yIGF កម្ពុជា Close

ចុះឈ្មោះចូលរួម

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា (YIGF) ពង្រីកការចូលរួមទៅដល់យុវជនទាំងអស់ដែលមានអាយុចន្លោះពី ១៨ ដល់ ៣៥ ឆ្នាំ ដែលមានចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅចំពោះអភិបាលកិច្ចអ៊ីនធឺណិត រួមជាមួយនឹងការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យអ៊ីនធឺណិតក្លាយជាកន្លែងមួយដែលប្រកបទៅដោយបរិយាប័ន្ន និងសមធម៌។

ចុះឈ្មោះឥឡូវនេះ

ចុះឈ្មោះចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា YIGF ឆ្នាំ២០២៣

សេចក្ដីផ្ដើម

វេទិកា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ ២០២៣ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនជុំវិញកិច្ចពិភាក្សាស្តីពីអភិបាលកិច្ចអ៊ីនធឺណិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យមានការចូលរួមយ៉ាងសកម្មបន្ថែមទៀតនៅក្នុងការពិភាក្សាស្ដីអំពីគោលនយោបាយ និងដំណើរការក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ វេទិកានេះអនុញ្ញាតឱ្យយុវជន, អ្នកជំនាញផ្នែកបច្ចេកវិទ្យា, អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញឌីជីថល មកចែករំលែកចំណេះដឹង និងធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងការចែករំលែកព័ត៌មាននិងសុវត្ថិភាពអ៊ីនធឺណិត ព្រមទាំងដើម្បីឱ្យពួកគេយល់ដឹងពីតួនាទីរបស់ពួកគេនៅក្នុងសង្គមអ៊ីនធឺណិតនាពេលអនាគតទៀតផង។

កាលបរិច្ឆេទ: ថ្ងៃទី​ ២៣-២៤ កញ្ញា ២០២៣
ទីតាំង: បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ (CADT) រាជធានីភ្នំពេញ

ប្រធានបទ

ប្រធានបទសំខាន់នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) ឆ្នាំ ២០២៣ គឺ «ការបង្កើនភាពអង់អាចផ្នែកឌីជីថល៖ ការធានាការចូលរួមប្រើប្រាស់ សុវត្ថិភាព និងកាលានុវត្តភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា» ព្រមទាំងប្រធានបទរាយរងមួយចំនួនដូចខាងក្រោម៖

  • ការណែនាំអំពីបញ្ញាសិប្បនិម្មិត (AI)
  • សិទ្ធិឌីជីថល និងការទទួលខុសត្រូវលើអ៊ីនធឺណិត
  • សុវត្ថិភាពតាមអ៊ីនធឺណិត និងឯកជនភាពទិន្នន័យ

លក្ខខណ្ឌជ្រើសរើស

  • ត្រូវ​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៣៥ ឆ្នាំ
  • មានចំណាប់អារម្មណ៍លើអភិបាលកិច្ចអ៊ីនធឺណិត
  • មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យអ៊ីនធឺណិតក្លាយជាកន្លែងប្រកបដោយបរិយាប័ន្ន និងសមធម៌ជាងមុនសម្រាប់សហគមន៍មូលដ្ឋាន
  • មិនចាំបាច់មានបទពិសោធន៍អភិបាលកិច្ចអ៊ីនធឺណិត
  • អាចចូលរួមដោយផ្ទាល់នៅភ្នំពេញនៅថ្ងៃទី ២៣ និង ២៤ ខែកញ្ញា ឆ្នាំ ២០២៣ និងអាចចូលរួមនៅក្នុងដំណាក់កាលត្រៀមខ្លួនជាមុននៅខែសីហា និងនៅដើមខែកញ្ញា ឆ្នាំ ២០២៣។

អត្ថប្រយោជន៍

  • អ្នកចូលរួមដែលបានជ្រើសរើសនឹងទទួលបានការឧបត្ថម្ភពេញលេញក្នុងអំឡុងពេលព្រឹត្តិការណ៍ ដែលនឹងរួមបញ្ចូលទាំងការចំណាយលើការធ្វើដំណើរ, ការស្នាក់នៅ និងអាហារហូបចុក សម្រាប់អ្នកចូលរួមដែលមកពីតាមបណ្ដាខេត្ត។
  • ទទួលបានចំណេះដឹង ស្ដីអំពីបញ្ហានានាជុំវិញវិស័យអ៊ីនធឺណិត
  • បង្កើតបណ្តាញទំនាក់ទំនង និងអភិវឌ្ឍវិជ្ជាជីវៈខ្លួនឯង
  • បង្កើតវេទិកាសម្រាប់ការពង្រឹង និងអភិវឌ្ឍន៍យុវជន
  • ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម។

តារាងកាលបរិច្ឆេទក្នុងការជ្រើសរើសអ្នកចូលរួម

*សម្គាល់៖ យើងរក្សាសិទ្ធិក្នុងការធ្វើជម្រើសជំនួសប្រសិនបើចាំបាច់នាអំឡុងពេលនៃការជ្រើសរើស។

