វេទិកា YIGF កម្ពុជា ២០២៤ Close

ថ្ងៃ​ទី​១​ នៃ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​សម្រាប់​យុវជន​កម្ពុជា​ (YIGF)​ ២០២៣​ បានបញ្ចប់ដោយជោគជ័យ

នៅ​ថ្ងៃ​ទី​ ២៣-២៤​ ខែកញ្ញា​ ឆ្នាំ​ ២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រារព្ធ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​សម្រាប់​យុវជន​កម្ពុជា​ (YIGF)​ ២០២៣​ លើក​ដំបូង​បង្អស់​ក្នុង​ប្រទេស​កម្ពុជា​ នៅ​បណ្ឌិត្យសភា​ឌី​ជី​ថ​ល​ និង​បច្ចេកវិទ្យា​កម្ពុជា​ (CADT)​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​សហការ​រៀបចំ​ដោយ​ CADT​ ដោយ​មានការ​គាំទ្រ​ពី​គណៈកម្មាធិការ​វេទិកា​អភិបាលកិច្ច​អន្តរ​វិស័យ​យុវជន​ មូលនិធិ​ Sec.Dev​ ជំរុំ​ឌី​ជី​ថ​ល​  APNIC​  បណ្តាញ​អង្គការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ការ​អភិវឌ្ឍ​ (ICT4D​ Cambodia​ Network)​ និង​ ICANN​ ។​ ប្រធានបទ​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ “​ការ​បង្កើន​ភាព​អង់អាច​ផ្នែក​ឌី​ជី​ថ​ល​៖​ ការ​ធានា​ការ​ចូលរួម​ប្រើប្រាស់​ សុវត្ថិភាព​ និង​កាលានុវត្តភាព​អ៊ីនធឺណិត​សម្រាប់​ទាំងអស់​គ្នា​”​។​ អ្នកចូលរួម​ប្រមាណ​ ២៥០​ នាក់​មក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​ និង​ទូ​ទាំង​ប្រទេស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​។​ វាគ្មិន​កិត្តិយស​ ៣៥​ នាក់​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ម៉ត់ចត់​ ដោយ​ផ្អែក​លើ​ចំណេះដឹង​ បទ​ពិសោធន៍​ និង​ជំនាញ​ឌី​ជី​ថ​ល​ និង​បច្ចេកវិទ្យា​ ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ ដូច​ជា​ ជប៉ុន​ នេ​ប៉ា​ល់​ ឥណ្ឌា​ ឥណ្ឌូ​នេ​ស៊ី​ ឥណ្ឌា​ កូរ៉េ​ ម៉ា​ឡេ​ស៊ី​ ហុងកុង​ និង​ហ្វី​លី​ពី​ន​។​ 

​កញ្ញា​ រស់​ ច័ន្ទ​វ​ល័​ក្ខ​ តំណាង​ឱ្យ​គណៈកម្មាធិការ​រៀបចំ​កម្មវិធី​ YIGF​ បាន​ចាប់ផ្តើម​ ដោយ​សុន្ទរកថា​ស្វាគមន៍​។​ គាត់​បាន​ចាប់ផ្តើម​ដោយ​សម្តែង​ការ​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មាធិការ​ YIGF,​ ក្រុមការងារ​អង្គការ​ ODC​ ព្រមទាំង​អ្នក​ស្ម័គ្រចិត្ត​គ្រប់​រូប​ ដែល​បាន​រួមចំណែក​ដើម្បី​ធ្វើ​ឱ្យ​យ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​សម្រាប់​យុវជន​កម្ពុជា​ ២០២៣​ កើតឡើង​។​ ប​ន្ទាំ​ប់​មក​គាត់​ក៏​បាន​រៀបរាប់​យ៉ាង​ត្រួសៗ​អំពី​ប្រធានបទ​ និង​របៀបវារៈ​នៃ​ព្រឹត្តិការណ៍​នេះ​។​ 

​បន្ទាប់​មក​ លោកស្រី​ ងួ​ន​ សុ​ម៉ា​លី​ អគ្គ​នាយិកា​វិទ្យាស្ថាន​អភិបាលកិច្ច​ឌី​ជី​ថ​ល​ នៃ​បណ្ឌិតសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ (CADT)​ បាន​បន្ត​ដោយ​លើក​ឡើង​អំពី​ទិដ្ឋភាព​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ និង​សារៈសំខាន់​នៃ​អ៊ីនធឺណិត​ចំពោះ​សង្គម​។​ លោកស្រី​ សុ​ម៉ា​លី​ បាន​លើក​ឡើង​អំពី​រចនាសម្ព័ន្ធ​ និង​មុខងារ​របស់​ CADT​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ដល់​អ្នកចូលរួម​ និង​បាន​ថ្លែង​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​មួយ​ស្តី​ពី​ “​តួនាទី​នៃ​អភិបាលកិច្ច​អ៊ីនធឺណិត​”​។​ មុន​នឹង​បញ្ចប់​ លោកស្រី​សង្ឃឹមថា​ វេទិកា​នេះ​នឹង​ផ្តល់​កន្លែង​សម្រាប់​អ្នកចូលរួម​ និង​អ្នកជំនាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាក់ទង​អភិបាលកិច្ច​អ៊ីនធឺណិត​ ជា​ពិសេស​សម្រាប់​យុវជន​ ដើម្បី​ពិភាក្សា​អំពី​គោលនយោបាយ​ទាក់ទង​នឹង​អ៊ីនធឺណិត​ អភិបាលកិច្ច​ឌី​ជី​ថ​ល​ និង​ផ្តល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​ដោះស្រាយ​កង្វល់​របស់​ពួក​គេ​លើ​ការ​ទទួលខុសត្រូវ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​អ៊ីនធឺណិត​។​ 

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ ODC​ លោក​ ធី​ ទ្រី​ ថ្លែង​សុន្ទរកថា​របស់​លោក​ដោយ​ផ្តើម​ចេញពី​មតិ​ ស្វាគមន៍​វាគ្មិន​កិត្តិយស​ទាំងអស់​ និង​អ្នកចូលរួម​ក្នុង​វេទិកា​ YIGF​ ២០២៣​។​ លោក​បាន​គូសបញ្ជាក់​នូវ​វគ្គ​សំខាន់​មួយ​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​គោលនយោបាយ​ការពារ​ទិន្នន័យ​បុគ្គល​ និង​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ និង​ជំរុញ​អ្នកចូលរួម​ទាំងអស់​ឱ្យ​ចែករំលែក​គំនិត​របស់​ពួក​គេ​ និង​ផ្តល់​ធាតុ​ចូល​ផ្សេងៗ​ទៀត​ដល់​សេចក្តីព្រាងច្បាប់​ឱ្យ​បាន​ផុសផុល​។​ លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​រៀបចំ​ទាំងអស់​ និង​វាគ្មិន​កិត្តិយស​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ ឯកឧត្ដម​ ស៊ុន​ រ៉ា​ពី​ដ​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ព្រមទាំង​បណ្ឌិតសភា​ឌី​ជី​ថ​ល​ និង​បច្ចេកវិទ្យា​កម្ពុជា​ សម្រាប់​ការ​គាំទ្រ​ និង​សហការ​ជា​បន្តបន្ទាប់​ ដើម្បី​នាំ​យក​ព្រឹត្តិការណ៍​ទាក់ទង​នឹង​បច្ចេកវិទ្យា​ និង​ឌី​ជី​ថ​ល​មក​កម្ពុជា​។​

​ឯកឧត្ដម​ ស៊ុន​ រ៉ា​ពី​ដ​ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ឡើង​ថ្លែង​សុន្ទរកថា​បើក​ដោយ​ផ្សារ​ភ្ជាប់​ប្រធានបទ​នៃ​អភិបាលកិច្ច​ឌី​ជី​ថ​ល​ស្រប​ទៅ​តាម​រា​របៀបវារៈ​នៃ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ក្នុង​ការ​អភិវឌ្ឍ​ឌី​ជី​ថ​ល​ ដែល​មាន​ចែង​រួច​ស្រេច​ក្នុង​គោលនយោបាយ​ជាតិ​ដូច​ជា​ យុទ្ធសាស្ត្រ​បញ្ច​កោន​ដំណាក់កាល​ទី​ ១​ គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ឆ្នាំ​ ២០២២-២០៣៥​ និង​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​ ២០២១-២០៣៥​ ។​ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​ អ៊ីនធឺណិត​មាន​និយម​ន័យ​ទូលំទូលាយ​ ដែល​ជ្រាប​ទៅ​ដល់​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ ដែល​ធ្វើ​ឱ្យ​ពាក្យ​នេះ​ កាន់តែ​ស្មុគស្មាញ​ និង​មាន​លក្ខណៈ​អរូបី​។​ ដូចនេះ​ហើយ​ វា​ចាំបាច់​សម្រាប់​អ្នក​បង្កើត​គោលនយោបាយ​ និង​អ្នក​ប្រើប្រាស់​ដើម្បី​យល់​ច្បាស់​អំពី​តួនាទី​របស់​ពួក​គេ​ និង​ប្រើប្រាស់​ទាញ​យក​អត្ថប្រយោជន៍​ពី​អ៊ីនធឺណិត​ឱ្យ​បាន​ពេញលេញ​តាម​រយៈ​ការ​អនុវត្ត​ការ​គ្រប់គ្រង​អ៊ីនធឺណិត​។​ ឯកឧត្ដម​ក៏​បាន​និយាយ​អំពី​ហានិភ័យ​ បញ្ហា​ប្រឈម​ និង​ភាព​ងាយ​រង​គ្រោះ​នៃ​អ៊ីនធឺណិត​ ដូច​ជា​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​ សន្តិសុខ​សាយ​ប័​រ​ និង​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​ ហើយ​បាន​ជំរុញ​យុវជន​ឱ្យ​សិក្សា​ និង​ស្វែង​យល់​ពី​គោលការណ៍​នៃ​ការ​គ្រប់គ្រង​អ៊ីនធឺណិត​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​រៀបរាប់​ខាងលើ​។​

