អ្នកស្ម័គ្រចិត្ត វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា 2023
អ៊ុន បូណាលីហេង
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
អ៊ុន បូណាលីហេង
អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយ
ខ្ញុំឈ្មោះ អ៊ុន បូណាលីហេង ហើយបច្ចុប្បន្នខ្ញុំជានិស្សិត IT អាយុ 20 ឆ្នាំនៅសាកលវិទ្យាល័យ RUPP ។ ខ្ញុំកំពុងបន្តការសិក្សារបស់ខ្ញុំដោយមានចំណាប់អារម្មណ៍ខ្លាំងលើបច្ចេកវិទ្យា។ទន្ទឹមនឹងដំណើរសិក្សារបស់ខ្ញុំ ខ្ញុំបានធ្វើការជាអ្នកកាត់តវីដេអូនៅ ក្រុមហ៊ុនមួយរយៈពេលពីរឆ្នាំកន្លងមកហើយ។ ខ្ញុំបានធ្វើការងារស្ម័គ្រចិត្តជាមួយ Cambodia YIGF ពីព្រោះខ្ញុំស្រលាញ់សក្តានុពលនៃបច្ចេកវិទ្យាក្នុងការនាំយកអ្វីដែរថ្មីៗ ស្វែងយល់អំពី អភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា និង ស្វែងយល់អោយកាន់តែសុីជម្រៅនឹងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការចែករំលែកព័ត៌មាន និងការប្រើប្រាស់អ៊ីនធឺណិតអោយមានសុវត្ថិភាពប្រកបដោយភាពចម្រុះ និងសមធម៌។
រ៉ុង ច័ន្ទមរកត
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
រ៉ុង ច័ន្ទមរកត
អ្នកសម្របសម្រួលកម្មវីធី
សួស្តី! នាងខ្ញុំឈ្មោះ រ៉ុង ច័ន្ទមរកត។ បច្ចុប្បន្ននេះ ខ្ញុំកំពុងសិក្សាថ្នាក់បរិញ្ញាបត្រពីរ គឺបរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងមួយទៀតគឺបរិញ្ញាបត្រភាសាអង់គ្លេស ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ នៅនាយកដ្ឋានភាសាអង់គ្លេស នៃវិទ្យាស្ថានបរទេសភាសាបរទេស(IFL) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ខ្ញុំស្ម័គ្រចិត្តនៅកម្ពុជា YIGF ពីព្រោះព្រឹត្តិការណ៍នេះផ្តល់នូវការពិភាក្សាជាច្រើនដែលប្រមូលផ្តុំយុវជនសម្រាប់ការជជែកពិភាក្សាស៊ីជម្រៅ និងការពិចារណាលើបញ្ហាទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិតដែលជះឥទ្ធិពលដល់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ជាពិសេសយុវជន។ លើសពីនេះទៀត វាគឺជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការពង្រឹងជំនាញ បុគ្គលិកលក្ខណៈ និងវិជ្ជាជីវៈរបស់ខ្ញុំ។ វានឹងនាំមកឱ្យខ្ញុំនូវចំណេះដឹងជាច្រើនអំពីការពង្រឹងអំណាចឌីជីថល។ ក្រៅពីនេះ ខ្ញុំអាចធ្វើការជាអ្នកស្ម័គ្រចិត្តជាមួយមនុស្សមកពីតំបន់ផ្សេងទៀត។ ខ្ញុំមានចំណង់ចំណូលចិត្តចំពោះបញ្ហាអភិបាលកិច្ចអ៊ីនធឺណិត បំណងចង់ចូលរួមចំណែកដល់សហគមន៍យុវជន និងការចាប់អារម្មណ៍ក្នុងការសិក្សា និងឱកាសបង្កើតបណ្តាញ។ លើសពីនេះទៀត ខ្ញុំកំពុងសម្លឹងរកការប្រើប្រាស់ពេលវេលាដែលមានរបស់ខ្ញុំឱ្យបានល្អ។ ខ្ញុំចង់ឱ្យជំនាញ គុណភាព និងគុណលក្ខណៈដែលខ្ញុំបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដើម្បីប្រើប្រាស់ឱ្យបានល្អនៅក្នុងផ្នែកនៃអ្នកស្ម័គ្រចិត្តនេះនៅ Cambodia YIGF។
