ចុះឈ្មោះជាអ្នកស្ម័គ្រចិត្ត
គណៈកម្មាធិការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) របស់កម្ពុជាកំពុងស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីចូលរួមក្នុងការរៀបចំ និងផ្សព្វផ្សាយវេទិកាដែលនឹងធ្វើឡើងនៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ពីថ្ងៃទី ២៣ ដល់ ២៤ ខែកញ្ញា ឆ្នាំ ២០២៣។
ចុះឈ្មោះឥឡូវនេះ ចុះឈ្មោះជាអ្នកស្ម័គ្រចិត្តសម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា YIGF ឆ្នាំ២០២៣
វេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជាលើកទីមួយ ២០២៣ (YIGF) នឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ 2023 នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះរួមបញ្ចូលនូវការប្រមូលផ្តុំដែលរួបរួមឱ្យយុវជនក្នុងការពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិតដែលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុវជន។
កាលបរិច្ឆេទ៖ ថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ២០២៣
ទីតាំង: បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) រាជធានីភ្នំពេញ
ប្រធានបទ
ប្រធានបទសំខាន់នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) ឆ្នាំ ២០២៣ គឺ «ការបង្កើនភាពអង់អាចផ្នែកឌីជីថល៖ ការធានាការចូលរួមប្រើប្រាស់ សុវត្ថិភាព និងកាលានុវត្តភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា» ព្រមទាំងប្រធានបទរាយរងមួយចំនួនដូចខាងក្រោម៖
- ការណែនាំអំពីបញ្ញាសិប្បនិម្មិត (AI)
- សិទ្ធិឌីជីថល និងការទទួលខុសត្រូវលើអ៊ីនធឺណិត
- សុវត្ថិភាពតាមអ៊ីនធឺណិត និងឯកជនភាពទិន្នន័យ
អត្ថប្រយោជន៍
- ដើម្បីក្លាយជាផ្នែកមួយនៃសសរស្តម្ភសំខាន់សម្រាប់ YIGF ដំបូងគេនៅកម្ពុជា
- ចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពីអភិបាលកិច្ចអ៊ីនធឺណិតក្នុងចំណោមយុវជនកម្ពុជា
- ឱកាសក្លាយជាគណៈកម្មាធិការរៀបចំYIGFនៅកម្ពុជាសម្រាប់ថ្ងៃអនាគត
- ទទួលបានចំណេះដឹងអំពីបញ្ហាជុំវិញអ៊ីនធឺណិត បង្កើតបណ្តាញ និងការអភិវឌ្ឍន៍វិជ្ជាជីវៈខ្លួនឯង
- អាហារនឹងត្រូវបានផ្តល់ជូននៅថ្ងៃកម្មវិធី
- ចូលរួមបន្ទាប់ពីពិធីជប់លៀង
- វិញ្ញាបនបត្រនៃការកោតសរសើរ
តួនាទី និងទំនួលខុសត្រូវ
- អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយ
- ជួយបង្កើត និងកែសម្រួលមាតិកាមេឌៀ
- ជួយក្នុងការថតរូប និងថតវីដេអូអំឡុងពេលព្រឹត្តិការណ៍
- រៀបចំ បង្ហោះ និងសរសេរចំណងជើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង
- អ្នកសម្របសម្រួលបច្ចេកទេស/អ្នកសម្របសម្រួលវាគ្មិនតាមអ៊ីនធឺណិត
- ចូលរួម និងផ្តួចផ្តើមការសន្ទនាតាមអ៊ីនធឺណិតតាមបណ្តាញផ្សេងៗ
- សម្របសម្រួលវាគ្មិនក្នុងជំនួយបច្ចេកទេស
- ជួយរៀបចំឧបករណ៍សំឡេង និងបញ្ហាបច្ចេកទេស មុនពេល/ក្នុងអំឡុងពេលព្រឹត្តិការណ៍
- ប្រមូលផ្តុំបទបង្ហាញរបស់វាគ្មិន និងសម្ភារៈពាក់ព័ន្ធ
- អ្នកសម្របសម្រួលកម្មវិធី
- ត្រួតពិនិត្យកិច្ចការជាក់លាក់ក្នុងអំឡុងពេលព្រឹត្តិការណ៍ទាំងមូល
- ជួយក្នុងការគ្រប់គ្រងអ្នកចូលរួម និងវាគ្មិននៅកន្លែងសមស្របក្នុងអំឡុងពេលព្រឹត្តិការណ៍
- ធានាបានការសម្របសម្រួលប្រតិបត្តិការផ្គត់ផ្គង់ និងត្រួតពិនិត្យ
- ការគាំទ្រប្រតិបត្តិការ
- សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការរៀបចំ
- ត្រួតពិនិត្យលើអាហារ និងសុខុមាលភាពរបស់ក្រុមទាំងអស់
- លើកទឹកចិត្តដើម្បីជួយមនុស្ស និងមានសកម្មភាពរហ័ស
- ការត្រួតពិនិត្យការដឹកជញ្ជូន
- អ្នកកសម្របសម្រួលវាគ្មិនតា
- ធ្វើជាអ្នកសម្របសម្រួលសម្រាប់វគ្គនីមួយៗនៃវាគ្មិន
- អាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្តាប់ និងវាគ្មិនក្នុងកម្រិតការយល់ដឹងកាន់តែស៊ីជម្រៅ
- ស្វែងយល់ពីចំណេះដឹងជាមូលដ្ឋាននៃការគ្រប់គ្រងអ៊ីនធឺណិត និងការច្នៃប្រឌិតបច្ចេកវិទ្យា
តារាងកាលបរិច្ឆេទក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្ត