​បន្ទាប់​ពី​សុន្ទរកថា​បើក​ ក៍​មាន​សុន្ទរកថា​គន្លឹះ​ចំនួន​ ៥​ ដោយ​វាគ្មិន​កិត្តិយស​នៃ​ព្រឹត្តិការណ៍​នេះ​ ដែល​បង្ហាញ​ពី​បញ្ហា​ទាក់ទង​នឹង​អ៊ីនធឺណិត​ជា​បន្តបន្ទាប់​។​ វាគ្មិន​ទី​មួយ​ លោក​ ណូ​ប៊ឺ​ត​ ក្លេ​ន​ (Nobert​ KLEIN)​ ជា​សមាជិក​ដើម​មួយ​រូ​ម​ក្នុង​ក្រុមប្រឹក្សាភិបាល​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​  បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​របស់​គាត់​អំពី​ “​ប្រវត្តិសាស្ត្រ​នៃ​អ៊ីនធឺណិត​នៅ​កម្ពុជា​”​។​ គាត់​បាន​ចូលរួម​ចំណែក​ជា​ច្រើន​ក្នុង​ការ​នាំ​យក​ការ​ភ្ជាប់​អ៊ីនធឺណិត​ជា​លើក​ដំបូង​មក​ កាន់​ប្រទេស​កម្ពុជា​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​។​ ថ្លែង​នៅ​ចំពោះ​មុខ​អ្នកចូលរួម​ទាំង​ ១២៩​ នាក់​ លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​លំបាក​ក្នុង​ការ​ទាក់ទង​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​ការ​បំផុសគំនិត​ក្នុង​ការ​នាំ​យក​កា​រត​ភ្ជាប់​អ៊ីនធឺណិត​មក​កាន់​ព្រះរាជាណាចក្រ​មួយ​នេះ​ ព្រោះថា​ក្នុងអំឡុងពេល​នោះ​ កម្ពុជា​ខ្វះ​ធនធាន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​បង្កើត​កា​រត​ភ្ជាប់​អ៊ីនធឺណិត​។​ បន្ទាប់​ពី​កា​រត​ភ្ជាប់​អ៊ី​ធឺ​ណិ​ត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជោគជ័យ​ គំនិត​ផ្តួចផ្តើម​ផ្សេង​ទៀត​ក៏​លេចឡើង​ផង​ដែរ​ ដូច​ជា​ការ​បង្កើត​ពុម្ពអក្សរ​ខ្មែរ​នៅ​លើ​កុំព្យូទ័រ​ និង​លេខ​កូដ​ប្រទេស​កម្ពុជា​ “KH”​ ។​

​បន្ទាប់​មក​ វេទិកា​ត្រូវ​បាន​បន្ត​ដោយ​ក្រុមការងារ​នាយកដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​អង្គការសហប្រជាជាតិ​ (UNDESA)​ ដើម្បី​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ “​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ជា​អ្វី​?”​។​ នោះ​ជា​បទ​បង្ហាញ​ថត​ទុកជា​មុន​ដោយ​ លោកស្រី​ Anja​ Gengo​ អ្នកជំនាញ​ផ្នែក​កម្មវិធី​អភិបាលកិច្ច​អ៊ីនធឺណិត​ និង​ជា​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​សម្រាប់​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​។​ ដោយសារ​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ ហានិភ័យ​ និង​បញ្ហា​ប្រឈម​ក៏​កើនឡើង​ផង​ដែរ​។​ អ្នក​ប្រើប្រាស់​ភាគច្រើន​មានចំណេះ​ដឹង​តិចតួច​អំពី​តួនាទី​  និង​ភាព​ឯកជន​របស់​ពួក​គេ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​។​ វេទិកា​អភិបាលកិច្ច​អ៊ិ​ន​ធឺ​ណិ​ត​មាន​គោលបំណង​កាត់​បន្ថយ​គម្លាត​ទាំងនោះ​ និង​ពង្រឹង​អ្នក​ប្រើប្រាស់​នូវ​ចំណេះដឹង​ជាក់ស្តែង​នៃ​ការ​ការពារ​ និង​ការ​គ្រប់គ្រង​ទិន្នន័យ​តាម​អ៊ីនធឺណិត​។​

បន្ទាប់​មក​ទៀត​ សុន្ទរកថា​សំខាន់​មួយទៀត​ត្រូវ​បាន​បង្ហាញ​ដោយ​លោក​ ប៊ួ​យ​ រិ​ណា​ ស្តី​ពី​ការ​ណែនាំ​អំពី​ បញ្ញា​សិប្បនិម្មិត​(AI)​ ។​ វា​ពិតជា​វគ្ត​ដែល​ពោ​ពេញ​ដោយ​អន្តរ​កម្ម​ឆ្លើយឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​។​ ទោះបីជា​វគ្គ​នេះ​មាន​លក្ខណៈ​បច្ចេកទេស​ខ្ពស់​ក៏​ដោយ​ អ្នក​ចូល​បាន​ផ្តោតអារម្មណ៍​ និង​ស្តាប់​ដោយ​យកចិត្តទុកដាក់​នូវ​វាគ្មិន​ដែល​ធ្វើ​បទ​បង្ហាញ​យ៉ាង​ស៊ីជម្រៅ​។​ លោក​ Dixon​ Siu​ វិស្វករ​កម្មវិធី​ម្នាក់​មក​ពី​ក្រុមហ៊ុន​ធំ​មួយ​ក្ន​ង​ប្រទេស​ជប៉ុន​ -​ Fujitsu​ Limited​ និង​ជា​តំណាង​របស់​ CamIDF​ បាន​ផ្តល់​សុន្ទរកថា​គ​ន្លឺះ​សំខាន់​របស់​គាត់​ស្តី​ពី​សិទ្ធិ​ឌី​ជី​ថ​ល​ និង​ទំនួល​ខុស​ត្រូវ​លើ​អ៊ីនធឺណិត​។​ វគ្គ​របស់​គាត់​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ ដោយសារ​គាត់​បាន​ផ្តល់​នូវ​ក្របខ័ណ្ឌ​ជាក់ស្តែង​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ការ​រុករក​នៅ​លើ​អ៊ីនធឺណិត​ និង​វេទិកា​អន​ឡាញ​ប្រកបដោយ​សុវត្ថិភាព​។​ 

​មុន​នឹង​បញ្ចប់​ លោក​ ង៉ែត​ ម៉ូ​សេ​ បាន​ថ្លែង​សុន្ទរកថា​សំខាន់ៗ​ ស្តី​ពី​សុវត្ថិភាព​អ៊ីនធឺណិត​ និង​ឯកជន​ភាព​ទិន្នន័យ​នៅ​កម្ពុជា​។​ លោក​បាន​លើក​ឡើង​ពី​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​ ទូទៅ​មួយ​ចំនួន​ ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នោះ​គឺ​ការ​លួច​ចូល​ និង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូច​ជា​ Facebook​ និង​ Telegram​ ។​ គាត់​ក៏​បាន​សង្កត់ធ្ងន់​លើ​ការ​ការពារ​ទិន្នន័យ​ព្រោះ​វា​ជា​ទិដ្ឋភាព​ដ៏​មាន​តម្លៃ​ក្នុង​ យុគសម័យ​ឌី​ជី​ថ​ល​។​ លោក​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​បាន​ទទួលស្គាល់​គ្រោះថ្នាក់​ដែល​ អាច​កើត​មាន​នៃ​ហានិភ័យ​សន្តិសុខ​ ហើយ​បាន​បង្កើត​ច្បាប់​ និង​គោលនយោបាយ​ផ្សេងៗ​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​បញ្ហា​។​

​ក្រៅពី​សុន្ទរកថា​គន្លឹះ​នេះ​ក៏​មាន​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ការពារ​ទិន្នន័យឯកជន​ផង​ដែរ​។​ កិច្ចប្រជុំ​នោះ​មានការ​ជជែក​ដេញដោល​ពី​ដំណាង​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​ និង​វិស័យ​ឯកជន​។​ វា​គឺជា​វគ្គ​មួយ​ដែល​ប្រកបដោយ​ផ្លែផ្កា​ និង​អន្តរ​កម្ម​បំផុត​នៃ​ព្រឹត្តិការណ៍​នេះ​។​ ការ​ពិភាក្សា​ជា​ក្រុម​នេះ​បាន​និយាយ​អំពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​មាត្រា​ផ្សេងៗ​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ក្នុង​វិស័យ​ឯកជន​ភាព​ និង​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​។​

​បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់​ អ្នកចូលរួម​ត្រូវ​បាន​បែងចែក​ទៅ​តាម​បន្ទប់​តូចៗ​ចំនួន​បី​ ដែល​វាគ្មិន​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី​ប្រធានបទ​ផ្សេងៗ​គ្នា​ដោយ​ផ្អែក​លើ​ប្រធានបទ​ចំនួន​បីដូច​ជា​៖​ (១)​ សន្តិសុខ​សាយ​ប័​រ​ និង​សុវត្ថិភាព​ទិន្នន័យ​ (២)​ ការ​ណែនាំ​អំពី​បញ្ញា​សិប្បនិម្មិត​(AI)​ និង​ (៣)​ សិទ្ធិ​ឌី​ជី​ថ​ល​ និង​ការ​ទទួលខុសត្រូវ​លើ​អ៊ីនធឺណិត​ ។​ ក្នុង​បន្ទប់​ទី​១​ លោក​ហេង​ សុខ​ឡាយ​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ប្រចាំ​បណ្ឌិតសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ (CADT)​  ធ្វើ​បទ​បង្ហាញ​ពី​ “​បញ្ញា​សិប្បនិម្មិត​ (AI)​ ក្នុង​ការ​អប់រំ​”​។​ បង​បង្ហាញ​ពី​ “​បទ​ពិសោធន៍​ពី​ប្រទេស​ឥណ្ឌា​ទាក់ទង​នឹង​ ការ​តស៊ូ​ដើម្បី​សិទ្ធិ​ឌី​ជី​ថ​ល​”​ ដោយ​លោក​Gyan​ Prakash​ Tripathi​។​ បទ​បង្ហាញ​ “បញ្ញា​សិប្បនិម្មិត​នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​៖​ ឥទ្ធិពល​ និង​និន្នាការ​ប​ច្ចុប្បន្ន​” ដោយ​លោក​ អឹ​ម​ ច័ន្ទ​តុលា​ ។​ “វិធីសាស្ត្រ​ការពារ​កុំឱ្យ​ក្លាយជា​ជន​រង​គ្រោះ​នៃ​វិស្វកម្ម​សង្គម“​ ដោយ​លោក​ អ៊ុំ​ ឧត្តម​  និង​ សន្តិសុខ​សាយ​ប័​រ​ ដោយ​លោក​ Edmon​ CHUNG​។​ នៅ​បន្ទប់​ទី​ ២​ មាន​បទ​បង្ហាញ​ពីរ​ “​ការ​វាយប្រហារ​ការ​បន្លំ​ និង​ការ​ការពារ​”​ និង​ “​ហេតុ​អ្វី​បានជា​ក្រមសីលធម៌​ទិន្នន័យ​មាន​សារៈសំខាន់​សម្រាប់​ដំណោះស្រាយ​បញ្ញា​សិប្បនិម្មិត​/ML”​ ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុមការងារ​ ជំរុំ​ឌី​ជី​ថ​ល​។​ បន្ទាប់​មក​ លោក​ SIU​ Dixon​ ធ្វើ​បទ​បង្ហាញ​ពី​ “​ហេតុ​អ្វី​បានជា​ការ​ពង្រឹង​ទិន្នន័យ​ផ្ទាល់ខ្លួន​គឺជា​អនាគត​ និង​ទិដ្ឋភាព​ទូទៅ​នៃ​ប្រព័ន្ធ​អេកូ​ប្រតិបត្តិការ​ទិន្នន័យ​របស់ខ្ញុំ​?”​។​  នៅ​បន្ទប់​ទី​៣​ លោក​ ណា​ សម្បត្តិ​ចតុ​វង្ស​ ធ្វើ​បទ​បង្ហាញ​ពី​ “​សន្តិសុខ​សាយ​ប័​រ​”​ ហើយ​លោក​ សំ​អាន​ ម៉ារ​ឌី​ បង្ហាញ​ពី​ “​ទិន្នន័យ​បើកចំហ​ និង​ឯកជន​ភាព​”​ ក្រោយមក​វគ្គ​ “​សន្តិសុខ​សាយ​ប័​រ​”​ ផ្សេង​មួយទៀត​ ត្រូវ​បាន​ចែករំលែក​ដោយ​ក្រុម​ DigitalHub101​ ។​  វគ្គ​បង​បង្ហាញ​ពី​ “​ការ​អភិវឌ្ឍ​អ៊ីនធឺណិត​អាក់​សែ​ស​ក្នុង​ប្រទេស​កម្ពុជា​”​ ដោយ​លោក​ ផ​ន​ ដា​រ៉ូ “ការ​សម្រប​ខ្លួន​តាម​ជំនាញ​ឌី​ជី​ថ​ល​ក្នុង​សតវត្សរ៍​ទី​ ២១​” ដោយ​ លោក​ ឈៀង​ ថន​ សុ​បញ្ញា​។​ ថ្ងៃ​ដំបូង​បញ្ចប់​ដោយ​ការ​ផ្លាស់​ប្តូរ​ប្រកបដោយ​ផ្លែផ្កា​ដែល​អ្នកចូលរួម​រៀន​ការ​យល់​ដឹង​ថ្មីៗអំពីអភិបាលកិច្ចឌីជីថល​។​

អត្ថបទទាក់ទង

ដំណើរ និងគោលបំណងនៃគណៈកម្មាធិការរៀបចំថ្មីឆ្ពោះទៅកាន់ អភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា ២០២៤

