yIGF កម្ពុជា Close

ចុះឈ្មោះជាគណៈកម្មាធិការរៀបចំ YIGF 2024

ចង់ចូលរួមរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) ឆ្នាំ ២០២៤ មែនទេ?

ចុះឈ្មោះឥឡូវនេះ

ចុះឈ្មោះជាគណៈកម្មាធិការរៀបចំ សម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា YIGF ឆ្នាំ២០២4

វេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជា (YIGF) ឆ្នាំ ២០២៤ នឹងប្រារព្ធឡើងក្នុងពេលឆាប់ៗនេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះរួមបញ្ចូលនូវការប្រមូលផ្តុំដែលរួបរួមឱ្យយុវជនក្នុងការពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិតដែលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុវជន។

កាលបរិច្ឆេទ៖ TBC

ទីតាំង: រាជធានីភ្នំពេញ ប្រទេសកម្ពុជា

អត្ថប្រយោជន៍

  • អភិវឌ្ឈន៍អាជីពការងាររបស់អ្នកឱ្យកាន់តែមានថាមពល និងរហ័សជាមួយអង្គការក្រៅរដ្ឋាភិបាល
  • ទទួលបានការទទួលស្គាល់ពីដៃគូអភិវឌ្ឍន៍ពិភពលោក
  • ទទួលបានវិញ្ញាបនបត្រផ្លូវការពី វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា
  • បង្កើតបណ្តាញដ៏រឹងមាំមួយដែលលាតសន្ធឹងទាំងកម្រិតតំបន់ និងអន្តរជាតិ
  • ចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដើម្បីបង្កើនជំនាញរបស់អ្នក
  • ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់បញ្ចប់កម្មវិធី
  • ឱកាសដើម្បីចូលរួម និងទទួលបានការគាំទ្រ ដើម្បីចូលរួមព្រឹត្តិការណ៍អភិបាលកិច្ចអ៊ីនធឺណិតក្នុងតំបន់ និងអន្តរជាតិ។

លក្ខខណ្ឌ​​នៃការជ្រើសរើស

  • ត្រូវមានអាយុ 18-35 ឆ្នាំ (និស្សិតសាកលវិទ្យាល័យ ឬនិស្សិតដែលទើបបញ្ចប់ការសិក្សាត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ)
  • មានបទពិសោធន៍ក្នុងការរៀបចំសិក្ខាសាលា ឬកិច្ចប្រជុំ
  • មានភាពបត់បែន រៀបចំបានល្អ មានវិន័យ និងរៀបចំលទ្ធផលបានល្អ
  • ប្រកាន់ខ្ជាប់នូវពេលវេលាដែលបានកំណត់ និង អាទិភាពសកម្មភាពរបស់អ្នក
  • ការគិតប្រកបដោយភាពច្នៃប្រឌិត ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ជំនាញឌីជីថល និងការស្រាវជ្រាវ
  • មានជំនាញទំនាក់ទំនងសរសេរ និងពាក្យសំដីល្អ ទាំងភាសាខ្មែរ និងអង់គ្លេស
  • អាចចំណាយពេលយ៉ាងហោចណាស់ 90 នាទីក្នុងមួយថ្ងៃលើគម្រោង
  • ចូលរួមកិច្ចប្រជុំទៀងទាត់ជាមួយគណៈកម្មាធិការរៀបច គណៈកម្មាធិការប្រឹក្សា និង ODC
  • តាំងចិត្តចូលរួមជាគណៈកម្មាធិការរៀបចំចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤។

តួនាទី និងទំនួលខុសត្រូវ

  • គណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស: https://shorturl.at/aXg7E
  • គណៈកម្មាធិការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ: https://shorturl.at/hmmGj
  • គណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ: https://shorturl.at/r8Xor
  • គណៈកម្មាធិការរៀបចំកម្មវិធី: https://shorturl.at/vfrKH

តារាងកាលបរិច្ឆេទក្នុងការជ្រើសរើសគណៈកម្មាធិការរៀបចំ

*សម្គាល់៖ យើងរក្សាសិទ្ធិក្នុងរកបេក្ខភាពជំនួសប្រសិនមានការចាំបាច់ណាមួយអំឡុងពេលនៃការជ្រើសរើស។

ចុះឈ្មោះឥឡូវនេះ

អំពីអ្នករៀបចំវេទិកា

odc logo
camyigf

អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី គឺជាគេហទំព័រ “ទិន្នន័យបើកទូលាយ” ដែលជាគេហទំព័រដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ចលនាទិន្នន័យបើកទូលាយឈរលើគោលជំហរដ៏សាមញ្ញមួយនោះគឺ ទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលផ្តុំសម្រាប់ផលប្រយោជន៍សាធារណៈ គួរតែដាក់ឲ្យប្រើប្រាស់បានជាសាធារណៈ ពោលគឺដោយគ្មានការដាក់កំហិតណាមួយឡើយ។ ព័ត៌មាន ឬទិន្នន័យទាក់ទងនឹងវិស័យសាធារណៈគួរផ្តល់ជូនដោយសេរីដល់បុគ្គលគ្រប់ៗគ្នាដើម្បីប្រើ និងធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបំណងប្រាថ្នារបស់គេ ។

នៅឆ្នាំ ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានណែនាំ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាដល់យុវជនកម្ពុជាជាលើកដំបូង។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីកិច្ចពិភាក្សាអំពីអភិបាលកិច្ចតាមអ៊ីនធឺណិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាគោលនយោបាយ និងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។ វេទិកានេះអនុញ្ញាតឱ្យយុវជន, អ្នកជំនាញផ្នែកបច្ចេកវិទ្យា, អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញនានា ចែករំលែកចំណេះដឹង និងធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងការចែករំលែកព័ត៌មាន និងសុវត្ថិភាពអ៊ីនធឺណិត។ លើសពីនេះទៀត គឺដើម្បីឱ្យពួកគេយល់ដឹងពីតួនាទីរបស់ខ្លួននៅក្នុងសង្គមនាពេលអនាគត។

អូឌីស៊ី ស្វែងរកដៃគូសហការផ្សេងៗ ដើម្បីពង្រីក និងបង្កើនប្រតិបត្តិការ និងដើម្បីទទួលបានទិន្នន័យ ព្រមទាំងបង្កើនលទ្ធិភាពទទួលបានព័ត៌មាន និងការចូលរួមពីគ្រប់ភាគ្គី។