ព័ត៌មានលម្អិតអំពីកម្មវិធី
ប្រធានបទសំខាន់ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា YIGF ២០២៤: “យុវជនត្រួសត្រាយផ្លូវសង្គមឌីជីថលដែលធន់ទ្រាំ” ដែលបន្តដោយប្រធានបទរង៖
- បញ្ញាសិប្បនិម្មិត និងពួកយើង
- ភាពធន់នឹងសុវត្ថិភាពតាមអ៊ីនធឺណិត
- ការគ្រប់គ្រងទិន្នន័យប្រកបដោយនិរន្តរភាព
កាលបរិច្ឆេទនៃវេទិកា៖ ថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ ២០២៤
ទីតាំង៖ ភ្នំពេញ, ប្រទេសកម្ពុជា
ទីកន្លែង៖ TBC
តួនាទី និងទំនួលខុសត្រូវ
តួនាទី | ទំនួលខុសត្រូវ |
---|---|
អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយ | ជួយសម្របសម្រួលដល់ការផលិតមាតិកាផ្សេងៗ ជួយក្នុងការថតរូប និងថតវីដេអូអំឡុងពេលកម្មវិធី រៀបចំ បង្ហោះ និងសរសេរ Captionនៅលើបណ្តាញសង្គមរបស់ Cambodia YIGF |
អ្នកសម្របសម្រួលទីតាំងនិងបច្ចេកទេស | ចូលរួមនិងចាប់ផ្តើមការសន្ទនាតាមអ៊ីនធឺណិតតាមរយៈបណ្តាញផ្សេងៗ សម្របសម្រួលវាគ្មិនក្នុងការរៀបចំបច្ចេកទេស សម្របសម្រួលឧបករណ៍ និងបញ្ហាបច្ចេកទេសមុននិងអំឡុងពេលកម្មវិធី ប្រមូលផ្តុំបទបង្ហាញរបស់វាគ្មិន និងសម្ភារៈពាក់ព័ន្ធផ្សេងៗ |
អ្នកសម្របសម្រួលកម្មវិធី | សម្របសម្រូលដល់ការចុះឈ្មោះរបស់អ្នកចូលរួម រៀបចំកន្លែងអង្គុយ និងចែកចាយសម្ភារៈសម្រាប់កម្មវិធី ត្រួតពិនិត្យកិច្ចការជាក់លាក់ទូទាំងកម្មវិធី ជួយក្នុងការគ្រប់គ្រងអ្នកចូលរួម និងវាគ្មិនអំឡុងពេលកម្មវិធី ធានាថាប្រតិបត្តិការសង្វាក់ផ្គត់ផ្គង់ត្រូវបានសម្របសម្រួលនិងត្រួតពិនិត្យ |
អ្នកសម្របសម្រួលវាគ្មិន | ជាអ្នកសម្របសម្រួលសម្រាប់បទបង្ហាញនីមួយៗ អាចភ្ជាប់ជាមួយអ្នកចូលរួមនិងវាគ្មិននៅកម្រិតការយល់ដឹងកាន់តែស៊ីជម្រៅ យល់ពីចំណេះដឹងមូលដ្ឋាននៃអភិបាលកិច្ចអ៊ីនធឺណិតនិងនវានុវត្តន៍បច្ចេកវិទ្យា |
អ្នកសម្របសម្រួលប្រតិបត្តិការ | ប្រមូល និងកត់ត្រាមតិយោបល់ពីអ្នកចូលរួមនិងសិក្ខាកាម កត់ត្រាក្នុងអំឡុងពេលកម្មវិធីបន្ទាប់បន្សំនិងកម្មវិធីធំដោយចាប់យកការពិភាក្សាសំខាន់ៗ និងការសម្រេចចិត្ត ជួយ សរសេររបាយការណ៍កម្មវិធីនិងរបាយការណ៍សង្ខេបក្រោយកម្មវិធី |
អ្នកសម្របសម្រួលភស្តុភារ | ធ្វើការជាមួយគណៈកម្មាធិការរៀបចំ ត្រួតពិនិត្យលើអាហារ និងសុខុមាលភាពរបស់ក្រុមទាំងអស់ គ្រប់គ្រងផ្នែកភស្តុភារ |
អត្ថប្រយោជន៍
ដោយចូលរួមក្នុងវេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជាឆ្នាំ 2024 អ្នកស្ម័គ្រចិត្តអាចរំពឹងថានឹងទទួលបាន អត្ថប្រយោជន៍ជាច្រើនរួមមាន៖
- ទទួលបានបទពិសោធន៍ក្នុងការគ្រប់គ្រងកម្មវិធី
- បង្កើតទំនាក់ទំនង និង ការអភិវឌ្ឈខ្លួនប្រកដោយវិជ្ជាជីវៈអំពីអភិបាលកិច្ចអ៊ីនធឺណិត
- ទទួលបានចំណេះដឹងអំពីបញ្ហាដែលពាក់ព័ន្ធនឹងអ៊ីនធឺណិត
- ផ្តល់ជូនអាហារនៅថ្ងៃកម្មវិធី
- ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការចូលរួម
- ប្រាក់ឧបត្ថម្ភ
លក្ខខណ្ឌជ្រើសរើស
ដើម្បីមានសិទ្ធិចូលរួមក្នុងវេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជាឆ្នាំ 2024 អ្នកស្ម័គ្រចិត្តត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
- ត្រូវមានអាយុចន្លោះពី ១៨ ទៅ ៣៥ឆ្នាំ
- មានចំណាប់អារម្មណ៍ទៅលើអភិបាលកិច្ចអ៊ីនធឺណិត
- ត្រូវមានទំនួលខុសត្រូវ ការប្តេជ្ញាចិត្ត និងតម្រង់ទិសទៅកាន់លទ្ធផលក្រុម
- អាចធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងអាចប្រាស្រ័យទាក់ទងទាំងភាសាខ្មែរ និងភាសាអង់គ្លេស
- អាចចូលរួមកម្មវិធីដោយផ្ទាល់នៅភ្នំពេញនាថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ ២០២៤
ដំណើរការដាក់ពាក្យ
យុវជនដែលមានចំណាប់អារម្មណ៍ត្រូវបានអញ្ជើញឱ្យដាក់ពាក្យដោយបំពេញទម្រង់ពាក្យសុំតាមអ៊ីនធឺណិត។
- ផុតកំណត់៖ ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៥ល្ងាច
- អ្នកស្ម័គ្រចិត្តដែលមានបញ្ជីខ្លីសម្រាប់ដំណាក់កាលសម្ភាសន៍៖ ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤
- កាលបរិច្ឆេទសម្ភាសន៍៖ ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤
- ប្រកាសអ្នកស្ម័គ្រចិត្តជោគជ័យ៖ ថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤
ចុះឈ្មោះឥឡូវនេះខាងក្រោម! ឬប្រើ Link នេះ។