ
- ទទួលបានឱកាសពិភាក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិត និងបញ្ហាឌីជីថល
- ជួប និងផ្លាស់ប្តូរគំនិតជាមួយយុវជន និងអ្នកចូលរួមដែលមានចំណាប់អារម្មណ៍ដូចគ្នា
- វិញ្ញាបនបត្រកោតសរសើរ និងថ្លែងអំណរគុណ
ចុះឈ្មោះឥឡូវនេះ!
ចុះឈ្មោះខាងក្រោមឥឡូវនេះ! ឬចូលទៅកាន់តំណនេះ៖ Debate Participant Google Form