ចុះឈ្មោះឥឡូវនេះ

អំពីអ្នករៀបចំវេទិកា

odc logo
camyigf

អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី គឺជាគេហទំព័រ “ទិន្នន័យបើកទូលាយ” ដែលជាគេហទំព័រដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ចលនាទិន្នន័យបើកទូលាយឈរលើគោលជំហរដ៏សាមញ្ញមួយនោះគឺ ទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលផ្តុំសម្រាប់ផលប្រយោជន៍សាធារណៈ គួរតែដាក់ឲ្យប្រើប្រាស់បានជាសាធារណៈ ពោលគឺដោយគ្មានការដាក់កំហិតណាមួយឡើយ។ ព័ត៌មាន ឬទិន្នន័យទាក់ទងនឹងវិស័យសាធារណៈគួរផ្តល់ជូនដោយសេរីដល់បុគ្គលគ្រប់ៗគ្នាដើម្បីប្រើ និងធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបំណងប្រាថ្នារបស់គេ ។

នៅឆ្នាំ ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានណែនាំ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាដល់យុវជនកម្ពុជាជាលើកដំបូង។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីកិច្ចពិភាក្សាអំពីអភិបាលកិច្ចតាមអ៊ីនធឺណិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាគោលនយោបាយ និងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។ វេទិកានេះអនុញ្ញាតឱ្យយុវជន, អ្នកជំនាញផ្នែកបច្ចេកវិទ្យា, អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញនានា ចែករំលែកចំណេះដឹង និងធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងការចែករំលែកព័ត៌មាន និងសុវត្ថិភាពអ៊ីនធឺណិត។ លើសពីនេះទៀត គឺដើម្បីឱ្យពួកគេយល់ដឹងពីតួនាទីរបស់ខ្លួននៅក្នុងសង្គមនាពេលអនាគត។

អូឌីស៊ី ស្វែងរកដៃគូសហការផ្សេងៗ ដើម្បីពង្រីក និងបង្កើនប្រតិបត្តិការ និងដើម្បីទទួលបានទិន្នន័យ ព្រមទាំងបង្កើនលទ្ធិភាពទទួលបានព័ត៌មាន និងការចូលរួមពីគ្រប់ភាគ្គី។

គាំទ្រដោយ

secdevlogo

មូលនិធិ​ SecDev គឺជាអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅប្រទេសកាណាដា ដែលធ្វើបេសកកម្មទូទាំងពិភពលោក ដើម្បីលើកកម្ពស់ភាពទ្រាំទ្រជាមួយបច្ចេកវិទ្យារបស់ជនដែលងាយរងគ្រោះ។ ការងាររបស់យើងភាគច្រើន គឺជាមួយស្ត្រី យុវជន និងអង្គការសង្គមស៊ីវិលដែលប្រឈមនឹងហានិភ័យ។ យើងជួយពួកគេ ក្នុងកាការពារខ្លួនពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយបច្ចេកវិទ្យាឌីជីថល មិនថាជាការហេគ (Hacking) ការវាយប្រហារដោយបន្លំ(Phishing) វិស្វកម្មសង្គម (Social Engineering) ព័ត៌មានមិនពិត ឬអំពើហិង្សារើសអើងភេទជាដើម។ ជាចុងក្រោយ ចំណេះដឹងទាំងនេះ អ្នកគ្រប់គ្នាកសាងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីអភិវឌ្ឍខ្លួនឯងផងនិងសហគមន៍របស់ពួកគេផង។

កិច្ចសហប្រតិបត្តិការជាមួយ

chamromdigital logo

ជំរំឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា តាមរយៈការចែករំលែកចំណេះដឹងជាភាសាខ្មែរទាក់ទងនឹងអនាម័យឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត។ បេសកកម្មក្នុងការលុបបំបាត់គម្លាតការយល់ដឹងអំពីបច្ចេកវិទ្យារបស់យើងភាគច្រើនផ្ដោតសំខាន់ទៅលើក្រុមសិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅដែលជាជនងាយរងគ្រោះពីបច្ចេកវិទ្យា ជាពិសេសអ្នកដែលរស់នៅតាមបណ្ដាខេត្ត។

ជំរំឌីជីថលជាជំនួយសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យមានការយល់ដឹងក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសុវត្ថិភាព ប្រកបដោយភាពត្រឹមត្រូវ និងការពារខ្លួនពីការវាយប្រហារផ្សេងៗនៅលើប្រព័ន្ធអនឡាញ ដូចជា កូដព្យាបាទ ការវាយប្រហារដោយបន្លំ។-ល-។

APNIC (មជ្ឈមណ្ឌលព័ត៌មានបណ្តាញអាស៊ីប៉ាស៊ីហ្វិក អានថា A-P-NIC) គឺជាអង្គការដែលប្រមូលផ្ដុំសមាជិកដោយបើកចំហ, ឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ ដែលគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរីកចម្រើននៃអ៊ីនធឺណិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។