វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជន (yIGF) ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ប្រ៊ីសបែន។ នៅឆ្នាំនេះ yIGF បានពិភាក្សាលើប្រធានបទចំនួន ៣ ដែលមានដូចជាការចូលប្រើប្រាស់ និងការរួមបញ្ចូល ការជឿទុកចិត្ត និងនិរន្តរភាព។ អ្នកចូលរួមទាំងអស់ត្រូវបានបែងចែកជា ៤ ក្រុមផ្សេងៗគ្នាដែលមានដូចជា រដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងក្រុមបច្ចេកទេស ហើយពួកយើងត្រូវបានគេអោយតំណាងធ្វើជាតួអង្គនីមួយៗដើម្បីបង្ហាញពីបញ្ហាប្រឈមរបស់ពួកយើង និងស្នើដំណោះស្រាយដើម្បីកែលម្អអភិបាលកិច្ចអ៊ីនធឺណិតក្នុងចំណោមយុវជន។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះគឺជាបទពិសោធន៍ដ៏សម្បូរបែបដែលផ្តល់ឱ្យខ្ញុំនូវចំណេះដឹងដ៏មានតម្លៃ ទស្សនៈថ្មីៗ និងបទពិសោធន៍ជាក់ស្តែង។ ខ្ញុំសុំឆ្លៀតពេលនេះដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំបានរៀនពីព្រឹត្តិការណ៍នេះ និងវាបានជះឥទ្ធិពលយ៉ាងណាមកដល់ខ្ញុំ។
ជាដំបូងវេទិកា yIGF ដោយរួមជាមួយវេទិកា APrIGF បានអនុញ្ញាតឱ្យខ្ញុំចូលទៅស្វែងយល់សុីជម្រៅនៅក្នុងប្រធានបទនីមួយៗ។
មានបទបង្ហាញទៅលើប្រធានបទគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងអំឡុងពេលវគ្គចែករំលែកដែលមានដូចជា សុវត្ថិភាពឌីជីថល ការវិវឌ្ឍន៍នៃការគ្រប់គ្រងអ៊ីនធឺណិត ការបែកបាក់នៃ អ៊ីនធឺណិតនាពេលអនាគត បញ្ញាសិប្បនិម្មិត និងប្រធានបទជាច្រើនផ្សេងទៀត។ វាគ្មិនមកពីទូទាំងអាស៊ីប៉ាស៊ីហ្វិក និងអូស្ត្រាលីដែលមានបទពិសោធន៍ទៅលើវិស័យផ្សេងៗគ្នាបានមកចែករំលែកចំណេះដឹងអំពីបញ្ហាប្រឈម និងក្បួនដោះស្រាយដែលឆ្លើយតបលើការគ្រប់គ្រងអ៊ីនធឺណិត។ ពួកគេបានចែករំលែកនូវអ្វីដែលពួកគេបានជួបប្រទះ និងរបៀបដែលពួកគេដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ។ វគ្គសំណួរ និងចម្លើយត្រូវបានបន្ថែមនៅចុងបញ្ចប់នៃវគ្គចែករំលែកចំណេះដឹងនីមួយៗ ហើយអ្នកចូលរួមទាំងអស់មិនត្រឹមតែត្រូវបានលើកទឹកចិត្តឱ្យសួរសំណួរទៅកាន់វាគ្មិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យចែករំលែកអំពីអ្វីដែលពួកគេចង់ឱ្យពិភពលោកបានឮ ក៏ដូចជាចែករំលែកបទពិសោធន៍ប្រឈមផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ដែកទាក់ទងនឹងការចូលប្រើអ៊ីនធឺណិត។