សុភ័ស ពិសី
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
សុភ័ស ពិសី
អ្នកសម្របសម្រួលកម្មវីធី
ខ្ញុំឈ្មោះ ពិសី ហើយបច្ចុប្បន្នខ្ញុំកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំកំពុងចូលរៀនឆ្នាំទី ៣ នៃការសិក្សា។ ទន្ទឹមនឹងចំណង់ចំណូលចិត្តរបស់ខ្ញុំចំពោះឌីជីថល និងភាសាអង់គ្លេស ខ្ញុំក៏មានចំណាប់អារម្មណ៍នឹងសិក្សាចំពោះលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត និងសុវត្ថិភាពលើអ៊ីនធឺណិតផងដែរ។ ខណៈពេលដែលខ្ញុំប្រហែលជាមិនមានបទពិសោធន៍ផ្ទាល់ក្នុងវិស័យនេះ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សេងៗ ដែលអនុញ្ញាតឱ្យខ្ញុំអភិវឌ្ឍជំនាញពាក់ព័ន្ធ។ បច្ចុប្បន្ននេះ ខ្ញុំស្ម័គ្រចិត្តជាអ្នកបកប្រែសម្រាប់ ActionAid Cambodia ដែលខ្ញុំបានយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត និងសមត្ថភាពទំនាក់ទំនង។ លើសពីនេះ ខ្ញុំបានស្ម័គ្រចិត្តសម្រាប់ក្រុម Games-IT ក្នុងអំឡុងពេល SEAGAMES លើកទី 32 & 12th ASEAN PARAGES ដែលផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍ដ៏មានតម្លៃនៅក្នុងឌីជីថល។ Cambodia YIGF បង្ហាញពីឱកាសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំក្នុងការរួមចំណែកក្នុងការពិភាក្សា និងគំនិតផ្តួចផ្តើមដែលកំណត់អនាគតនៃអ៊ីនធឺណិត។ ខ្ញុំមានបំណងចង់សហការជាមួយបុគ្គលដែលមានគំនិតដូចគ្នា និងទទួលបានបទពិសោធន៍ដ៏មានតម្លៃក្នុងការគ្រប់គ្រងអ៊ីនធឺណិត។ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងវេទិកានេះ ខ្ញុំសង្ឃឹមថានឹងដើរតួនាទីក្នុងការបង្កើតកន្លែងឌីជីថលដែលរួមបញ្ចូល និងមានសុវត្ថិភាពជាងមុនសម្រាប់ទាំងអស់គ្នា។ អភិបាលកិច្ចតាមអ៊ីនធឺណែតរួមបញ្ចូលទិដ្ឋភាពផ្សេងៗ រួមទាំងបច្ចេកវិទ្យា ច្បាប់ សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។ វាមានសារៈសំខាន់ណាស់ដែលសំឡេងរបស់មនុស្សគ្រប់រូបត្រូវបានឮ ហើយខ្ញុំជឿថាដោយចាប់ផ្តើមពីខ្លួនយើង យើងអាចបង្កើតការផ្លាស់ប្ដូរយ៉ាងសំខាន់។
មុី ជេដ្ឋាពុទ្ធិ
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
មុី ជេដ្ឋាពុទ្ធិ
អ្នកសម្របសម្រួលបច្ចេកទេស
សួរស្ដី! ខ្ញុំឈ្មាះ មុី ជេដ្ឋាពុទ្ធិ ជានិសិ្សតឆ្នាំទី ១នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំមានការចាប់អារម្មណ៍ក្នុងកម្មវិធី YGIF ពីព្រោះ YGIF ជាកម្មវិអីដែលនិយាយពាក់ពាន់និងអុិនធឺណែត និង បញ្ញាសិប្បនិម្មិតដែលប្រធានបទក្ដៅៗ។
ហួរ លីវហួង
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ហួរ លីវហួង
អ្នកសម្របសម្រួលប្រតិបត្តិការ
ការចូលរួមជាអ្នកស្ម័គ្រចិត្តនៃYIGFជាផ្នែកមួយសំខាន់សម្រាប់ការអភិវឌ្ឍន៏ខ្លួននៅក្នងវិស័យឌីជីថល ក៏ទទួលបានបទពិសោធន៍រួមទាំងចំណេះដឹងផងដែរ.