នៅខែកក្កដា ឆ្នាំ ២០២៤ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF Cambodia) បានស្វាគមន៍គណៈកម្មាធិការរៀបចំថ្មីចំនួនប្រាំរូប ​ដែលសមាជិកនីមួយៗត្រូវបានចាត់តាំងឱ្យចូលក្នុងចំណោមក្រុមសំខាន់ៗចំនួនបួនគឺ គណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស គណៈកម្មាធិការរៀបចំកម្មវិធី គណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ និងគណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង។ ជាមួយនឹងគោលដៅ​និងបេសកកម្មច្បាស់លាស់​ គណៈកម្មាធិការថ្មីថ្មោងទាំងប្រាំរូបនឹងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត និងដោះស្រាយបញ្ហាសំខាន់ៗជុំវិញអ៊ីនធឺណិតតាមរយៈការចូលរួមសកម្មភាពការងារក្នុង YIGF Cambodia។គណៈកម្មការរៀបចំថ្មីនឹងចូលរួមជាផ្នែកមួយដ៏សំខាន់សម្រាប់ YIGF Cambodia ឆ្នាំ២០២៤ ដែលនឹងធ្វើឡើងនាពេលខាងមុខ។ ក្នុងអត្ថបទនេះ ពួកគេនឹងចែករំលែកដំណើរនៃការចូលរួមក្នុងសហគមន៍ YIGF Cambodia ពិភាក្សាអំពីបញ្ហាអ៊ីនធឺណិតដែលពួកគេចាប់អារម្មណ៍ និងស្វែងរកវិធីដោះស្រាយបញ្ហាទាំងនោះនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញអំពីបេសកកម្ម គោលដៅ និងសារសំខាន់ៗដែលពួកគេចង់ផ្សព្វផ្សាយទៅដល់សាធារណជន ជាពិសេសក្រុមយុវជន។គណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ ចាន់ ទី អាយុ ២០ ឆ្នាំ ជានិស្សិតឆ្នាំទី ៤ ផ្នែកពាណិជ្ជកម្មឌីជីថល ពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ហើយបានបញ្ចប់សញ្ញាបត្រផ្នែកវិស្វកម្មសូហ្វវែរនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ទី បានស្គាល់ពីវេទិកា YIGF Cambodia ជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ ២០២៣ តាមរយៈសាលារបស់លោក ដែលភ្លាមៗនោះ លោកក៏មានចំណាប់អារម្មណ៍ ដោយសារកម្មវិធីនេះផ្តោតលើបច្ចេកវិទ្យា និងការគាំទ្រលើប្រធានបទអ៊ីនធឺណិត។ ជាមួយនឹងបទពិសោធន៍ខាងផ្នែកសរសេរកូដ និងការរចនារូបភាព យុវជនរូបនេះបានសម្រេចចិត្តដាក់ពាក្យធ្វើជាសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រសម្រាប់វេទិកា YIGF​ Cambodia។ បេសកកម្មរបស់លោកគឺបង្កើតបរិយាកាសមួយដែលយុវជនអាចរៀន ផ្លាស់ប្តូរគំនិត និងបង្កើតដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់អ៊ីនធឺណិតនាពេលបច្ចុប្បន្ន។លោកពោលថា «គោលដៅរបស់ខ្ញុំរួមមានការលើកកម្ពស់អក្ខរកម្មឌីជីថលតាមរយៈកម្មវិធីអប់រំ និងសិក្ខាសាលា និងការលើកទឹកចិត្តឱ្យមានការចូលរួមរបស់យុវជនជាមួយ YIGF Cambodia។ នេះហើយជាមូលហេតុដែល YIGF Cambodia ក្នុងឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលខ្ញុំត្រូវតែចូលរួមធ្វើឱ្យវាក្លាយជាវេទិកាដ៏ជោគជ័យមួយ ដោយចូលរួមជាគណៈកម្មាធិការរៀបចំមួយរូបដែរ»។សារសំខាន់ចុងក្រោយពីគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រថ្មីនេះគឺ៖ «អ៊ីនធឺណិតគឺជាកន្លែងដ៏មានឥទ្ធិពលសម្រាប់ការតភ្ជាប់ និងការច្នៃប្រឌិត ប៉ុន្តែវាទាមទារការប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្ម។ បន្តការស្វែងយល់បន្ថែម តស៊ូមតិសម្រាប់ការប្រើប្រាស់អ៊ីនធឺណិតឥតគិតថ្លៃ និងបើកចំហ ហើយផ្តល់អាទិភាពលើសុវត្ថិភាព និងឯកជនភាពលើអ៊ីនធឺណិត។ សំឡេងរបស់អ្នកមានសារៈសំខាន់ណាស់។ យើងត្រូវធ្វើការជាមួយគ្នា ដើម្បីបង្កើតអនាគតឌីជីថលប្រកបដោយភាពវិជ្ជមាន និងបរិយាបន្ន»។សមាជិកម្នាក់ទៀតនៃគណៈកម្មាការអភិវឌ្ឍន៍គេហទំព័រគឺ ហួរ លីវហួង ដែលជានិស្សិត​ឆ្នាំទី​៣ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឯកទេសវិទ្យាសាស្ត្រទិន្នន័យ ពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។កញ្ញាតែងតែចាប់អារម្មណ៍លើអភិបាលកិច្ចអ៊ីនធឺណិត ជាពិសេសទាក់ទងនងឥទ្ធិពលរបស់វាទៅលើលំហអនឡាញ ឯកជនភាព សុវត្ថិភាព និងការចូលប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នា។ ចម្ងល់ទាំងនេះបានជំរុញទឹកចិត្តកញ្ញាឱ្យដាក់ពាក្យចូលធ្វើជា គណៈកម្មាធិការរៀបចំ YIGF Cambodia។លីវហួង បានរំលឹកថា៖ «នៅពេលដែលខ្ញុំបានឃើញការងារដ៏ល្អ ដែលគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រនៃវេទិកា YIGF Cambodia កំពុងធ្វើ ជាពិសេសការងារក្នុងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមយុវជន ខ្ញុំបានសម្រេចចិត្តថាខ្ញុំចង់ចូលរួមជាផ្នែកមួយនៃការរៀបចំនេះ។ គេហទំព័ររបស់ពួកគេគឺជាឧបករណ៍ដ៏មានឥទ្ធិពល ហើយខ្ញុំចង់ចូលរួមចំណែកក្នុងការធ្វើឱ្យអ៊ីនធឺណិតមានសុវត្ថិភាព និងជាកន្លែងផ្តល់ព័ត៌មានសម្រាប់មនុស្សគ្រប់គ្នា» ។កញ្ញាបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនបន្ទាប់ពីត្រូវបានជ្រើសរើសឱ្យធ្វើជាសមាជិកនៃគេហទំព័រថ្មី នៃគណៈកម្មាធិការអភិបាលកិច្ចអ៊ីនធឹណិតថា «វាជាកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ សម្រាប់វេទិកាអ៊ី YIGF Cambodia។ ខ្ងុំចង់ចែករំលែកគំនិតជាច្រើន ដើម្បីយកជំនាញបច្ចេកទេស ជាមួយនឹងចំណេះដឹងផ្នែកអភិបាលកិច្ចអ៊ីនធឺណិតរបស់ខ្ញុំបញ្ចូលគ្នា ដើម្បីបង្កើតគេហទំព័រដែលផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការបង្កើតអនាគតឌីជីថល»។ ជាមួយនឹងបទពិសោធន៍ក្នុងវិទ្យាសាស្ត្រទិន្នន័យ កញ្ញានឹងប្រើប្រាស់ជំនាញរបស់នាងដើម្បីធ្វើឱ្យគេហទំព័រ YIGF Cambodia ក្លាយជាមជ្ឈមណ្ឌលដ៏មានឥទ្ធិពលសម្រាប់អ្នកគ្រប់គ្នាដែលចាប់អារម្មណ៍លើប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត តាមរយៈការបង្កើតរូបភាពទិន្នន័យ ដើម្បីធ្វើឱ្យប្រធានបទស្មុគស្មាញកាន់តែងាយស្រួលយល់សម្រាប់មនុស្សទូទៅ។នាងបានបន្ថែមថា៖ «​ខ្ញុំចង់ប្រើទិន្នន័យដើម្បីប្រាប់រឿងរ៉ាវគួរឱ្យទាក់ទាញដែលធ្វើឱ្យប្រធានបទស្មុគស្មាញនេះអាចប្រែជាប្រធានបទដែលងាយយល់បានដូចជា កម្រងសំណួរខ្លីៗដែលអាចសាកល្បងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់មនុស្សទូទៅ ឬព័ត៌មានបែបរូបភាពក្រាហ្វិក ដែលបង្ហាញពីអត្ថប្រយោជន៍នៃអាកប្បកិរិយាអនឡាញដែលមានទំនួលខុសត្រូវ»។ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត គឺជាក្តីកង្វល់ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ហើយកញ្ញាមើលឃើញថាគេហទំព័រវេទិកា YIGF Cambodia ជាអាវុធប្រឆាំងនឹងបញ្ហាទាំងនោះ។«កុំធ្វើត្រឹមតែជាអ្នកប្រើប្រាស់ដោយប្រយោលលើប្រព័ន្ធអ៊ីនធឺណិត! គេហទំព័រ YIGF Cambodia គឺជាទីចាប់ផ្តើមរបស់អ្នក