ចំនុចទីពីរ ឱកាសដែលវេទិកានេះបានផ្តល់មកខ្ញុំក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកចូលរួម ក៏ដូចជាវាគ្មិនមកពីមជ្ឈដ្ឋានផ្សេងៗគឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ វាគ្មិនដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ ភាគច្រើនជាអ្នកជំនាញដែលធ្វើការដោយផ្ទាល់ និងមានបទពិសោធន៍ជាមួយបច្ចេកវិទ្យា និងអ៊ីនធឺណិត។ អ្នកចូលរួម និងវាគ្មិនមួយចំនួន ថែមទាំងមកពីផ្នែកច្បាប់ និងផ្នែកធុរកិច្ចទៀតផង ហើយព្រឹត្តិការណ៍នេះក៏បានអញ្ជើញអ្នកចូលរួមដែលមកពីក្រុមជនពិការដើម្បីបង្ហាញពីកង្វល់ ភាពមានកំណត់ និងបញ្ហាប្រឈមរបស់ពួកគេក្នុងការចូលប្រើប្រាស់អ៊ីនធឺណិត។ អ្នកចូលរួមភាគច្រើនមានការព្រួយបារម្ភអំពីការបែងចែកតាមអ៊ីនធឺណិត ដូចជាការបែងចែកផ្នែកបច្ចេកទេស ការបែងចែកភូមិសាស្ត្រជាដើម។ ឧទាហរណ៍ ChatGPT នៅតែមិនមានដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដាច់ស្រយាលផ្សេងៗនៅឡើយ។
ជាចុងក្រោយ លំហាត់ និងសកម្មភាពដែលបានអនុវត្តផ្ទាល់ក្នុងព្រឹត្តិការណ៍នេះពិតជាមានប្រយោជន៍យ៉ាងពិសេស។ លំហាត់ជាក់ស្តែងរួមមានការនិយាយជាសាធារណៈ ការធ្វើការជាក្រុមជាមួយអ្នកចូលរួមផ្សេងទៀតតាមអ៊ីនធឺណិត និងការនិយាយសាច់រឿងដ៏ល្អ និងច្បាស់លាស់ទៅកាន់ឆាកអន្តរជាតិ។ ពួកយើងក៏រួមចំណែកក្នុងការបញ្ជេញគំនិតរបស់យើង និងក្បួនដោះស្រាយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់នៅក្នុងប្រធានបទមួយក្នុងចំណោមប្រធានបទទាំងបីដែលយើងបានជ្រើសរើស ហើយនិងជាមួយនឹងតួតំណាងមួយដែលអ្នករៀបចំកម្មវិធីបានដាក់អោយ។ ទាក់ទងនឹងការអភិវឌ្ឍខ្លួន ការចូលរួមក្នុងព្រឹត្តិការណ៍នេះបានលើកទឹកចិត្តខ្ញុំឱ្យដើរចេញភាពសុខស្រួល ព្រោះថានៅមានរឿងជាច្រើនទៀតដែលខ្ញុំត្រូវរៀនស្វែងយល់ពីពិភពខាងក្រៅឱ្យកាន់តែច្បាស់ ក្រៅពីប្រទេសកំណើតរបស់ខ្ញុំ ហើយខ្ញុំនៅតែមានជំនាញជាច្រើនដែលត្រូវកែលម្អ ដើម្បីក្លាយជាបុគ្គលិកដែលមានសមត្ថភាពជាងនេះនៅលើឆាកអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំអោយកាន់តែមានប្រសិទ្ធភាព។ចំនុចទីពីរ ឱកាសដែលវេទិកានេះបានផ្តល់មកខ្ញុំក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកចូលរួម ក៏ដូចជាវាគ្មិនមកពីមជ្ឈដ្ឋានផ្សេងៗគឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ វាគ្មិនដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ ភាគច្រើនជាអ្នកជំនាញដែលធ្វើការដោយផ្ទាល់ និងមានបទពិសោធន៍ជាមួយបច្ចេកវិទ្យា និងអ៊ីនធឺណិត។ អ្នកចូលរួម និងវាគ្មិនមួយចំនួន ថែមទាំងមកពីផ្នែកច្បាប់ និងផ្នែកធុរកិច្ចទៀតផង