អៀត រីហ្សា
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
អៀត រីហ្សា
អ្នកសម្របសម្រួលកម្មវីធី និង ប្រតិបត្តិការ
ចង់ជួយការងារសង្គម និងអភិវឌ្ឍជំនាញផ្សេងៗ ព្រមទាំងបទពិសោធន៍នានាពីមនុស្សជុំវិញខ្លួន
ហេង ត្រាមីត
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
ហេង ត្រាមីត
អ្នកសម្របសម្រួលកម្មវីធី
ខ្ញុំឈ្មោះ ហេង ត្រាមីត ហើយបច្ចុប្បន្នខ្ញុំកំពុងបន្តការសិក្សាមុខជំនាញពីរគឺ វិទ្យាសាស្ត្រកុំព្យូទ័រនៅបណ្ឌិត្យសភាបចេ្ចកវិទ្យាឌីជីថលកម្ពុជា និង ទំនាក់ទំនងពាណិជ្ជកម្មជាភាសាអង់គ្លេស នៅសាកលវិទ្យាល័យកម្ពុជា។ ខ្ញុំចាត់ទុកខ្លួនឯងជាបុគ្គលម្នាក់ដែលមានការតាំងចិត្តខ្ពស់ និងក្រមសីលធម៌ការងាររឹងមាំ ហើយតែងតែជំរុញឲខ្លួនឯងចាប់យកនូវឪកាសក្នុងការរៀនពីវិជ្ជាជីវះ និងចំណេះដឹងឥតឈប់ឈរ។ ម៉្យាងទៀត ខ្ញុំមានការតស៊ូ និងប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ច និងសម្រេចឲបាននូវគោលដៅរបស់ខ្ញុំ។ នៅពេលប្រឈមមុខនឹងបញ្ហា ខ្ញុំតែងតែព្យាយាមឲអស់ពីសមត្ថភាពក្នុងការរកដំណោះស្រាយ ដើម្បីធានាឲបាននូវលទ្ធផលជោគជ័យសម្រាប់បញ្ហានោះ។ ការស្ម័គ្រចិត្តក្នុងកម្មវិធី Cambodia YIGF ផ្តល់ឱកាសមួយសម្រាប់ឲខ្ញុំអភិវឌ្ឍខ្លួនឯង និងវិជ្ជាជីវៈ តាមរយៈការរបំពេញតួនាទីជាអ្នកសម្របសម្រួលកម្មវិធី។ ក្នុងការអភិវឌ្ឍខ្លួនឯងផ្ទាល់ ខ្ញុំសង្ឃឹមថានឹងអាចពង្រឹងជំនាញក្នុងការរៀបចំ ការគិតប្រកបដោយការរិះគន់ និងជំនាញការងារជាក្រុមរបស់ខ្ញុំតាមរយៈការស្ម័គ្រចិត្តសម្រាប់កម្មវិធីនេះ។ ទាក់ទងនឹងផ្នែកវិជ្ជាជីវៈ ខ្ញុំខ្នះខ្នែងក្នុងការថែរក្សា និងកែលម្អក្រមសីលធម៌ការងាររបស់ខ្ញុំ ព្រមទាំងកសាងទំនាក់ទំនងដែលមានអត្ថន័យជាមួយអ្នកជំនាញ សិស្សច្បង និងមិត្តរួមការងារដែលមានគំនិត និងចំណង់ចំណូលចិត្តដូចខ្ញុំដែរ។
រីន ពេជ្រភិរម្យ
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
រីន ពេជ្រភិរម្យ
អ្នកសម្របសម្រួលប្រតិបត្តិការ និង ប្រព័ន្ធផ្សព្វផ្សាយ
ក្រៅពីជានិស្សិតនៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជា ACE Student Ambassador, ខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការក្លាយជាផ្នែកតូចមួយនៃ CAM-YIGF ដែលហ៊ុំព័ទ្ធដោយយុវជនមានទេពកោសល្យច្រើន។
វេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជាសម្រាប់យុវជន គឺជាព្រឹត្តិការណ៍ដ៏ស្វាហាប់ និងរួមបញ្ចូលដែលប្រមូលផ្តុំយុវជន វាគឺជាឱកាសដ៏ល្អសម្រាប់មនុស្សដែលចាប់អារម្មណ៍លើឌីជីថល។ ដោយការចូលរួមនឹងផ្តល់បទពិសោធន៍ ច្រើនសម្រាប់ខ្ញុំដែលអាចពង្រឹងជំនាញ ភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និងការងារជាក្រុមរបស់ខ្ញុំ។ ខ្ញុំរំភើបណាស់ដែលជាផ្នែកមួយនៃ CAM-YIGF។
លីវ សៀវហ្វឹង
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
លីវ សៀវហ្វឹង
អ្នកសម្របសម្រួលកម្មវីធី
ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តការរៀននិងស្វែងរកអ្វីដែលថ្មីៗ ព្រោះខ្ញុំជឿជាក់ថារាល់ដំណាក់កាលនៃជីវិតគឺសុទ្ធតែជាឪកាសសម្រាប់ការអភិវឌ្ឍ។