ដើម្បីក្លាយជាពលរដ្ឋសកម្ម។ ស្វែងយល់អំពីសិទ្ធិរបស់អ្នក ស្វែងយល់ពីច្បាប់នៃអ៊ីនធឺណិត និងចូលរួមការពិភាក្សាអំពីការកសាងអ៊ីនធឺណិតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ សូមចាំថា យើងទាំងអស់គ្នាអាចក្លាយជាអ្នកផ្លាស់ប្តូរបានជាមួយនឹងចំណេះដឹង និងទិន្នន័យ!» ពោលដោយគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រថ្មី។គណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្សអ៊ូ ជាតិតា អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី ៣ នៃភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស (IFL) ក្នុងដេប៉ាតឺម៉ង់ភាសាអង់គ្លេសនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ថែមពីលើនេះ កញ្ញាជានិស្សិតឆ្នាំទី ២ កំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកម្ពុជា (UC)។ជាតិតា គឺជាយុវជនដែលចង់ដឹងចង់ឮអំពីប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត ដោយសារនាងជឿថាវាមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គម ដែលជំរុញឱ្យនាងក្លាយជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំវេទិកា YIGF Cambodia ឆ្នាំ ២០២៤។កញ្ញាត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំ YIGF Cambodia បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃ និងសម្ភាសន៍។ ឥឡូវនេះនាងបានក្លាយជាសមាជិករៀបចំនៃវេទិកា YIGF Cambodia ក្នុងគណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស។  វេទិកា YIGF Cambodia គឺជាសហគមន៍មួយដែល ជាតិតា សង្ឃឹមថានឹងស្វែងយល់ពីបទពិសោធន៍ថ្មីៗបន្ថែមទៀត ខណៈពេលដែលភ្ជាប់នូវអ្វីដែលនាងបានរៀនពីសាលា ដើម្បីយកទៅអនុវត្តក្នុងក្រុមរដ្ឋបាល។«ពេលបានជ្រើសរើសឲ្យក្លាយជាគណៈកម្មាធិការរៀបចំវេទិកា YIGF Cambodia ឆ្នាំ២០២៤ បានធ្វើឱ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ការដែលជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំវេទិកានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំ និងក្រុមយុវជនរបស់ខ្ញុំ ដើម្បីឲ្យពួកយើងយល់ដឹងកាន់តែស៊ីជម្រៅអំពីអភិបាលកិច្ចអ៊ីនធឺណិត និងការប្រើអ៊ីនធឺណិត»។ក្នុងនាមជាគណៈកម្មាធិការថ្មីនៃវេទិកា YIGF Cambodia កញ្ញាបានបង្ហាញពីគំនិតវិជ្ជមានលើអ៊ីនធឺណិតសម្រាប់សង្គមកម្ពុជា ជាមួយនឹងបេសកកម្មដើម្បីធ្វើឱ្យអ៊ីនធឺណិតអាចប្រើប្រាស់បានដល់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែង។«កង្វះអ៊ីនធឺណិតដើម្បីទទួលបានព័ត៌មានមិនមែនជាបញ្ហាប្រឈមសម្រាប់សហគមន៍របស់យើងទៀតទេ។ លើសពីនេះយើងមានសេចក្តីសោមនស្សរីករាយដែលដឹងថាសហគមន៍របស់យើងមានភាពប្រសើរឡើងជាមួយនឹងអភិបាលកិច្ចអ៊ីនធឺណិត ហើយក្នុងនាមយើងជាយុវជនបានប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយគ្នានឹងនីតិវិធីនៃគោលនយោបាយពីរដ្ឋាភិបាល ដើម្បីលើកកម្ពស់ស្ថិរភាពនៃសន្តិសុខសង្គម និងការអភិវឌ្ឍន៍សង្គម»។យ៉ាងណាមិញ ដោយមើលឃើញពីកង្វះចំណេះដឹងទាក់ទងនឹងអ៊ីនធឺណិត ជាពិសេសអ្នកនៅជនបទក្នុងប្រទេសកម្ពុជា ជាតិតា ចង់ចូលរួមជាមួយ YIGF Cambodia ក្នុងគោលបំណងដោះស្រាយបញ្ហា «គម្លាតនៃការប្រើប្រាស់អ៊ីនធឺណិត និងចំណេះដឹងអ៊ីនធឺណិត» នៅកម្ពុជា។«ក្នុងនាមជាយុវជននិងអ្នកបង្កើតការផ្លាស់ប្តូរ យើងគួរតែមានការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរលើបញ្ហាអ៊ីនធឺណិត។ ដើម្បីលើកឡើងពីដំណោះស្រាយសំខាន់ៗចំពោះបញ្ហាប្រឈម យើងត្រូវចូលរួមជាមួយគ្នាក្នុងសកម្មភាព និងយុទ្ធនាការផ្សេងៗជាដើម។ ដូច្នេះ កិច្ចសហប្រតិបត្តិការជាមួយចលនារដ្ឋាភិបាលអាចឱ្យយើងអភិវឌ្ឍលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាជាមុន» សារគន្លឹះចុងក្រោយរបស់កញ្ញា។គណៈកម្មាធិការរៀបចំកម្មវិធីហុក លីហ៊ុយ អាយុ ២៧ ឆ្នាំ បានទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយត្រូវបានជ្រើសរើសជាគណៈកម្មាធិការរៀបចំកម្មវិធីថ្មីរបស់វេទិកា YIGF Cambodia។លីហ៊ុយ បានដាក់ពាក្យសម្រាប់គណៈកម្មាធិការរៀបចំវេទិកា​ YIGF ដោយសារតែកញ្ញាមើលឃើញពីឱកាសនិងសក្តានុពលដែលអាចពង្រីកទស្សនៈរបស់កញ្ញាលើសពីទំនួលខុសត្រូវវិជ្ជាជីវៈបច្ចុប្បន្នរបស់កញ្ញា និងជាការបំផុសគំនិតសម្រាប់កញ្ញាឱ្យចូលរួមក្នុង «ការគ្រប់គ្រងអ៊ីនធឺណិត» ។កញ្ញាបាននិយាយថា៖ «ការក្លាយជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំនឹងមិនត្រឹមតែជួយសម្រួលដល់ការរៀនសូត្របន្ត និងការអភិវឌ្ឍន៍ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អំណាចឱ្យខ្ញុំក្នុងការរួមចំណែកយ៉ាងសកម្មដល់សហគមន៍ ដែលចង់បង្កើតអភិបាលកិច្ចអ៊ីនធឺណិតនាពេលអនាគតឲ្យចេញរូបរាងឡើង»។ជាសមាជិកថ្មីនៃគណៈកម្មាធិការរៀបចំថ្មី លីហ៊ុយសង្ឃឹមថានឹងបានអនុវត្តជំនាញរបស់នាងក្នុងការរៀបចំកម្មវិធី និងចំណេះដឹងដែលនាងមាន ដើម្បីរួមចំណែកដល់សហគមន៍អ្នកប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។នាងបានបង្ហាញពីអារម្មណ៍របស់នាង បន្ទាប់ពីនាងត្រូវបានជ្រើសរើសថា៖« វានាំមកវិញនូវការចងចាំដែលខ្ញុំធ្លាប់រំភើបជាខ្លាំងកាលពីពេលដែលខ្ញុំនៅជាសិស្សស្ម័គ្រចិត្ត»។លីហ៊ុយ ស្រមៃថាខ្លួននាងជាពលរដ្ឋឌីជីថល ដែលចូលចិត្តទទួលយកឱកាសទាំងការចូលរួម ឬរចនាការពិភាក្សាណាមួយទាក់ទងនឹងអ៊ីនធឺណិតជាមួយវេទិកា YIGF Cambodia។បេសកកម្មរបស់នាងគឺដើម្បីដោះស្រាយបញ្ហាអក្ខរកម្មឌីជីថល ដែលពាក់ព័ន្ធនឹងការផ្តល់ជូនបុគ្គលម្នាក់ៗនូវជំនាញចាំបាច់ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល និងរុករកវេទិកាអនឡាញ ស្វែងយល់អំពីឯកជនភាព និងសុវត្ថិភាពឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន និងជំនាញ។«មើលឃើញអ៊ីនធឺណិតដោយផ្នត់គំនិត ទាំងឱកាស និងការទទួលខុសត្រូវ។ អ៊ីនធឺណិតផ្តល់នូវសក្តានុពលដ៏អស្ចារ្យសម្រាប់ការរៀន ការតភ្ជាប់ និងការច្នៃប្រឌិត ប៉ុន្តែវាក៏ទាមទារឱ្យយើងមានការប្រុងប្រយ័ត្នចំពោះភាពឯកជន សុវត្ថិភាព និងភាពត្រឹមត្រូវនៃព័ត៌មានផងដែរ។ ចាប់យកអក្ខរកម្មឌីជីថល ពិចារណាមាតិកាដែលអ្នកប្រើប្រាស់ និងចែករំលែក ហើយតែងតែគិតគូរពីផលប៉ះពាល់សីលធម៌នៃសកម្មភាពអនឡាញរបស់អ្នក។ បើអនុវត្តបែបនេះ យើងអាចបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាព មានបរិយាបន្ន និងផ្តល់សិទ្ធដល់មនុស្សគ្រប់រូប» គឺជាសារសំខាន់ចុងក្រោយរបស់លីហ៊ុយ។

