វេទិកា YIGF កម្ពុជា Close

វេទិកាអភិបាលកិច្ចអ៊ិនធឺណិតយុវជនកម្ពុជា ឆ្នាំ ២០២៦ ការស្នើសុំធាតុចូលលើប្រធានបទ

ការស្នើសុំធាតុចូលលើប្រធានបទ

តើវេទិកាអភិបាលកិច្ចអ៊ិនធឺណិតកម្ពុជា ឆ្នាំ ២០២៦ គួរផ្តោតលើប្រធានបទអ្វី?

ក្នុងឱកាសនៃការរៀបចំ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា ឆ្នាំ ២០២៦ យើងខ្ញុំសូមអញ្ជើញយុវជន យុវជនដែលមានគំនិតផ្តួចផ្តើម ស្ថាប័នអង្គការ សហគ្រិន អ្នកស្រាវជ្រាវ អ្នកអប់រំ អ្នករៀបចំគោលនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមចែករំលែកគំនិត និងមតិយោបល់លើប្រធានបទសំខាន់ៗដែលជាធាតុចូលបញ្ចូលក្នុងប្រធានបទវេទិកាឆ្នាំនេះ។

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា ផ្តល់នូវវេទិកាមួយសម្រាប់យុវជន និងភាគីពាក់ព័ន្ធក្នុងការផ្លាស់ប្តូរចំណេះដឹង ពិភាក្សាអំពីបញ្ហានិន្នាការថ្មីៗនៃការអភិបាលកិច្ចអ៊ីនធឺណិត និងរួមចំណែកដល់ការបង្កើតអនាគតឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន ទំនុកចិត្ត និងបច្ចេកវិទ្យាបង្កើតថ្មីសម្រាប់កម្ពុជា។

ការចូលរួមមតិរបស់លោកអ្នក នឹងជួយយើងខ្ញុំក្នុងការកំណត់ប្រធានបទដែលពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់យុវជន និងសង្គម ដើម្បីឱ្យការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា កាន់តែមានន័យ និងឆ្លើយតបចំតម្រូវការសហគមន៍។

ដំណើរការនៃការស្ទង់មតិ

លោកអ្នកអាចដាក់ស្នើ គំនិតច្រើនជាងមួយ បាន។

ទម្រង់ស្ទង់មតិអនឡាញ: https://forms.gle/ycMUxzSfoLvAG3iD6

កាលបរិច្ឆេទឈប់ទទួលពាក្យ: ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ០៥:០០ ល្ងាច