ខ្ញុំសម្រេចចិត្តចូលរួមជាមួយYIGFព្រោះខ្ញុំចង់អភិវឌ្ឍខ្លួនឯងតាមរយះការហ្វឹកហាត់នៅជំនាញថ្មីៗជាពិសេសគឺយល់ដឹងបន្ថែមពីអភិបាលកិច្ចអុីនធឺណិត។ អភិបាលកិច្ចអុីនធឺណិតគឺជាធនធានសកលដែរអាចមានឥទ្ធិពលទៅលើជីវិតរបស់យើងគ្រប់គ្នា។ វាគឺជាទំនួលខុសត្រូវរបស់សមនុស្សគ្រប់គ្នាក្នុងសង្គមហើយយើងទាំងអស់គ្នាមានតួនាទីយ៉ាងសំខាន់ក្នុងការធានាថាអុីនធឺណេតត្រូវបានប្រើប្រាស់ឲបានត្រឹមត្រូវ។
ខ្ញុំពិតជារីករាយជាខ្លាំងដែលបានជួបមនុស្សថ្មីៗ ព្រមទាំងបានធ្វើការនិងរៀនជាមួយគ្នា។ ខ្ញុំក៏ពិតជាអរគុណយ៉ាងខ្លាំងចំពោះការទទួលបាននូវឪកាសមួយនេះក្នុងការចូលរួមជាផ្នែកមួយដើម្បីជួយផ្សព្វផ្សាយការយល់ដឹងពីបញ្ហានេះ។
សៅ ផល្លី
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
សៅ ផល្លី
អ្នកសម្របសម្រួលវាគ្មិន
ព្រោះនាងខ្ញុំជាអតីតនិស្សិតវិទ្យាសាស្ត្រកុំព្យូទ័រ នាងខ្ញុំចង់យកវេទិកានេះនិយាយទៅកាន់ពិភពលោកសារ:សំខាន់នៃការយល់ពី internet governance នៅកម្ពុជា។
អៀ វិច្ឆិកា
ជួបជាមួយអ្នកស្ម័គ្រចិត្តរបស់យើង
អៀ វិច្ឆិកា
អ្នកសម្របសម្រួលប្រតិបត្តិការ
សួស្តីខ្ញុំឈ្មោះ អៀ វិច្ឆិកា! ខ្ញុំរស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខ្ញុំអាយុ ២០ ឆ្នាំ។ បច្ចុប្បន្នខ្ញុំជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយខ្ញុំរៀនជំនាញ វិស្វកម្មជីវសាស្ដ្រ ព្រោះខ្ញុំស្រឡាញ់មុខវិជ្ជាជីវវិទ្យា គីមីវិទ្យា និងចូលចិត្តស្វែងរកវិធីសាស្ដ្រក្នុងការដោះស្រាយបញ្ហា។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងបង្កើតវត្ថុ រឺក៏របស់អ្វីមួយដែលមានប្រយោជន៍មួយចំនួនសម្រាប់ប្រទេសរបស់ខ្ញុំនាពេលអនាគត។ ពេលទំនេរ ខ្ញុំចូលចិត្តមើលគំនូរជីវចល និងស្តាប់តន្ត្រី។ ខ្ញុំក៏ចូលចិត្តអានសៀវភៅ និងឯកសារស្រាវជ្រាវផងដែរ។ ខ្ញុំអាចនិយាយបានថា វាជាឱកាសដ៏ល្អសម្រាប់បុគ្គលណាម្នាក់ដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវា ហើយខ្ញុំចង់និយាយថា ខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះផងដែរ។ ខ្ញុំចាប់អារម្មណ៍នឹងព្រឹត្តិការណ៍ YIGF ពីព្រោះខ្ញុំជឿថាអ៊ីនធឺណិតគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការផ្លាស់ប្តូរបរិបទសង្គម និងការពង្រឹង និង ផ្ដល់សិទ្ធិអំណាចក្នុងការប្រើប្រាស់អ៊ីនធឺណិត។ ខ្ញុំចង់ស្វែងយល់បន្ថែមអំពីបញ្ហា និងបញ្ហាប្រឈមនានាដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ជាពិសេសយុវជន និងរបៀបដែលពួកគេអាចចូលរួមក្នុងការរៀបចំគោលការណ៍ និងការអនុវត្តយ៉ាងមានប្រសិទ្ធិភាពដែលអាចគ្រប់គ្រងអ៊ីនធឺណិត បានយ៉ាងត្រឹមត្រូវ។ ជាចុងក្រោយ ខ្ញុំរំពឹងថាខ្ញុំនឹងទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងការងារស្ម័គ្រចិត្តមួយនេះ ជាពិសេសនៅក្នុងព្រឹត្តិការណ៍នេះផ្ទាល់ និងអាចអោយខ្ញុំស្វែងយល់បន្ថែមអំពីការគ្រប់គ្រងព្រឹត្តិការណ៍នានា និងការកសាងស្មារតីជាក្រុម។ លើសពីនេះទៅទៀត ខ្ញុំគិតថា តាមរយៈព្រឹត្តិការណ៍នេះ ខ្ញុំនឹងទទួលបានឱកាសក្នុងការកសាងទំនុកចិត្តរបស់ខ្ញុំជាមួយមនុស្សប្រភេទផ្សេងគ្នាៗ គ្រប់ស្រទាប់វណ្ណៈ និងដើម្បីយកឈ្នះលើការភ័យខ្លាច និង Social Anxiety របស់ខ្ញុំ។