ទស្សនៈរបស់ខ្ញុំលើវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ​ ២០២៣ (IGF 2023)

ប្រសិនបើមានគេសួរខ្ញុំអំពីដំណើរកម្សាន្តនៅទីក្រុងក្យូតូ ខ្ញុំនឹងប្រាប់ពួកគេអំពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ (IGF 2023)។ វាគឺជាបទពិសោធន៍ថ្មីប្លែកសម្រាប់ខ្ញុំ។ តោះមកស្គាល់ តើវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ ជាអ្វី? វេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ គឺជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៨ នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសជប៉ុននៅទីក្រុងក្យូតូ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។ ប្រធានបទនៃវេទិកាគឺ អ៊ីនធឺណិតដែលយើងចង់បាន៖ ការផ្តល់អំណាចដល់មនុស្សគ្រប់គ្នា។ ប្រធានបទរងមានដូចជា បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន (AI & Emerging Technologies) ជៀសវាងការបែងចែកអ៊ីនធឺណិតទៅក្រុមមនុស្សណាមួយ (Avoiding Internet Fragmentation) សុវត្ថិភាពតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងសុវត្ថិភាពអ៊ីនធឺណិត (Cybersecurity, Cybercrime & Online Safety) ការគ្រប់គ្រងទិន្នន័យ និងទំនុកចិត្ត (Data Governance & Trust) ការបែងចែក និងការដាក់បញ្ចូលឌីជីថល (Digital Divides & Inclusion) អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការឌីជីថលសកល (Global Digital Governance & Cooperation) សិទ្ធិមនុស្ស និងសេរីភាព (Human Rights & Freedoms) និង និរន្តរភាព និងបរិស្ថាន (Sustainability & Environment)។ តោះអានបន្តថាតើទស្សនៈរបស់ខ្ញុំនៅលើវេទិកាគឺយ៉ាងណា!ចំណុចសំខាន់នៃកម្មវិធីវេទិការយៈពេលប្រាំថ្ងៃគឺពោរពេញទៅដោយកម្មវិធី និងវគ្គខ្លីផ្សេងៗគ្នា ហើយត្រូវបានរៀបចំជាទម្រង់ប្រព័ន្ធអ៊ីនធឺណិតផង និង ដោយផ្ទាល់ផង ដែលវាគ្មិនមួយចំនួនបានធ្វើបទបង្ហាញពីចម្ងាយតាមប្រព័ន្ទអ៊ីនធឺណិត។ ខ្ញុំមិនអាចចូលរួមវគ្គទាំងអស់បានទេ ដូច្នេះខ្ញុំបានជ្រើសរើសវគ្គមួយចំនួនដែលខ្ញុំគិតថាគួរឱ្យចាប់អារម្មណ៍។ កម្មវិធីរបស់វេទិកានេះគឺជាបទពិសោធន៍ថ្មីមួយដែលខ្ញុំបានឃើញ ដោយសារមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ចាប់ពីថ្នាក់ដឹកនាំ រហូតដល់ក្រុម យុវជន។ វគ្គខ្លីជាង ៣៥៥ ត្រូវបានបង្ហាញនៅក្នុងវេទិកា ហើយមានស្តង់ជាង ៨០ ក្នុងគោលបំណងចែករំលែកបេសកកម្មការងាររបស់ពួកគេទៅកាន់អ្នកចូលរួម។ ពិធីបើកត្រូវបានធ្វើឡើងនៅថ្ងៃទីពីរ ហើយជាការភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំដែល នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបង្ហាញខ្លួននិងបានថ្លែងសុន្ទរកថាតំណាងប្រទេសម្ចាស់ផ្ទះនៃ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ ផងដែរ។លោក Fumio Kishida បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា «AI ជំនាន់ថ្មីមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនល្បឿនការបង្កើតថ្មីក្នុងវិស័យផ្សេងៗដូចជាការរកឃើញថ្នាំព្យាបាល និងការអភិវឌ្ឍន៍នៃការព្យាបាលថ្មី ដោយហេតុនេះនាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងពិភពលោក»។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏​បាន​ធ្វើថ្លែងសុន្ទរកថា​ទៅ​កាន់​វេទិកា​តាមរយៈ​វីដេអូផងដែរ។ នៅក្នុងសុន្ទរកថារបស់គាត់ លោក Antonio បាននិយាយថា «ខ្ញុំទន្ទឹមមើលការជួបជុំគ្នានៅទីក្រុងក្យូតូ ដើម្បីទទួលបាននូវលទ្ធផលសំខាន់ៗ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង។ រួមគ្នាទាំងអស់គ្នា យើងអាចដឹងពីមហិច្ឆតាដែលបានចែងនៅក្នុងប្រធានបទនៃវេទិការនេះ និងអ៊ីនធឺណិត ដើម្បីផ្តល់អំណាចដល់មនុស្សទាំងអស់»។នៅពេលល្ងាចនៃថ្ងៃទីពីរ វេទិកាមានអាហារប៊ូហ្វេអមជាមួយនឹងរាត្រីតន្ត្រី ក៏ដូចជាកាំជ្រួចស្វាគមន៍នៅខាងក្រៅអគារសន្និសីទ។វគ្គគួរឱ្យចាប់អារម្មណ៍ដោយសារមានវគ្គច្រើនជាង ៣៥៥ ទើបខ្ញុំមិនអាចចូលរួមវគ្គទាំងអស់បានទេ។ ដូច្នេះ ខ្ញុំបានរៀបចំកាលវិភាគសម្រាប់វគ្គដែលខ្ញុំចង់ចូលរួម។ ខាងក្រោម​នេះ​ជា​វគ្គ​ខ្លីដែល​ខ្ញុំ​គិត​ថា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ក្នុង​ការ​ចែក​រំលែក​នៅ​ក្នុង​ប្លុកនេះ​។និន្នាការវិវត្តនៅក្នុង MIS- & DIS-INFORMATIONវេទិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះការទំនាក់ទំនង និងព័ត៌មាននាពេលបច្ចុប្បន្ននេះ។ ទោះយ៉ាងណាក៏ដោយ វាក៏ជាការព្រួយបារម្ភផងដែរនៅពេលនិយាយអំពីការរីករាលដាលនៃមាតិកាមិនពិត និងក្លែងក្លាយ ព្រមទាំងព័ត៌មានដែលបណ្តាលឱ្យមានគ្រោះថ្នាក់។ ដូច្នេះ​ព័ត៌មាន​មិន​ពិត​គឺ​មានបណ្ដាលឲ្យកើតឡើងដោយ​ចេតនា ដោយឡែក​ព័ត៌មាន​មិន​ពិត​កើតឡើងដោយ​អចេតនា។ ពត៌មានមិនពិតរីករាលដាលតាមរយៈសកម្មភាពរបស់តួអង្គទាំងពីរ ហើយនៅក្នុងទម្រង់ជាមាតិកានៅប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ដែលបង្កើតឡើងសម្រាប់ការទាក់ទាញអ្នកប្រើប្រាស់។អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រជុំ​នេះ គឺ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗគ្នា​បាន​មក​រួម​គ្នា​ពិភាក្សា​លើ​បញ្ហា​នេះ និង​លើក​ឡើង​ពី​ទស្សនៈ​ផ្សេង​គ្នា​។ វាគ្មិនម្នាក់​​​ គឺលោកស្រី Maria Ressa ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២១ ក៏បានសង្កត់ធ្ងន់លើហានិភ័យនៃការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេស Artificial Intelligence (AI) ដែលអាចប្រើយ៉ាងងាយស្រួលដើម្បីផ្សព្វផ្សាយរឿងមិនពិត។ លោកស្រី​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ខណៈ AI កំពុង​ឈាន​ទៅ​មុខលឿនជាង​មនុស្ស​នា​ពេល​បច្ចុប្បន្ន ។សំណួរគួរឱ្យចាប់អារម្មណ៍មួយសម្រាប់អ្នកពិភាក្សាទាំងអស់គឺ តើយើងអាចធ្វើអ្វីបានដើម្បីការពារ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី ជនភៀសខ្លួន ជនជាតិភាគតិច និងសហគមន៍ LGBTQ+ ហើយតើពួកគេអាចប្រើឧបករណ៍អ្វីខ្លះដើម្បីការពារខ្លួន? សហគមន៍ទាំងនេះជាធម្មតាតែងតែទទួលរងនូវគ្រោះថ្នាក់ដែលបណ្តាលមកពីព័ត៌មានមិនពិតតាមអ៊ីនធឺណិត និងព័ត៌មានមិនពិតដែលមានបំណងកំណត់គោលដៅលើពួកគេ។លោកស្រី Vera Jourova អនុប្រធានគណៈកម្មការអឺរ៉ុបសម្រាប់គុណតម្លៃ និងតម្លាភាព បាននិយាយថា