*សម្គាល់៖ យើងរក្សាសិទ្ធិក្នុងរកបេក្ខភាពជំនួសប្រសិនមានការចាំបាច់ណាមួយអំឡុងពេលនៃការជ្រើសរើស។
ចុះឈ្មោះឥឡូវនេះ
អំពីអ្នករៀបចំវេទិកា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី គឺជាគេហទំព័រ “ទិន្នន័យបើកទូលាយ” ដែលជាគេហទំព័រដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ចលនាទិន្នន័យបើកទូលាយឈរលើគោលជំហរដ៏សាមញ្ញមួយនោះគឺ ទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលផ្តុំសម្រាប់ផលប្រយោជន៍សាធារណៈ គួរតែដាក់ឲ្យប្រើប្រាស់បានជាសាធារណៈ ពោលគឺដោយគ្មានការដាក់កំហិតណាមួយឡើយ។ ព័ត៌មាន ឬទិន្នន័យទាក់ទងនឹងវិស័យសាធារណៈគួរផ្តល់ជូនដោយសេរីដល់បុគ្គលគ្រប់ៗគ្នាដើម្បីប្រើ និងធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបំណងប្រាថ្នារបស់គេ ។
នៅឆ្នាំ ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានណែនាំ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាដល់យុវជនកម្ពុជាជាលើកដំបូង។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីកិច្ចពិភាក្សាអំពីអភិបាលកិច្ចតាមអ៊ីនធឺណិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាគោលនយោបាយ និងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។ វេទិកានេះអនុញ្ញាតឱ្យយុវជន, អ្នកជំនាញផ្នែកបច្ចេកវិទ្យា, អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញនានា ចែករំលែកចំណេះដឹង និងធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងការចែករំលែកព័ត៌មាន និងសុវត្ថិភាពអ៊ីនធឺណិត។ លើសពីនេះទៀត គឺដើម្បីឱ្យពួកគេយល់ដឹងពីតួនាទីរបស់ខ្លួននៅក្នុងសង្គមនាពេលអនាគត។
អូឌីស៊ី ស្វែងរកដៃគូសហការផ្សេងៗ ដើម្បីពង្រីក និងបង្កើនប្រតិបត្តិការ និងដើម្បីទទួលបានទិន្នន័យ ព្រមទាំងបង្កើនលទ្ធិភាពទទួលបានព័ត៌មាន និងការចូលរួមពីគ្រប់ភាគ្គី។
គាំទ្រដោយ
មូលនិធិ SecDev គឺជាអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅប្រទេសកាណាដា ដែលធ្វើបេសកកម្មទូទាំងពិភពលោក ដើម្បីលើកកម្ពស់ភាពទ្រាំទ្រជាមួយបច្ចេកវិទ្យារបស់ជនដែលងាយរងគ្រោះ។ ការងាររបស់យើងភាគច្រើន គឺជាមួយស្ត្រី យុវជន និងអង្គការសង្គមស៊ីវិលដែលប្រឈមនឹងហានិភ័យ។ យើងជួយពួកគេ ក្នុងកាការពារខ្លួនពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយបច្ចេកវិទ្យាឌីជីថល មិនថាជាការហេគ (Hacking) ការវាយប្រហារដោយបន្លំ(Phishing) វិស្វកម្មសង្គម (Social Engineering) ព័ត៌មានមិនពិត ឬអំពើហិង្សារើសអើងភេទជាដើម។ ជាចុងក្រោយ ចំណេះដឹងទាំងនេះ អ្នកគ្រប់គ្នាកសាងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីអភិវឌ្ឍខ្លួនឯងផងនិងសហគមន៍របស់ពួកគេផង។
កិច្ចសហប្រតិបត្តិការជាមួយ
ជំរំឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា តាមរយៈការចែករំលែកចំណេះដឹងជាភាសាខ្មែរទាក់ទងនឹងអនាម័យឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត។ បេសកកម្មក្នុងការលុបបំបាត់គម្លាតការយល់ដឹងអំពីបច្ចេកវិទ្យារបស់យើងភាគច្រើនផ្ដោតសំខាន់ទៅលើក្រុមសិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅដែលជាជនងាយរងគ្រោះពីបច្ចេកវិទ្យា ជាពិសេសអ្នកដែលរស់នៅតាមបណ្ដាខេត្ត។
ជំរំឌីជីថលជាជំនួយសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យមានការយល់ដឹងក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសុវត្ថិភាព ប្រកបដោយភាពត្រឹមត្រូវ និងការពារខ្លួនពីការវាយប្រហារផ្សេងៗនៅលើប្រព័ន្ធអនឡាញ ដូចជា កូដព្យាបាទ ការវាយប្រហារដោយបន្លំ។-ល-។
APNIC (មជ្ឈមណ្ឌលព័ត៌មានបណ្តាញអាស៊ីប៉ាស៊ីហ្វិក អានថា A-P-NIC) គឺជាអង្គការដែលប្រមូលផ្ដុំសមាជិកដោយបើកចំហ, ឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ ដែលគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរីកចម្រើននៃអ៊ីនធឺណិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។