ហើយព្រឹត្តិការណ៍នេះក៏បានអញ្ជើញអ្នកចូលរួមដែលមកពីក្រុមជនពិការដើម្បីបង្ហាញពីកង្វល់ ភាពមានកំណត់ និងបញ្ហាប្រឈមរបស់ពួកគេក្នុងការចូលប្រើប្រាស់អ៊ីនធឺណិត។ អ្នកចូលរួមភាគច្រើនមានការព្រួយបារម្ភអំពីការបែងចែកតាមអ៊ីនធឺណិត ដូចជាការបែងចែកផ្នែកបច្ចេកទេស ការបែងចែកភូមិសាស្ត្រជាដើម។ ឧទាហរណ៍ ChatGPT នៅតែមិនមានដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដាច់ស្រយាលផ្សេងៗនៅឡើយ។
ចំណុចសំខាន់មួយសម្រាប់ខ្ញុំដែលទទួលបានពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជន (yIGF) នោះគឺយើងត្រូវតែស្គាល់អំពីផលិតផលបច្ចេកវិទ្យាដែលយើងកំពុងប្រើប្រាស់អោយច្បាស់ និងស្គាល់ពីតួនាទីខ្លួនឯងក្នុងនាមជាអ្នកប្រើប្រាស់អ៊ីនធឺណិត។ គំនិតនេះពិតជាទាក់ចិត្តខ្ញុំ ព្រោះជាការពិតណាស់ ដែលមាន មនុស្សជាច្រើនមិនដឹងថាពួកគេកំពុងប្រើប្រាស់អ្វី ថាតើប្រភពដើមនៃអ្នកបង្កើតផលិតផលបច្ចេកវិទ្យាទាំងនោះមានគោលបំណងអ្វី មានសុវត្ថិភាពទេ បញ្ហាប្រឈមនៃការប្រើប្រាស់ទេ។ ចំណុចមួយទៀត ការយល់ដឹងអំពីតួនាទីរបស់ខ្លួនឯងចំពោះការប្រើប្រាស់អ៊ីនធឺណិតគឺជាកាតព្វកិច្ចសម្រាប់មនុស្សគ្រប់គ្នា ពីព្រោះមិនមែនយើងទាំងអស់គ្នាសុទ្ធតែជាអ្នកបង្កើតផលិតផលអ៊ីនធឺណិត ឬអ្នកបង្កើតមាតិកានោះទេ។ យើងគួរតែកំណត់តួនាទីរបស់យើងក្នុងការចូលប្រើអ៊ីនធឺណិត ដើម្បីអាចចែករំលែកខ្លឹមសារនៅលើអ៊ីនធឺណិតអោយបានកាន់តែត្រឹមត្រូវ ហើយក៏អាចចូលប្រើខ្លឹមសារដែលយើងចង់បានកាន់តែមានប្រសិទ្ធភាពផងដែរ។ ខ្ញុំអាចមើលឃើញពីការដែលខ្ញុំអាចចំណេះដឹងទាំងនោះទៅបម្រើក្នុងវិស័យការងារ ឬជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយខ្ញុំពិតជារំភើបក្នុងការស្វែងយល់ពីចំណេះដឹងទាំងនេះបន្ថែម។
សរុបមក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជន (yIGF) ប្រចាំឆ្នាំ ២០២៣
នៅទីក្រុង ប្រ៊ីសបែននេះ គឺជាបទពិសោធន៍សិក្សាដ៏ពិសេសមួយ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះឱកាសដែលខ្ញុំបានចូលរួម និងសម្រាប់ចំណេះដឹង ទំនាក់ទំនង និងការបំផុសគំនិតដែលវាបានផ្តល់អោយ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះក្រុមការងារអ្នករៀបចំកម្មវិធីសម្រាប់ការងារដ៏ឆ្នើមរបស់ពួកគេក្នុងការរៀបចំវេទិកាអភិបាលកិច្ចអ៊ិនធឺណិតយុវជនដ៏អស្ចារ្យបែបនេះ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងធំធេង ដោយសារការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត និងវិជ្ជាជីវៈរបស់ពួកគេ។