នៅក្នុងការកំណត់របស់សហភាពអឺរ៉ុបបានចាត់ទុកអ្វីដែលខុសច្បាប់នៅក្រៅបណ្តាញដូចគ្នានឹងនៅលើអ៊ីនធឺណិតផងដែរ។ លោកស្រីក៏បានលើកឡើងពីបញ្ហាដែលថា បច្ចេកវិទ្យាធំៗមួយចំនួនកំពុងដំណើរការសេដ្ឋកិច្ចទាក់ទាញចំណាប់អារម្មណ៍ ដែលដូចគ្នាទៅនឹងអាជីវកម្មកខ្វក់ដែរ។ វាជាពេលដែលអ្នកដំណើរការក្បួនដោះស្រាយកំពុងរកលុយបានយ៉ាងច្រើនតាមរយៈការស្អប់ខ្ពើម ព័ត៌មានគួរឱ្យព្រួយបារម្ភ និងព័ត៌មានគ្រោះថ្នាក់។ សហភាពអឺរ៉ុបក៏បានពិភាក្សាអំពីបញ្ហានេះជាមួយនឹងបច្ចេកវិទ្យាធំៗ ហើយបានព្យាយាមបញ្ឈប់ពួកគេជាមួយនឹងច្បាប់សេវាកម្មឌីជីថលដែលមានភាពស្របច្បាប់។Tatsuhiko Yamamoto សាស្ត្រាចារ្យច្បាប់ និងជានាយករងនៃវិទ្យាស្ថានស្រាវជ្រាវសកលនៃសាកលវិទ្យាល័យ Keio បានឆ្លើយតបទៅនឹងសំណួរថាសេដ្ឋកិច្ចទាក់ទាញចំណាប់អារម្មណ៍មានសភាពកាន់តែធ្ងន់ធ្ងរនៅក្នុងពិភពអនឡាញជាងពិភពរូបវន្តពិតដោយមានពាក្យសំដីស្អប់ ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។ ការរួមបញ្ចូលគ្នានៃអំពើបង្កគ្រោះថ្នាក់ទាំងនេះជាមួយគ្នាអាចក្លាយជាកម្លាំងដែលមិនអាចគ្រប់គ្រងបាន ដូច្នេះការ​សម្រុះសម្រួល​ដ៏រហ័សមួយ​នឹង​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហានេះ។អ្នកស្រី Maria បានសម្តែងថា ច្បាប់របស់សហភាពអឺរ៉ុប ដែលនឹងចេញគឺមានសភាពយឺតប្រៀបដូចអណ្តើក ខណៈដែលបច្ចេកវិទ្យាថ្មីកើតឡើងជារៀងរាល់ពីរសប្តាហ៍ម្តង។ ដូច្នេះហើយ វាគឺជាការអភិវឌ្ឍន៍ដ៏រហ័សរហួនមួយ​ ដែលមនុស្សត្រូវការផ្លាស់ទីលឿនជាងមុន ហើយក៏មិនគួរពឹងផ្អែកលើក្រុមហ៊ុនបច្ចេកវិទ្យាតែម្នាក់ឯងនោះទេ ព្រោះដំណើរការបស់ពួកគេដើម្បីតែប្រាក់ចំណេញប៉ុណ្ណោះ។Nic Suzor សាស្ត្រាចារ្យនៅសាលាច្បាប់នៃសាកលវិទ្យាល័យ Queensland University of Technology បានឆ្លើយតបថាអ្វីដែលបាត់បង់នៅក្នុងការជជែកពិភាក្សានេះគឺជាការទទួលស្គាល់ពីបញ្ហា​ ថាវាពិតជាមានភាពសំខាន់។ វាពិបាកណាស់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីដឹងថានរណាជាគោលដៅនៅលើបណ្ដាញអនឡាញ។ នៅពេលចាត់ថ្នាក់មាតិកាស្អប់ តួលេខកម្រិតខ្ពស់បំផុតបង្ហាញតែបុគ្គលដែលមានឋានៈខ្ពស់ប៉ុណ្ណោះ។ លោក​បាន​ស្នើ​ថា យើង​ត្រូវ​មាន​ភាព​សកម្ម​បន្ថែម​ទៀត​ដើម្បី​ធានា​ថា​ប្រព័ន្ធ​ដែល​យើង​កំពុង​សាងសង់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​វិសមភាព​ប្រវត្តិសាស្ត្រ​ក្នុង​ចិត្ត។ ប្រសិនបើយើងផ្តោតលើឧបករណ៍ណាដែលមនុស្សអាចប្រើបាន នោះវានឹងជាបន្ទុកមួយទៀតសម្រាប់ក្រុមមនុស្សដែលត្រូវបានគេកំណត់គោលដៅរួចទៅហើយ។ការអប់រំ បរិយាបន្ន អក្ខរកម្ម៖ កត្តាចាំបាច់សម្រាប់អនាគត AI ប្រកបដោយវិជ្ជមានវគ្គនេះផ្តោតលើបញ្ញាសិប្បនិម្មិតក្នុងការអប់រំឧត្តមសិក្សា។ គោលការណ៍គ្រឹះសម្រាប់ការអប់រំឧត្តមសិក្សាត្រូវបានផ្តួចផ្តើមឡើងជាសកលដើម្បីលើកកម្ពស់អក្ខរកម្មថ្មីៗ។ គោលការណ៍ចំនួនប្រាំមួយរួមមាន: (១) មនុស្ស​ មិនមែនបច្ចេកវិទ្យា ត្រូវតែជាចំណុចកណ្តាលនៃការងាររបស់យើង (២) យើងគួរតែលើកកម្ពស់ការរួមបញ្ចូលឌីជីថលនៅក្នុង និងក្រៅស្ថាប័នរបស់យើង (៣) ចំណេះដឹងផ្នែកឌីជីថល និងព័ត៌មានគឺជាផ្នែកសំខាន់មួយនៃការអប់រំស្នូល (៤) ឧបករណ៍ AI គួរតែលើកកម្ពស់ការបង្រៀន និងការរៀន (៥) ការរៀនអំពីបច្ចេកវិទ្យាគឺជាដំណើរការបទពិសោធន៍ ពេញមួយជីវិត និង (៦) ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ AI ត្រូវតែធ្វើឡើងដោយការទទួលខុសត្រូវ។រួមចំណែកដល់អភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជាកាលពីខែមករា ឆ្នាំ២០២២ វិធីសាស្រ្តរបស់កម្ពុជាចំពោះការគ្រប់គ្រងអ៊ីនធឺណិត​ មានការពាក់ព័ន្ធនឹងការរួមបញ្ចូលនៃក្របខ័ណ្ឌបទប្បញ្ញត្តិ និងគោលនយោបាយដើម្បីគ្រប់គ្រង និងការគ្រប់គ្រងទិដ្ឋភាពផ្សេងៗនៃអ៊ីនធឺណិត។ ការអភិវឌ្ឍន៍នៅក្នុងវិធីសាស្រ្តរបស់កម្ពុជាចំពោះអភិបាលកិច្ចអ៊ីនធឺណិតរួមមាន ក្របខណ្ឌបទប្បញ្ញត្តិ ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត គោលនយោបាយសេដ្ឋកិច្ចឌីជីថល អ្នកផ្តល់សេវាអ៊ីនធឺណិត (ISP) សន្តិសុខតាមអ៊ីនធឺណិត សេរីភាពអនឡាញ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាអនឡាញ ការការពារទិន្នន័យ និងឯកជនភាព និងកិច្ចសហការអន្តរជាតិ។បន្ទាប់ពីបានចូលរួមក្នុងវេទិកា IGF ២០២៣ នេះ ខ្ញុំនឹងបន្តចូលរួមចំណែកក្នុងការគ្រប់គ្រងអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមជាមួយភាគីពាក់ព័ន្ធដូចជា ចូលរួមសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា ដើម្បីបង្កើតទំនាក់ទំនង និងស្វែងយល់ពីទស្សនៈផ្សេងៗគ្នា។ ការរួមចំណែកមួយទៀតគឺការតស៊ូមតិ និងបង្កើនការយល់ដឹងដោយ លើកកម្ពស់អ៊ីនធឺណិតបើកចំហ និងអាចចូលប្រើបាន និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសិទ្ធិឌីជីថល សេរីភាពនៃការបញ្ចេញមតិ និងតួនាទីរបស់អ៊ីនធឺណិតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ជាចុងក្រោយ ខ្ញុំនឹងបន្តចូលរួម ឬសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) ដែលផ្តោតលើសិទ្ធិឌីជីថល សេរីភាពអ៊ីនធឺណិត និងគោលនយោបាយបច្ចេកវិទ្យា។ក្យូតូ ប្រទេសជប៉ុនរដ្ឋាភិបាលជប៉ុន បានជ្រើសរើសកន្លែងដ៏ត្រឹមត្រូវ និងល្អបំផុតដើម្បីធ្វើជាម្ចាស់ផ្ទះសន្និសីទរបស់ខ្លួន ខណៈដែលទីក្រុងក្យូតូមានភាពល្បីល្បាញ​ ដោយសារវាជាតំបន់ប្រវត្តិសាស្ត្រ និងសំបូរដោយវប្បធម៌។ ការទៅទស្សនាទីក្រុងក្យូតូធ្វើឲ្យខ្ញុំបានស្វែងរកពេលវេលានៃភាពស្ងប់ស្ងាត់ ខណៈពេលទស្សនាប្រាសាទ និងកន្លែងដែលមានទេសភាពស្អាត់ៗ ដែល​មាន​សួនច្បារ​​ត្រូវ​បាន​ថែរក្សា​យ៉ាង​ល្អ ព្រៃឫស្សី និង​ទេសភាព​បែប​ប្រពៃណី​រួមចំណែក​ដល់​បរិយាកាស​ស្ងប់ស្ងាត់។ អារម្មណ៍រួមរបស់ខ្ញុំបន្ទាប់ពីបានទៅលេងទីក្រុងនេះ គឺជាការរួមបញ្ចូលគ្នានៃការកោតសរសើរចំពោះភាពសម្បូរបែបនៃវប្បធម៌ ភាពស្ងប់ស្ងាត់ និងទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងកេរដំណែលប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន។ក​ថ្លែង​អំណរគុណ​ពិសេសការចូលរួមក្នុងវេទិកា IGF ២០២៣ នៅទីក្រុងក្យូតូ នៃប្រទេសជប៉ុន នឹងមិនកើតឡើងសម្រាប់ខ្ញុំទេ ប្រសិនបើគ្មានការគាំទ្រដ៏សប្បុរសពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ ការគាំទ្រនេះ មិនត្រឹមតែផ្តល់ធនធានចាំបាច់ប៉ុណ្ណោះទេ ថែមទាំងបានបម្រើជាប្រភពនៃការលើកទឹកចិត្ត ដល់យុវជនដែលតស៊ូមតិអំពីអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជាផងដែរ។

បទពិសោធន៍ដែល​មិន​អាច​បំភ្លេច​បាន​ ការជឿនលឿននៃអ៊ីនធឺណិត និងបច្ចេកវិទ្យានៅអភិបាលកិច្ចអ៊ីនធឺណិត (IGF) ២០២៣

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី១៨ (IGF) ២០២៣ ដែលរៀបចំដោយរដ្ឋាភិបាលជប៉ុននៅទីក្រុងក្យូតូរយៈពេលប្រាំថ្ងៃរួមជាមួយនឹងការគាំទ្រពីអង្គការសហប្រជាជាតិ គណៈកម្មាធិការអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជាចំនួន ១២រូបមានឱកាសជាលើកដំបូងដើម្បីចូលរួមនៅក្នុងវេទិកាលំដាប់ពិភពលោក។ វេទិកានៅទីក្រុងក្យូតូ ប្រទេសជប៉ុនរយៈពេលប្រាំថ្ងៃនាំមកនូវបទពិសោធន៍ដែល​មិន​អាច​បំភ្លេច​បាន ​និងការចង់ដឹង ចង់ឃើញ ដើម្បីជំរុញប្រធានបទអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។មានប្រទេសជាង ១៧០ បានមកពិភាក្សា និងលើកឡើងពីបញ្ហាប្រឈម និងឱកាសរបស់ពួកគេជុំវិញប្រធានបទនៃអ៊ីនធឺណិត។ វេទិកាពហុភាគីជាសាកលសម្រាប់ការសន្ទនាលើបញ្ហាអភិបាលកិច្ចអ៊ីនធឺណិតត្រូវបានប្រារព្ធឡើងនៅឆ្នាំ២០២៣ ក្រោមប្រធានបទ \'អ៊ីនធឺណិតដែលយើងចង់បាន-ពង្រឹងអំណាច​ប្រជាជនទាំងអស់គ្នា\' ដោយមានគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធអន្តរជាតិផ្សេងៗ។ប្រតិភូកម្ពុជាក៏រួមបញ្ចូលជាមួយការគាំទ្រពីអង្គការសហប្រជាជាតិ (UN) ផងដែរ។ ហើយវាធ្វើឱ្យសុបិនរបស់យើងក្លាយជាការពិត ដើម្បីមានឱកាសទៅទស្សនា និងចូលរួមសន្និសីទអន្តរជាតិនៅទីក្រុងក្យូតូ ប្រទេសជប៉ុន រយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។ជាផ្នែកមួយនៃគណៈកម្មាធិការអភិបាលកិច្ចអ៊ីនធឺណិតម្ពុជាឆ្នាំ២០២៣ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវអ្វីដែលខ្ញុំបានរៀន ពី IGF ២០២៣ នៅប្រទេសជប៉ុនសម្រាប់អ្នកទាំងអស់គ្នាជាពិសេសសម្រាប់អ្នកដែលចង់ស្វែងយល់បន្ថែមអំពីវេទិកានេះ និងប្រធានបទទាក់ទង​នឹង​អភិបាលកិច្ចអ៊ីនធឺណិត។កម្មវិធីនេះមានវគ្គសិក្ខាសាលាច្រើនជាង ៣០០ ដែលមានប្រធានបទតូចៗចំនួនប្រាំបី។ ទាំងនោះ​មាន​ដូចជា បញ្ញាសិប្បនិមិត្ត និង​ការរួម​ចូល​ក្នុង​បច្ចេកវិទ្យា; ជៀសវាងការបែងចែកអ៊ីនធឺណិត; សុវត្ថិភាពតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងសុវត្ថិភាពលើអ៊ីនធឺណិត; ការគ្រប់គ្រងទិន្នន័យ និង​ភាព​ជឿទុក​ចិត្ត​តាម​ប្រព័ន្ធអនឡាញ; ការបែងចែកឌីជីថល និងការដាក់បញ្ចូល; អភិបាលកិច្ចឌីជីថលសកល និងកិច្ចសហប្រតិបត្តិការ; សិទ្ធិមនុស្ស និងសេរីភាព; និងនិរន្តរភាព និងបរិស្ថាន។ខ្ញុំចង់ចែករំលែកប្រធានបទគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលខ្ញុំបានចូលរួមក្នុងអំឡុងពេល IGF ២០២៣ នៅខាងក្រោម។ការបង្ហាញវប្បធម៌សម្រាប់ថ្ងៃដំបូងនៃព្រឹត្តិការណ៍នាពេលល្ងាចមានពិធីបើកកម្មវិធីដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្យូតូ ដោយមានការបាញ់កាំជ្រួច បង្ហាញការសំដែងស្គរប្រពៃណីជប៉ុន និងការស្លៀកពាក់ប្រពៃណីខ្មែរ។វា​ដូចជា​ការ​ផ្លាស់ប្តូរ​ប្រពៃណី​វប្បធម៌​ជាមួយ​គ្នាខ្ញុំ​បាន​ស្គាល់​រសជាតិ​នៃ​វប្បធម៌​ជប៉ុន​តាមរយៈ​ការ​សម្តែង​សិល្បៈ​របស់​ពួកគេ។នៅថ្ងៃបន្ទាប់ត្រូវបានសម្គាល់ជាថ្ងៃបើកជាផ្លូវការនៃ IGF ដោយមានសុន្ទរកថាបើកពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលនិយាយអំពីតួនាទីដ៏សំខាន់របស់អ៊ីនធឺណិតនៅក្នុងសង្គម សេដ្ឋកិច្ចសង្គម និងសង្គមប្រជាធិបតេយ្យ។ខណៈពេលដែលការរីកចម្រើននៃអ៊ីនធឺណិតមានសារៈសំខាន់ នាយករដ្ឋមន្ត្រីជប៉ុនក៏បានលើកឡើងពីកង្វល់ជុំវិញបញ្ហាអ៊ីនធឺណិត ដូចជាព័ត៌មានមិនស្របច្បាប់ និងបង្កគ្រោះថ្នាក់រួមទាំងការវាយប្រហារតាមអ៊ីនធឺណិតដែលកំពុងគំរាមកំហែងដល់កន្លែងសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ដោយ​មានក្តី​សង្ឃឹមថា IGF 2023 នឹងជួយកែលម្អនិងដោះស្រាយបញ្ហាទាំងនោះតាមរយៈការពិភាក្សានៅក្នុងវេទិកានេះ ក្នុងគោលបំណងពង្រឹងបទប្បញ្ញត្តិនៃបញ្ញាសិប្បនិមិត្ត និងសន្តិសុខតាមអ៊ីនធឺណិត ដើម្បីធ្វើឱ្យអ៊ីនធឺណិតក្លាយជាកន្លែងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។អគ្គលេខាធិការអង្គការសហប្រជាជាតិបច្ចុប្បន្ន លោក Antonio Guterres បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថលអាចប្រើប្រាស់ដើម្បីសម្រេចបាន SDGs របស់អង្គការសហប្រជាជាតិ ដូចជាការដោះស្រាយបញ្ហាអាកាសធាតុ និងការកសាងពិភពលោកប្រកបដោយនិរន្តរភាព។បន្ទាប់មកមានការស្លៀកពាក់បែបប្រពៃណីជប៉ុនហៅថា គីមីណូ (Kimino) ហើយមានជាតិសាសន៍ជាច្រើនជុំវិញពិភពលោកបានមកសាកល្បងថតរូបពេលស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន។ខ្ញុំមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងពណ៌ផ្កាឈូកដ៏រស់រវើកនៃសម្លៀកបំពាក់របស់ពួកគេ និងវាយនភ័ណ្ឌរលោងហើយវាមិនចំណាយពេលយូរដើម្បីស្លៀកពាក់ទេ។ខ្ញុំសង្ឃឹមថាខ្ញុំអាចមានឈុតគីម៉ូណូមួយសម្រាប់​ដែរ។បន្ទាប់មក យើងនឹងរីករាយនឹងការទស្សនាស្តង់ដែលមកពីស្ថាប័នផ្សេងៗ ក្រុមហ៊ុនឯកជន ដែលកំពុងបង្ហាញការរកឃើញបច្ចេកវិទ្យាថ្មីរបស់ពួកគេនិងណែនាំយើងអំពីបេសកកម្មរបស់ក្រុមហ៊ុនរបស់ពួកគេក្នុងការជួយដោះស្រាយបញ្ហានៅក្នុងយុគសម័យឌីជីថល។វឌ្ឍនភាពនៃបញ្ញាសិប្បនិមិត្តក្នុងនាមជាមនុស្សម្នាក់ដែលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយខ្ញុំចាប់អារម្មណ៍នឹងបច្ចេកវិទ្យាបកប្រែពហុភាសាដែលមានសមត្ថភាពបកប្រែច្រើនភាសាទៅជាអក្សររត់ពីក្រោមក្នុងពេលតែមួយតាមរយៈសំឡេងភាសាតែមួយដោយប្រើបច្ចេកវិទ្យាបកប្រែដោយប្រើប្រាស់បញ្ញាសិប្បនិមិត្តក្នុងពេលដំណាលគ្នាដែលបច្ចុប្បន្នកំពុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានជាតិព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង (NICT) របស់ប្រទេសជប៉ុន។ខ្ញុំ និងសមាជិកគណៈកម្មាធិការដទៃក៏បានចូលរួមវគ្គសិក្ខាសាលា \'ការនិយាយជាមួយអ្នករស់នៅ Metaverse- អត្តសញ្ញាណថ្មី និងភាពចម្រុះ\' ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។វាបានបង្ហាញពីបច្ចេកវិទ្យាជឿនលឿននៃបញ្ញាសិប្បនិមិត្តនៅក្នុងmetaverseកំពុងឆ្ពោះទៅមុខដើម្បីជួយដោះស្រាយគម្លាតយេនឌ័រនិងអនុញ្ញាតឱ្យយុវជនចាប់អារម្មណ៍អំពីអត្តសញ្ញាណពិតរបស់ពួកគេដែលជាកម្មសិទ្ធិរបស់ពួកគេដោយគ្មានស្លាកស្នាមនៃការវិនិច្ឆ័យបទដ្ឋានសង្គមចំពោះអ្នក ប្លែងភេទ។ វាជួយពួកគេឱ្យក្លាយជាភេទ ឬរូបរាង ឬរចនាប័ទ្មស្លៀកពាក់ ណាមួយដែលយើងចង់បានតាមរយៈការបង្កើតរូបតំណាងអត្តសញ្ញាណផ្ទាល់ខ្លួន និងធ្វើសកម្មភាពណាមួយដែលយើងស្រមៃចង់ធ្វើដោយសេរីនៅក្នុងពិភពនៃ metaverse ។សិក្ខាសាលាមួយទៀត \'ការរួមបញ្ចូលសាលារៀននៃអភិបាលកិច្ចអ៊ីនធឺណិតក្នុងការសម្រេចបាន SDGs\' បានបង្ហាញខ្ញុំថាមានបញ្ហាជាច្រើនមកពីប្រទេសផ្សេងៗគ្នាទាក់ទងនឹងការអប់រំ ហើយមានការចែករំលែកដ៏ល្អពីប្រទេសអភិវឌ្ឍន៍ ដើម្បីធានាថាអ៊ីនធឺណិតមានសុវត្ថិភាពក្នុងការប្រើប្រាស់នៅក្នុងសាលារៀន និងការកែលម្អចំណេះដឹងអំពី SDGs ។អ្នកតំណាងរបស់កម្ពុជាក៏បានបង្ហាញពីការស្រាវជ្រាវសំខាន់ៗរបស់ បញ្ញាសិប្បនិមិត្ត ក្នុងវិស័យអប់រំផងដែរ លោក ហេងសុខឡាយមកពីគណៈកម្មាធិការអ៊ីនធឺណិតយុវជនកម្ពុជាបានធ្វើបទបង្ហាញអំពីការស្រាវជ្រាវរបស់គាត់ដែលមានចំណងជើងថា \"បដិវត្តន៍ការសិក្សា AI-Driving នាថ្នាក់ឧត្តមសិក្សានៅកម្ពុជា\"។ វាបានបង្ហាញថាការប្រើប្រាស់ បញ្ញាសិប្បនិមិត្ត ដូចជាChatGPT មានភាពចម្រូងចម្រាសរវាងសិស្ស និងគ្រូនៅក្នុងប្រទេសកម្ពុជា ហើយយើងមិនទាន់មានបទប្បញ្ញត្តិ ឬច្បាប់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកចូលរួមមកពីប្រទេសផ្សេងៗក៏បានលើកឡើងពីការព្រួយបារម្ភអំពីបញ្ហានេះផងដែរ ហើយប្រទេសមួយចំនួនបានចែករំលែកថាវាមានទាំងផ្នែកវិជ្ជមាន និងអវិជ្ជមានសម្រាប់ការសិក្សារបស់និស្សិត និងសមត្ថភាពស្រាវជ្រាវរបស់ពួកគេ។បន្ទាប់ពីចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ២០២៣ជាមួយគណៈកម្មាធិការអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាយើងបានឃើញបញ្ហាប្រឈមជាសកលនិងទស្សនៈជាច្រើនពីប្រទេសផ្សេងៗគ្នាក្នុងការប្រើប្រាស់ បញ្ញាសិប្បនិមិត្ត អ៊ីនធឺណិត និងសុវត្ថិភាពតាមអ៊ីនធឺណិត។យើងឃើញថាពួកគេកំពុងឈានទៅមុខលឿនជាងប្រទេសកម្ពុជាទាក់ទងនឹងច្បាប់ការពារសន្តិសុខតាមអ៊ីនធឺណិត ច្បាប់ប្រើប្រាស់បញ្ញាសិប្បនិមិត្តហើយពិភពលោកកំពុងទទួលបានសក្តានុពលខ្ពស់នៃអត្ថប្រយោជន៍ពីការប្រើប្រាស់អ៊ីនធឺណិតដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ កាត់បន្ថយគម្លាតយេនឌ័រ និងដោះស្រាយបញ្ហាជាច្រើននៅក្នុង ប្រទេសរបស់ពួកគេ។ខ្ញុំសង្ឃឹមថាកម្ពុជាអាចកែលម្អសុវត្ថិភាពអ៊ីនធឺណិតនិងអាចស្រូបយកអត្ថប្រយោជន៍ពីអ៊ីនធឺណិតក្នុងយុគសម័យឌីជីថលដូចប្រទេសដទៃទៀតដែរ។ក្នុងនាមជាគណៈកម្មាធិការYIGFរបស់កម្ពុជាខ្ញុំមានការចង់ដឹងចង់ឃើញនិងមានសុទិដ្ឋិនិយមចំពោះអនាគតនៃអ៊ីនធឺណិត សម្រាប់ការកសាងសហគមន៍សុវត្ថិភាពអ៊ីនធឺណិត និងតស៊ូមតិសម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការលើកកម្ពស់ការយល់ដឹង និងចែករំលែកកង្វល់ និងការពិភាក្សាពីភាគីពាក់ព័ន្ធជាច្រើន ដូចជាសាធារណៈ វិស័យឯកជន និងសាធារណៈជនតាមរយៈការ​ធ្វើកិច្ច​ពិភាក្សាលើបញ្ហានេះ។